ខេត្តបន្ទាយមានជ័យ÷ អគ្គីភ័យបានឆាបឆេះតូបលក់ចាន ឆ្នាំង និងជ័ររបស់អាជីវករអស់មួយនៅផ្សារត្រីក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលនេះជាសំណាងល្អហើយ បានសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ កុំអីតូបជាច្រើនទៀតនឹងក្លាយជាផេះជាក់ជាមិនខាន។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គីភ័យនេះគឺឆ្លងចរន្តភ្លើង ហើយសម្រាប់ការជួយអន្តរាគមន៍វិញសមត្ថកិច្ចប្រើឡានទឹកអស់១រថយន្ត ហើយតូបដែលឆេះនេះមានទំហំ ៣គុណ៥ម៉ែត្រដែលត្រូវបំផ្លាញទ្រព្យសម្បត្តិមួយចំនួនតែមិនទាន់ដឹងពីតម្លៃនៅឡើយទេ៕