សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការចាប់​ឈើ​របស់​ឈ្មោះ​បុល​និង​ឈ្មោះ​ភី​នៅ​ភូមិ​កោះ​ខ្ញែរ​ពី​សំណាក់​អ្នក​សា​រពត៌​មានិង​កម្លាំង​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​និង​មន្ត្រី​បរិស្ថាន​ដូចជា​មាន​ភាពមិនប្រក្រតី​?

ការចាប់​ឈើ​របស់​ឈ្មោះ​បុល​និង​ឈ្មោះ​ភី​នៅ​ភូមិ​កោះ​ខ្ញែរ​ពី​សំណាក់​អ្នក​សា​រពត៌​មានិង​កម្លាំង​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​និង​មន្ត្រី​បរិស្ថាន​ដូចជា​មាន​ភាពមិនប្រក្រតី​?

នៅ​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២៣ កម្លាំង​កងរាជអាវុធហត្ថ​៧០១០​ឈរជើង​នៅ​ផ្លូវជាតិ​លេខ​៧​ក្នុង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​ដឹកនាំ​ដោយ​ឈ្មោះ សម្បត្តិ បាន​សហការ​ជាមួយ លោក ជុំ វិសាល មន្ត្រី​បរិស្ថាន ប្រចាំការ​នៅ ភូមិ ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​និង​បងប្អូន​ក្រុម​អ្នក​សារពត៌មាន បាន​ធ្វើការ​ចាប់​បង្ក្រាប​ទូក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​បាន​ចំនួន​២​ទូក​។​

តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឈើ​នេះ​ជា​ឈរ​បស់​ឈ្មោះ បុល នៅ​ភូមិ តា​ងួន ឃុំ​វ​ឍ្ឍ​នះ និង​ឈ្មោះ​ភី​នៅ​ភូមិ​វ​ឍ្ឍ​នះ​ឃុំ​វ​ឍ្ឍ​នះ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ដែល​បាន​ទិញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង ហើយ​បាន​ដឹកជញ្ជូន​ពី​ព្រៃ​យក​មក​ដាក់​គរ​ទុក​នៅ​តាម​មាត់​ទន្លេរ​មេគង្គ ត្រង់​ចំណុច​អូរ​ច្រឡង់ ដើម្បី​ដឹក​តាម​ទូក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ដឹក​ឡាន​ដាំ​យ៉ាង គេ​មក​ចាំ​ទទួល​ទិញ​នៅ​ចំណុច​ឃុំ​វ​ឍ្ឍ​នះ​។​ប៉ុន្តែ​ត្រូវបាន​ភ្នាក់ងារ​ដារ​ពត៌មាន ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ដំ​បើកទូក​តាម​ដង​ទន្លេរ​ប្រទះ​ឃើញ​គំនរ​ឈើ​ទាំង​នោះ ក៍​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​មាន​ចាត់​រឹបអូស​យក​មក​រក្សារទុក​ក្នុង​ទីស្នាក់កា​រដែល​បរិស្ថាន​ឃុំ​អូរ​គ្រៀង​សែន​ជ័យ​តែម្តងទៅ​។​-​តាម​ប្រភព​ពត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ចុះ​រឹបអូស​ឈើ​ទាំង​នោះ​បានឲ្យដឹងថា ឈើ​ដែល​បាន​រឹបអូស​ពេលនេះ​មាន​ចំនួន​ប្រហែល​៩​ម៉ែត្រគូប ក្នុងនោះ​ក្តា​ប្រភេទ​ឈើ​ក្រ​កោះ​ប្រវែង​៩​ម៉ែត្រ​ចំនួន​៩​ម៉ែត្រគូប​និង​ឈើ​ប្រភេទ​គ្រឿង​ស្រឡៅ​ចំនួន​ប្រហែល​៤​ម៉ែត្រគូប ដែល​ជា​ឈើ​របស់​មេ​ឈ្មួញ​រក​សុ​ី​ដុះ​ស្លែ​យូ​មកហើយ នៅក្នុង​ទឹកដី​នៃ​ឃុំ​វ​ឍ្ឍ​នះ ឈ្មោះ ភី​និង​ឈ្មោះ បុល​។​

​យោង​តា​ប្រភព​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន​ក្នុង​ទឹកដី​ខេត្ត​ក្រចេះ​បាន​លួច​បង្ហើប​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា ការចាប់​ឈើ​របស់​លោក​ភី​និង​លោក​បុល​នៅ​កោះ​ខ្ញែរ​កាល​ពី​ម្សិលមុិញ គឺជា​រឿង​ពាល​សុ​ី​ពាល​តែប៉ុណ្ណុះ ព្រោះ​ពេល​នេះ​នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ទាំងមូល​ឲ្យតែ​អ្នកសារពត៌មា​នណា​ដែលចេះ​សហការ​ជាមួយ​សមត្ថកិច្ច​ត្រូវ​គឺ​ងាយស្រួល​ធ្វើការ​ណាស់ ឲ្យតែ​ឈ្មួញ​ណា​គេ​មិន​ពេញចិត្ត កុំថាឡើយ​បទល្មើស​ជាក់ស្តែង​សូម្បីតែ​ឈើ​គរ​ទុក​ក្រោមផ្ទះ​ក៍​ទៅ​ចាប់​យក​មក​ដែរ ។​ហើយ​ស្ងាត់ៗ​គេ​លួ​យលក់​ឲ្យ​ឈ្មួញ​ដែល​រកសុី​ជាមួយ​ពួកគេ​(​ក្រុម​អ្នកសារព័ត៌មាន​ដែល​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​)​។​ជាក់ស្តែង​ដូចជា​ករណី​ច​សប់​ឈើ​របស់​ឈ្មោះ ចំរើន​នៅ​ភូមិ​តា​ងួន​ឃុំ​វ​ឍ្ឍ​នះ​កន្លងទៅ​យ៉ាង​អញ្ចឹង ពេល​ចាប់​ដឹកយក​ទៅ​រក្សារ​ទុក​នៅ​ដែន​បរិស្ថាន​ខ្ដាច់​លាវ ដល់​ពេល​ស្ងាត់​ឲ្យ​ឈ្មួញ​ចូល​ដឹកយក​ទៅ​លក់​អស់ សួ​ថា​តើ​រឿង​នេះ បើ​មិន​មាន​ការ​ត្រូវរ៉ូវ​គ្នា​ពី​សំ​ពាក់​មន្ត្រី​កងរាជអាវុធហត្ថ​និង​មន្ត្រី​បរិស្ថាន​ក៍​ដូចជា​អ្នក​សារពត៌មាន​ដែលជា​គ្នា​វា​ទេ ស្មានតែ​ចូល​ដេក​បាន​ដែរ​ឬ​អី​?​អញ្ចឹង​ហើយ​បាន​ជា​ករណី​ចាប់​ឈើ​របស់​ឈ្មោះ​ភី​និង​ឈ្មោះ​និល​កាល​ពី​ម្សិលមិញ គេ​សង្ស័យថា​អាច​ជា​ករណី​ដូច​កាល​ចាប់​ឈើ​លោក​ចំរើន​ដែរ​!​។​

​ជុំវិញ ពត៌មាន​ខាងលើ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​សម្បត្តិ​មន្ត្រី​ស្នាក់ការ​សន្តិសុខ​7010​បានទេ​។​ចំណែកឯ​លោក​ជុំ​វិសាល​មន្ត្រី​បរុស្ថាន​ប្រចាំ​ឃុំ​អូរ​គ្តៀ​ង​សែន​ជ័យ​ក៍​មិន​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​វាន​ដែរ​ថោ​យ​មិន​មាន​លេច​ទូរស័ព្វ ។​

​ដោយឡែក លោក​ដំ​និង​លោក​សុខ​ដែលជា​អ្នក​សារពត៌មាន ហើយ​ត្រូវបាន​បណ្តា​ឈ្មួញ​ឈើ​លើក​មក​និយាយ​ចោទប្រកាន់ថា មាន​ការពាក់ព័ន្ធ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ចាប់​យក​ឈើ​របស់​គេ​យកទៅ​លក់​ឲ្យ​ឈ្មួញ​ដែល​ជា​ដៃ​ជើង​របស់​ខ្លួន អ្នកយកព័ត៌មាន​យើង​មិច​សុំ​ការបកស្រាយ​បានទេ ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្វ​។​

​អង្គភាព​សារពត៌មាន​យើង​រងចាំ​ទទួល​នូវរ​សល់​ការបកស្រាយ​ពន្យល់​អំពី​បងប្អូន​អ្នកពាក់ព័ន្ធ​ទ​សំង​អស់​រៀងរាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ