សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជរដ្ឋាភិបាល​លុបចោល​ការតម្រូវ​ឱ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម និង​បន្ត​សុពលភាព​អាជីវកម្ម នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

រាជរដ្ឋាភិបាល​លុបចោល​ការតម្រូវ​ឱ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម និង​បន្ត​សុពលភាព​អាជីវកម្ម នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

តាមរយៈ​ហ្វេ​សប៊ុក​សម្តេច​ធិបតី​ហ៊ុន​ម៉ាណែត​នាយករដ្ឋមន្ត្រី​បាន​សសេរ​ថាៈ​ក្រោយ​ពី​បា​ន​ពិភាក្សា​ជាមួយ ឯ​ឧត្តម​អគ្គបណ្ឌិ​តសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខ្ញុំ​បាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ការផ្តល់​សេវា​រដ្ឋបាល​មួយចំនួន របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ​នឹង​ការបំពេញ​បែប​បទ​ធ្វើ​អាជីវកម្ម ដូច​មានចែង​នៅក្នុង​សេចក្តីសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី ខាងក្រោម​នេះ​។​

​ទន្ទឹមនេះដែរ​, ខ្ញុំ​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ក្នុង​គោលដៅ​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែល​នឹង​ត្រូវ​ឱ្យ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​, ព្រមទាំង​ផ្តល់​ប្រយោជន៍​, ថែបំប៉ន និង​លើកកម្ពស់​ការយល់ដឹង ដល់​អ្នក​ប្រកប​អាជីវកម្ម​, មុខរបរ និង​ការងារ ដែល​ស្ថិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ៕

Filed in: ព័ត៌មានជាតិ