សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូន​ត្រី​ចម្រុះ ដែល​ក្រុម​ជនល្មើស ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​នា​រដូវ​បិទ​នេសាទ​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​យក​មក​ធ្វើ​ជា​ត្រី​នុយ​ចែកចាយ​ឱ្យ​អ្នក​រកស៊ី​ចិញ្ចឹម​ត្រី​តាម​បណ្ដា​ខេត្ត​ជា​រៀង​រាល់ថ្ងៃ​នៅ​តំបន់​ផ្សារ​ជើង​កំពុង ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍​ដោយ​គ្មាន​ការអនុវត្តន៍​ច្បាប់​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​លើ​អ្នក​ប្រព្រឹត្ត​ឡើយ

​កូន​ត្រី​ចម្រុះ ដែល​ក្រុម​ជនល្មើស ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​នា​រដូវ​បិទ​នេសាទ​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​យក​មក​ធ្វើ​ជា​ត្រី​នុយ​ចែកចាយ​ឱ្យ​អ្នក​រកស៊ី​ចិញ្ចឹម​ត្រី​តាម​បណ្ដា​ខេត្ត​ជា​រៀង​រាល់ថ្ងៃ​នៅ​តំបន់​ផ្សារ​ជើង​កំពុង ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍​ដោយ​គ្មាន​ការអនុវត្តន៍​ច្បាប់​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​លើ​អ្នក​ប្រព្រឹត្ត​ឡើយ

​កំពង់ឆ្នាំង​÷​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ​បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​បន្ទាប់​ពី​មេ​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​លៀស នៅ​មាន​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ត្រី​ចម្រុះ​(​ត្រី​នុយ​) មួយថ្ងៃៗ​មិន​ក្រោម​ចាប់ពី 4 ទៅ 5 តោន​ឡើង​នោះទេ​។​

​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​មាន​ទូក​បា​ឡា​ស្មាច់​ជាច្រើន​បាន​ដឹក​ត្រី​នុយ​បន្តកន្ទុយ​គ្នា​ពី​តំបន់​ផ្សេងៗ យក​មក​ច្រក​ថុង​យួរដៃ​ធំៗ​ហើយ​ជញ្ជូន​ដាក់​ឡាន​កូរ៉េ​ដើម្បី​ដឹក​យក​ប​ចែកចាយ​ឲ្យ​អ្នក​រកស៊ី​ចិញ្ចឹម​ត្រី​ឆ្ដោ ឬ​ត្រី​ផ្សេងៗ​តាម​បណ្ដា​ខេត្ត​នានា ដោយ​មួយ​ថ្ងៃ​រថយន្ត​ដឹក​ត្រី​នុយ​ចេញពី​តំបន់​ឆ្នុកទ្រូ​មិន​ក្រោម​ពី​3​ឡាន​ទៅ​5​ឡាន​កូរ៉េ​នោះទេ​។

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បង្ហើម​ឲ្យដឹង​ទៀត​ថា​សមត្ថកិច្ច​ជំនា​ញ​ជលផល​ដែលមាន​លោក អ៊ូ ចាន់​ធា​ហៅ​(​កែវ ធូ​)​ជា​នាយ​សង្កាត់រដ្ឋបាល​ជល់ផល​ស្រុក​បរិបូណ៌​ឈរជើង​នៅ​តំបន់​ឆ្នុកទ្រូ​មិនមាន​វិធានការ​បង្ក្រាប​ឡើយ ថែម​ទាំង​ចេញ​លិខិត ពាក់​មី​អនុញ្ញាត​ឲ្យ​ដឹក​ថែមទៀត​ផង​។​

​ករណី​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ថា​មន្ទ្រីជំនាញ ដែល​ស៊ីប្រាក់ខែ​រាស្ត្រ​ជា​រៀងរាល់​ខែ​នេះ​គឺ​មិន​បាន​បម្រើ​រាស្ត្រ​ទេ​បែរ​ជា​រួមគំនិត​គ្នា​ឃុបឃិត​ជាមួយ​ឈ្មួញ​បំភ្លេច​បំផ្លាញ​ធនធាន​ជលផល​ដែលជា​ផលប្រយោជន៍​រួម​សម្រាប់​ចិញ្ចឹមជីវិត​ប្រជាពលរដ្ឋ​ទូទៅ​ទៅវិញ​ទេ ព្រោះ​ឈ្មួញ​រកស៊ី​បទល្មើស​នេសាទ​គគ្រឹកគគ្រេង​ពាសពេញ​ទឹក​ពេញ​ដី​ដូចជា​ករណី​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​លៀស​និង​ដឹកជញ្ជូន​លៀស និង​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ត្រី​នុយ​ដឹក​ឡើង​ខូច​ផ្លូវ​ខ្ទេចខ្ទី ស្ទើរ​គ្មាន​សល់​ក៏​គ្មាន​សមត្ថកិច្ច​ជំនាញ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​ឆ្នុក​ទ្រូង​ស្រុក​បរិបូណ៌​នេះ​ចេញមុខ​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ម្ដងណា​ឡើយ​។​

​ប្រជាពលរដ្ឋ សំណូមពរ​ដល់​ថ្នាក់លើ​ពិសេស​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​មេត្តា​ចាត់​វិធានការឲ្យ​បានតឹង​រឹង​ជាទីបំផុត​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​ដែល​ឈរជើង​ប្រចាំការ​នៅ​តំបន់​ឆ្នុកទ្រូ​នេះ​ឱ្យបាន​ឱ្យបាន​ច្បាស់លាស់​ម៉ឺងម៉ាត់ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​ខកចិត្ត​និង​អស់សង្ឃឹម​ទៅលើ​ការដឹកនាំ​របស់​ថ្នាក់លើ​ដែល​ជា​ក្ដីសង្ឃឹម​របស់​ពួកគាត់​។​

Filed in: ព័ត៌មានជាតិ