សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​លើដី​ជិត​១០​ឆ្នាំ​មក​ហើយ​ក៏​ត្រូវបាន​ប្រឈម​និង​ការដកហូត​ពី​អាជ្ញាធរ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​និង​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ដើម្បី​យកមក​ធ្វើ​ជា​តំបន់​រដ្ឋបាល​លើ​ផ្ទៃ​ដី​ប្រហែលជា​១០០០​ហិកតា​

​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​លើដី​ជិត​១០​ឆ្នាំ​មក​ហើយ​ក៏​ត្រូវបាន​ប្រឈម​និង​ការដកហូត​ពី​អាជ្ញាធរ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​និង​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ដើម្បី​យកមក​ធ្វើ​ជា​តំបន់​រដ្ឋបាល​លើ​ផ្ទៃ​ដី​ប្រហែលជា​១០០០​ហិកតា​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​អូរ​គ្រៀង​ភូមិ​ខ្សាច់​លាវ​.​ភូមិ​កោះ​ខ្ញែរ​.​ភូមិ​ពន្ធ​ជា​និង​ភូមិ​អូរ​ព្រះ ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​បាន​លួច​បង្ហើប​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា​:​សព្វថ្ងៃនេះ​ពួក​គាត់​រស់​ក្នុង​ភូមិ​ខាងលើ​កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហារ​បាត់បង់​ដីធ្លី​របស់​ពួកគាត់​ដែល​ស្ថិតនៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​៧​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​ស្ទឹងត្រែង​ត្រង់​ចំណុច​ស្ពាន​អូរ​ល្វា​ស្ថិតនៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ ។​

​ប្រជាពលរដ្ឋ​ដល​ដែល​បាន​បន្ត​ថា​បច្ចុប្បន្ន៍​មាន​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​សាលា​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​បាន​ចុះ​បំភិតបំភ័យ​និង​ដក​បង្គោលរ​បងហើយ​ហាមឃាត់​ពួកគាត់​ឲ្យ​បញ្ឈប់ធ្វើការ​អាស្រ័យផ​ល​លើ​ដីធ្លី​នោះ​បន្តទៀត ដោយ​ពួកគេ​ប្រាប់ថា​ជា​ដី​ស្ថិតក្នុង​ដែន​បរិស្ថាន​ទេ​។​

​ប្រជាពលរដ្ឋ​ដរ​ដែល​បន្តទៀតថា ចំពោះ​ដី​នេះ​ពួកគាត់​ខ្លះ​បាន​កាន់កាប់ តាំងពី​ជំនាន់​លោក សាន្ត​សារ​មៀរ ធ្វើ​ជា​មេឃុំ​អូរ​គ្រៀង​ចាស់​មក​ម្លេះ ហើយ​បាន​ទិញ​លក់​បន្ត​គ្នា ២​ទៅ​បី​ដំណាក់កាល​មក​ហើយ​ឯ​មួយ​ចំនួន​រហូត​មកដល់​មេឃុំ​ថ្មី​លោក​កែវ​បុប្ផា​កាន់​ជា​មេឃុំ​ថ្មី​រហូត​សព្វថ្ងៃនេះ​ក៏មាន​ដែរ​។​

​សូម្បីតែ​លោក កែវ បុប្ផា មេឃុំ​អូរ​គ្រៀង​បច្ចុប្បន្ន​ក៏​ធ្លាប់​ចេញ​លិខិត​ផ្ទេរ​សុិទ្ធិ​កាន់កាប់​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះៗ​ដែរ​។​

​ប៉ុន្តែ​មិនដឹង​ជា​មូលហេតុ​អ្វី​ទេ​បាន​ជា​ខាង​អាជ្ញាធរ​ស្រុក​អូរ​គ្រៀង​និង​ខាង​បរិស្ថាន គេ​និយាយថា​ជា​ដី​របស់​ដែន​បរិស្ថាន​ទៅវិញ​?​ម្យ៉ាងវិញទៀត​បើតាម​ដំណឹង​ឮថា​គេ​យក​ដី​នេះ​ទុក​សម្រាប់​សាងសង់​តំបន់​រដ្ឋបាល​សាលាស្រុក​អូរ​គ្រៀង​សែន​ជ័យ​និង​សម្រាប់​បែងចែក​ឲ្យ​មន្ត្រីរាជការ​ដែល​មក​បម្រើ​ការងារ​នៅទីនោះ​សង់​លំនៅស្ថាន​ស្នាក់នៅ​ជា​កម្ម​សិទ្ធ​ក៏ដូចជា​ទុក​សម្រាប់​លក់​ឲ្យ​ឈ្មួញ​ប្រកប​អាជីវកម្ម​នៅ​តំបន់​នោះ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​យកលុយ​ចែក​គ្នីគ្នា​តាម​បុណ្យស័ក្តធំ​តូចតាម​លំដាប់លំដោយ​នោះទេ​។​

​ដោយឡែក​ពាក់ព័ន្ធ​ករណី​ខាងលើ​លោក កែវ បុប្ផា មេឃុំ​អូរ​គ្រៀង​សែន​ជ័យ ក៏​បាន​ប្រាប់​ប្រជាពលរដ្ឋ​មាន​បញ្ហា​អ្វី​ត្រូវ​ពឹងពាក់​មេភូមិ​មេឃុំ​.​ស្រុក​ខេត្ត​កុំទៅ​ពឹងពាក់​អ្នកការ​សែ​តគ្មា​ប្រយោជន៍​ទេ​សំដី​បែបនេះ​នាឱកាស់​ដែល​លោក​បាន​ទៅ​ជួ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្សាច់​លាវ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ប្រហែល​ជា​លោក​មេឃុំ​ភ័យខ្លាច ប្រជាពលរដ្ឋ​យក​រឿង​ដីធ្លី​របស់​ពួកគាត់​មក​ឲ្យ​អ្នកកាសែ​តជួយ​ផ្សព្វផ្សាយ​និង​រក​ដំណោះស្រាយ​រឿង​ដីធ្លី​នោះ​ហើយ​មើលទៅ​?​។​

​កាយវិការ​សកម្មភាព​និង​សំដី​បែបនេះ​មិន​ខុស​ពី​គោ​ដំបៅ​ខ្នង​នោះ​ឡើយ​។​

-​គោ​ដំបៅ​ខ្នង​ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ​.​ឃើញ​ក្អែក​ហើរ​លើ​មេឃ​ក្រែង​ចុះមក​ចិក​សត្វ​ដង្កូវ​ក្នុង​ដំបៅ​លើ​ខ្នង​គោ​ទើប​ធ្វើឲ្យ​សត្វ​គោ​នោះ​ផ្អើល​ទៅហើយ​…​ជុំវិញ​ដំណឹង​ដីធ្លី​ប្រជាពលរដ្ឋ​ដែល​ប្រឈម​និង​ការដកហូត​ដែល​ពួកគាត់​អាស្រ័យ​ផល្លះ​ជាង​ដប់​ឆ្នាំ​ទៅ​ហើយ​នោះ​ខាង​លើ​មិន​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​សំណាក់​លោក​កែវ បុប្ផា​មេឃុំ​អូរ​គ្រៀង​សែន​ជ័យ​ឬ​លោក​អភិបាលស្រុក​អូរ​គ្រៀង​សែន​ជ័យ​ជា​ពី​សេ​សលោក​ឃឹម​ខាន់​ដែល​ខ្លួន​កំពុងតែ​ដើរ​អ​អួត​ប្រាប់​គេ​ថា​ជា​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​នោះបានទេ​។​

​លោក ឃឹម ខាន់ ប្រធាន​ការិយាល័យ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​រូបនោះ ប្រជាពលរដ្ឋ​បាន​ប្រាប់ថា អតិតៈ​ជា​គ្រូបង្រៀន​ហើយ​បច្ចុប្បន្ន​បាន​ឡើង​ជា​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ហើយ​និង​ទទួលបន្ទុក​ដីធ្លី​និង​បរិស្ថាន​ធនធានធម្មជាតិ​ទៀត​ផង​ក៏​កំពុងតែ​ដើរ​ញុះញុង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​មិនឲ្យ​មាន​ការទំនាក់​ទំនង​ឬ​ផ្តល់​ព័ត៌មាន​អ្វី​ជាមួយ​អ្នកការ​សែត​នោះ​ទៀត​ផង​។​

​នៅ​មាន​ត​ភាគ​នៅ​លេខ​ក្រោយ​ទៀត​ដែល​មាន​បុរស​ម្នាក់​អះអាង​ថា​ខ្លួន​ជា​ប្រធានការិយាល័យ​កសិកម្ម ធនធានធម្មជាតិ​និង​បរិស្ថាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ដើរ​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ
​ដែល​ស្គាល់​គ្នា​ឬ​ជា​ផ្ទះ​ភ្នាក់ងារ​អ្នកកាសែត​ប្រចាំ​មូលដ្ឋាន​ស្រុក​អូរ​គ្រៀង​នេះ​មិនឲ្យ​ទំនាក់ទំនង​បាន​ឡើយ​។​
​ភាគ​ក្រោយ​លំអិត​ច្បាស់​ជាង​នេះ​បន្ថែម​ឲ្យ​កាន់តែច្បាស់​៕

Filed in: ព័ត៌មានជាតិ