សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណីយ៍​មន្ត្រី​សាលា​ខេត្តស្ទឹងត្រែង​គុ​បឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

​ករណីយ៍​មន្ត្រី​សាលា​ខេត្តស្ទឹងត្រែង​គុ​បឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

ខេត្ត​ស្ទឹងត្រែង​:​នៅក្នុង​កិច្ចប្រជុំ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ដើម្បី​ប្រជុំ​ដោះស្រាយ​ករណី​មន្ត្រី​សាលាខេត្ត​ដែល​បម្រើការ​នៅ​ការិយាល័យ​ទីចាត់ការ​ផែនការ​និង​វិនិយោគ ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការធ្វើ​ផ្លូវ​សុធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន​ស៊ី​ត្រល​លុយ​រដ្ឋ​អស់​ជាង​៦​រយ​លាន​រៀល ក្នុង​ការសាងសង់​ផ្លូវលំ​នៅ​ឃុំ​ស្រែ​សំបូរ និង​ឃុំ​សេកុង កន្លង​ទៅ​ថ្មីៗ​ក្នុង​ឆ្នាំ​២០២៣​នេះ​ត្រូវបាន អភិបាលខេត្ត​ស្ទឹងត្រែង​លោក​ស្វាយ​សំ​អ៊ាង​គ្រប​ទុក​ហើយ​! ។​

​លោក ម៉ែន គុង​អ្នកនាំពាក្យ​សាលា​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ប្រចាំ​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣​ថា ៖ «​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា ដោយ​សម្រេច​ក្នុង​អង្គប្រជុំ​ត្រូវ​ឈប់​ដេញដោល​រក​ឫសគល់​ក្នុង​រឿង​កន្លងទៅ​។ បើ​ដេញដោល​រក​ឫសគល់ គឺ​ជាប់​ពាក់​ពន្ធ​ទាំងអស់គ្នា ដូច្នេះ​អង្គប្រជុំ​សម្រេច​ថា ទាំង​មន្ត្រី ទាំង​ក្រុមហ៊ុន​ត្រូវបាន​ឱ្យ​រួច​ខ្លួន​ឈប់​ដេញដោល ប៉ុន្តែ​សម្រាប់​ការអនុវត្ត​គំរោង​ថវិការ​មូលនិធិ​ឃុំ​ឆ្នាំ​២០២៤​ខាង​នេះ ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​សៀវភៅ​Team»?​។​គេ​មិនដឹងថា​តើ​ហេតុអ្វី​បានជា​លោក​អភិបាលខេត្ត​ស្ទឹងត្រែង​ហ៊ាន​បំពាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែល​មិន​បាន​អនុគ្រោះ​ចំពោះ​បទល្មើស​ពុករលួយ​នោះ​ឡើយ​?​។​

​សូម​រំឭកថា កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ផ្លូវ​ចំនួន​៤​នៅ​ខេត្ត​ស្ទឹងត្រែង បាន​ឯកភាពគ្នា​ដាក់​លិខិត​ប្តឹង​ទៅ​អភិបាលខេត្ត​ស្ទឹងត្រែង​លោក ស្វាយ សំ​អ៊ាង ស្នើ​សុំ​ចុះ​ធ្វើ​អធិការកិច្ច​ចំពោះ​ករណី​មិន​ប្រក្រតី​ប​ឃុបឃិត​គ្នា​ធ្វើឱ្យ​បាត់​លុយ​រដ្ឋ​ជាង​៦០០​លាន​រៀល ក្នុង​គ្រា​ដែល​ជួសជុល​ផ្លូវលំ​ឃុំ​ស្រែ​សំបូរ និង​ធ្វើ​ផ្លូវលំ​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ។​ក្នុង​លិខិត​ខាងលើ​បាន​បង្ហាញថា ការ​ដែល​បាត់​លុយ​រដ្ឋ​ជាង​៦​រយ​លាន​រៀល​នេះ គឺ​ដោយសារតែ​មេឃុំ​សេកុង ឈ្មោះ ចាន់ សយ និង​មេឃុំ​ស្រែ​សំបូរ​ឈ្មោះ សុឹង ម៉ាន់ និង​ឈ្មោះ កាន់ សាវុធ នាយករង​ទីចាត់ការ​ផែនការ​និង​វិនិយោគ និង​ជា​អ្នកសម្របសម្រួល​បច្ចេក​ទេស បាន​រួមគំនិត​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការធ្វើ​ផ្លូវ​ឈ្មោះ សុធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន របស់​លោក​ម៉ៅ អេង​ជឺ បាន​លួច​បន្ត​ចុះ​កិច្ចសន្យា​ធ្វើ​ផ្លូវ​បន្ថែមទៀត ក្នុងតម្លៃ​ខ្ពស់កប់ពពក គឺ​១​គ​.​ម ជួសជុល​អស់​៤០​លាន​រៀល ។​

​សូម​បញ្ជាក់​បន្ថែមថា កាលពី​ខែ​មីនា ឆ្នាំ​២០២៣ ឃុំ​សេកុង បាន​ប្រកាស​ដាក់​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ធ្វើ​ផ្លូវដី​ស​ប្រវែង​៤​គ​.​ម អស់​ទឹកប្រាក់​៣៤​លាន​រៀល​(​គ្មាន​លូ ស្ពាន ស្លាក​សញ្ញា​)​ដោយ​ក្រុមហ៊ុន​សុធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន​ជា​អ្នកទទួល​សាងសង់ (​គិត​ជា​មធ្យម​១​គម​=៨,៥០០,០០០៛ )​ក្រោយមក​លោក​មេឃុំ ចាន់ សយ និង​លោក កាន់ សាវុធ បាន​រួមគំនិត​ជាមួយ​ក្រុមហ៊ុន​សុធិ​រាជ្យ​ខន់​ស្ត្រាក់​សិនដ​ដែល លួច​ធ្វើ​ផ្លូវ​ប្រវែង​១១​គម ផ្សេង​ទៀត​ដែល​មិន​បាន​ប្រកាស​ដាក់​ដេញថ្លៃ​ជា​សាធារណៈ​នោះទេ មាន​តម្លៃ​រហូត​៤០៧​លាន​រៀល ជាង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ចាស់​កប់​ពពក​(​គិត​ជា​មធ្យម​១​គម​=៣៧,០០០,០០០៛) ។​

​ចំណែក​ឃុំ​ស្រែ​សំបូរ​វិញ ដែល​មាន​លោក ស៊ឹង ម៉ាន់ ជា​មេឃុំ ក្នុង​កំឡុង​ខែ ឆ្នាំ ដដែល បានដាក់​ប្រកាស​ដេញថ្លៃ​ជា​សាធារណៈ ជួសជុល​ផ្លូវលំ​ប្រវែង​២,៥​គម និង​លូ​កាត់​ផ្លូវ​១​កន្លែង អស់​លុយ​៣៧,៥១០,០០០៛ (​គិត​ធា​មធ្យម​១​គម​=១៥,០០០,០០០៛) ។ ក្រោយមក​លោក ស៊ឹង ម៉ាន់ និង​លោក កាន់ សាវុធ បាន​រួមគំនិត​ជាមួយ​ក្រុមហ៊ុន​សុធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន របស់​លោក​ម៉ៅ​អេង​ជឺ លួច​ធ្វើ​ផ្លូវ​ប្រែង​៧,៥​គម ផ្សេងទៀត ដោយ​មិន​ប្រកាស​ដាក់​ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ​ដដែល ក្នុងតម្លៃ​ទឹកប្រាក់​៤០៧,០០០,០០០៛ ជា​តម្លៃ​ខ្ពស់ជាង​តម្លៃ​ដាក់ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ​កប់​ពពក (​គិត​ជា​មធ្យម​១​គម​=៤១,០០០,០០០៛) ។​

​ដោយសារ​ការ​ឃុបឃិត​ជា​ប្រពន្ធ​កឹបកេង​ស៊ីលុយ​រដ្ឋអ​ស់​សន្ធឹកសន្ធាប់​បែបនេះហើយ ទើប​ក្រុមហ៊ុន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ចំនួន​៤ មាន​ក្រុមហ៊ុន​ផន​ប៊ុន​ថុង ក្រុមហ៊ុន​ទ្រី​វន្ថា ក្រុមហ៊ុន​ទូច​សុខា និង​ក្រុមហ៊ុន​ម៉ាត់ ហាសាន់ បាន​ឯកភាព​ល្អ​ដាក់ពាក្យ​ប្តឹង​ទៅ​អភិបាលខេត្ត​លោក ស្វាយ សំ​អ៊ាង ជួយ​ស្វែងរក​ភាពត្រឹមត្រូវ​និង​យុត្ត​ធម៌ ជូន​ប្រជាជន​និង​សង្គមជាតិ ។​ចំពោះ​វិធានការណ៍​នៅពេល​ខាងមុខ លើ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការកឹបកេង​ថវិការ​ដ្ឋ​ជាង​៦០០​លាន​រៀល​យ៉ាងណា​នោះ​ទេ ដោយ​លោក ម៉ែន គុង បញ្ជាក់ថា «​នេះ​ជា​សិទ្ធិ​សម្រេច​របស់​លោក​(​អភិបាលខេត្ត​)»​។ ប្រភព​កាសែត​មេគង្គ​

Filed in: ព័ត៌មានជាតិ