សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ជាច្រើន​គ្រឿង​កំពុងតែ​សម្រុកចូល​ទៅ​ដឹកឈើ​ក្នុង​ភូមិសាស្ត្រ​កោះ​ខ្ញែរ​និង​ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​យ៉ាង​គគ្រឹកគគ្រេង ឯ​សមត្ថកិច្ច​នៅ​ទីនោះ​និង​តាម​ដងផ្លូវ​មិន​ខ្ចី​បង្ក្រាប ព្រោះ​ជា​ឆ្នាំងបាយ​បំពេញ​ក្រពះ​?!

​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ជាច្រើន​គ្រឿង​កំពុងតែ​សម្រុកចូល​ទៅ​ដឹកឈើ​ក្នុង​ភូមិសាស្ត្រ​កោះ​ខ្ញែរ​និង​ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​យ៉ាង​គគ្រឹកគគ្រេង ឯ​សមត្ថកិច្ច​នៅ​ទីនោះ​និង​តាម​ដងផ្លូវ​មិន​ខ្ចី​បង្ក្រាប ព្រោះ​ជា​ឆ្នាំងបាយ​បំពេញ​ក្រពះ​?!

ខេត្ត​ក្រចេះ ៖ នៅ​យប់​ថ្ងៃទី​១២​ខែ​កញ្ញា​ឆ្នាំ​២០២៣​នេះ​ក៏​គេ​សង្កេតឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ចូល​ដឹកឈើ​ដែល​ទូក​ដឹកឈើ​យក​មក​ទំលាក់​នៅ​មាត់កំពង់​ហើយ​នៅ​យប់​នោះ​ក៏​មាន​ទូក​ចូល​មក​ចំនួន​ពីរ​ជា​របស់​ឈ្មោះ​ឃាង​នៅ​កោះ​ខ្ញែរ​និង​ឈ្មោះ​លី​ទំលាក់​នៅ​មាត់កំពង់​នេះ​ដែរ​ក្នុង​មួយ​ទូក​ផ្ទុក​ឈើ​ពី​១០​ម៉ែត្រគូប​ទៅ​១៥​ម៉ែត្រគូប​ឯណ្ណោះ​ក្នុងភូមិ​ខ្សាច់លាវ​ឃុំ​អូរ​គ្រៀងស្រុក​អូរ​គ្រៀង​សែនជ័យ​ខេត្តក្រចេះ​នៅ​យប់​ថ្ងៃទី​១៣​នេះ​មាន​រថយន្ត​សាំ​យ៉ុង​ចំនួន​៨​គ្រឿង​ឯណ្ណោះ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​កោះ​ខ្ញែរ​ថា​នៅក្នុង​ភូមិសាស្ត្រ​នោះ​មាន​ក្រុម​ដឹកឈើ​តាម​ទូក​ចេញពី​ព្រុំប្រទល់​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​ប្រមាណ​ជា​៥.៦​នាក់​ឆ្លងទន្លេ​តាម​ទូក​នៅ​ពេល​យប់​មក​ទំលាក់​នៅ​មាត់កំពង់​កោះ​ខ្ញែរ​និង​ភូមិ​ខ្សាច់​លាវ​ហើយ​មាន​រថយន្ត​សាំ​យ៉ុង​មក​ដឹក​បន្ត​។​

​ប្រភព​បន្តថា​ឯ​រថយន្ត​ដែល​ចូល​ទៅ​ដឹក​នោះ​មាន​ចំនួន​៥​ម្ចាស់​ក្នុង​មួយ​ម្ចាស់​មាន​រថយន្ត​សាំ​យ៉ុង​៣​គ្រៀង​ដឹកជញ្ជូន​ចេញពី​ស្រុក​អូរ​គ្រៀង​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​។​

​ការដឹកជញ្ជូន​នោះ​ភាគច្រើន​នៅ​វេលា​ម៉ោង​១២​យប់​រហូតដល់​ម៉ោង​៣​ទៀប​ភ្លឺ​ក្នុងនោះ​មាន​ឈ្មោះ​ឆាយ​.​ឈ្មោះ​អូន​.​ឈ្មោះ​ឆ​យ​.​ឈ្មោះ​បុល​.​និង​ឈ្មោះ​ស្រី​ល័ក្ខ​។​

​សកម្មភាព​ទាំងនេះ​តែង​ដឹក​ជញ្ជូន​ជាប្រចាំ​រៀងរាល់​យប់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​មិន​មាន​ការបង្ក្រាប់​នោះទេ​។​

​ទាក់ទឹ​ន​និង​ការដឹកជញ្ជូន​ឈើ​ចេញពីត​បន់​ភូមិសាស្ត្រ​ខាងលើ​នោះ​លោក​កែវ​ចំណាន់​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​និង​ប្រធាន​ស្នាក់កា​របរ​ស្ថាន​ប្រចាំការ​នៅ​ទីនោះ​មិនអាច​សុំ​ការទំនាក់ទំនង​បានទេ​៕

Filed in: ព័ត៌មានជាតិ