សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន​ល្បែងស៊ីសង បៀ​រ អាប៉ោង ជល់​មាន់​ដុះ​ស្លែ របស់​ឈ្មោះ សី និង ឈ្មោះ វិន លេង​ម៉ា​សេរី​ដោយ​រលូន​

បន​ល្បែងស៊ីសង បៀ​រ អាប៉ោង ជល់​មាន់​ដុះ​ស្លែ របស់​ឈ្មោះ សី និង ឈ្មោះ វិន លេង​ម៉ា​សេរី​ដោយ​រលូន​

ទីតាំង​សង្វៀន​បញ្ជល់ មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​កំពុង​ដំណើរការ​បើ​កលេ​ង​យ៉ាង​ពេញបន្ទុក​ជា​រៀងរាល់ថ្ងៃ​នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​ស្ថិតនៅ​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ដំណើរការ​យ៉ាង​រលូន​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​នេះ​បាន​នឹង​កំពុងបើក​លេង យ៉ាង​អនាធិបតេយ្យ គ្មាន​ការ រំខាន​ពី​សមត្ថកិច្ច​ថ្នាក់​ណា​នោះ​ទេ ។

​ផ្ទុយទៅវិញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ឃុំ​ឯកភាព​ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី បែរជា​នាំគ្នា​ធ្មេច​ភ្នែក បើកភ្លើង​ខៀវ​បណ្ដែតបណ្តោយ​អោយ​ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​នេះ បើក​លេង​យ៉ាង​ពេញបន្ទុក​បែប នេះ ឬ​មួយ​ម្ចាស់​ទីតាំង ឈ្មោះ សី បើក​ល្បែង​ខុសច្បាប់​នេះ មាន អំណាច ធំ​ណាស់​ហើយ​មើលទៅ បានជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប តាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ អោយមាន​សុវត្ថិភាព​ម្តងណា​ឡើយ​? ឬ​មួយ​ដូច​ពាក្យ​សម្តី​មហាជន តែងតែ​នាំ​គ្នា​លើកឡើងថា អាជ្ញា​ធរមាន​សមត្ថកិច្ច មួយចំនួន អាច​បាន​ទទួល​លាភសក្ការៈ ពី​ម្ចាស់​បើក​ល្បែងស៊ីសង​ខុសច្បាប់ ឈ្មោះ សី ជាមិនខាន បានជា ដំណើរការ​ដោយ​រលូន បែបនេះ ? ។

​ក្រុម​អ្នក​ញៀន​ល្បែង​បានបញ្ជាក់ អោយដឹង តាម​ទូរស័ព្ទ​ថា ទីតាំង​វង់ល្បែង​បញ្ជល់មាន់ និង​បៀរ អាប៉ោង​ខុសច្បាប់​មួយ​នេះ គេ​នាំគ្នា​ចាក់​លុយ​ធំៗ​ណាស់​សម្រាប់​បញ្ជល់មាន់ ភ្នាល់​ចាក់​លុយ​ចាប់ពី​.៣.​លាន​រៀល​ឡើងទៅ ដល់​ជា​ច្រើន​លាន​រៀល ឬ ចាប់ពី ៤.​ពាន់​.​ដុល្លារ​. ក្នុង​១​គូៗ ចំណែក អាប៉ោង​វិញ ភ្នាល់​ចាក់​លុយ ចាប់ពី​-៥០.​មុឺន រៀល​ទៅ​ដល់ ៥ លាន .​រៀល​ក្នុង​១​គ្របៗ​ជាពិសេស​វង់ល្បែង​មួយ​នេះ គឺ​មាន​ឆ្មាំ​ចាំ​យាមផ្លូវ​ការពារ​មាំ​ទាំ ពិសេស រារាំង​មិន​អនុញ្ញាត​អោយ​អ្នកកាសែត​ទៅ​ថត​យក​ព័ត៌មាន​ផ្សព្វផ្សាយ​ជា​ដាច់ខាត ។ ប៉ុន្តែ ពួក​ឆ្មាំ​យាម​ការពារ​ទីតាំង បន​ល្បែងស៊ីសង​របស់​ឈ្មោះ សី បាន​ស្គាល់ មុខ​អ្នកកាសែត​ដែល ឈរជើង​នៅក្នុង​ខេត្ត រតនគិរី សឹង​គ្រប់គ្នា ហើយ​បាន​យល់ចិត្ត ថ្លើម​គ្នា​អស់ហើយ ទើប មកដល់ពេលនេះ ពុំ មាន​អ្នកកាសែត ប្រចាំ ការ​នៅ​ខេត្ត​រតនគិរី ១​ណា ផ្សាយ​ព័ត៌មាន ស្តី​អំពី​ទីតាំង​បន​ល្បែងស៊ីសង​ដុះ​ស្លែ របស់ ឈ្មោះ សី នេះ​ទេ ។​

​ពលរដ្ឋ​រស់នៅ​ឃុំ​ឯកភាព​ស្រុក​អូរ​ជុំ​ខេត្ត​រតនគីរី​មានការ​ព្រួយ បារម្ភ​ភ័យខ្លាច​អំពី​សុវត្ថិភាព​ខ្លាំងណាស់ ព្រោះ កើតមាន​នូវ​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត​គ្រប់បែប យ៉ាង កើតចេញ​ពី​ល្បែង​ខុស​ច្បាប់​ទាំងអស់​នេះ​ផងដែរ ។ ដូច្នេះហើយ ពលរដ្ឋ​បាននាំគ្នា​អំពាវនាវ​ដល់ ឯកឧត្តម ញ៉ែម សំអឿន​អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​លោក​ឧត្តមសេនីយ៍ទោ អ៊ុង​សុភាព ស្នងការ​នគរ បាល​ខេត្ត​រតនគិរី មេត្តា​ដឹកនាំ​កម្លាំង ចុះ​ត្រួត ពិនិត្យ​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​បៀ អាប៉ោង​ខុសច្បាប់ ដុះ ស្លែ របស់​ឈ្មោះ សី និង​ឈ្មោះ វិន នេះ​ផង​ទាន ៕

Filed in: ព័ត៌មានជាតិ