សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្តៅ​និង​វិទុ្យ​អាស៊ីសេរី​ផ្សាយ​ខុស​ច្រើនពេក ​សម្តេច​តេជោ​បើក​គម្រប​អាប៉ោង​ក្បាលម៉ាស៊ីន​នយោបាយ​

​ក្តៅ​និង​វិទុ្យ​អាស៊ីសេរី​ផ្សាយ​ខុស​ច្រើនពេក ​សម្តេច​តេជោ​បើក​គម្រប​អាប៉ោង​ក្បាលម៉ាស៊ីន​នយោបាយ​

​ភ្នំពេញ​ ៖​ សម្តេច​តេជោ ហ៊ុន សែន : លោកជំទាវ ឃួន សុ​ដា​រី នឹង​ក្លាយទៅជា​ប្រធានរដ្ឋសភា , ឯកឧត្តម ជាម យៀប អនុប្រធាន​ទី​១ , ឯកឧត្តម វង សូ​ត នឹង​ក្លាយជា​អនុប្រធាន​ទី​២​។​តាមរយៈ​សារ​សម្លេង​នា​យប់​ថ្ងៃ​ទី​៩ ខែ​សីហា សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា “​បេក្ខជន​សម្រាប់​តំណែង​ប្រធានរដ្ឋសភា ត្រូវបាន​រៀបចំ​តាំងពី​ចុងឆ្នាំ​២០២១ មកម្ល៉េះ​។​

​លោកជំទាវ ឃួន សុ​ដា​រី ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា នឹង​ក្លាយទៅជា​ប្រធានរដ្ឋសភា​នាពេលខាងមុខ​ដែល​ជា​ការអនុវត្ត​លើកកម្ពស់​តួនាទី​របស់​ស្ត្រី​។ ឯកឧត្តម ជាម យៀប អនុប្រធាន​ទី​១ នៅតែ​ជា​អនុប្រធាន​ទី​១ ដដែល និង​ឯកឧត្តម វង សូ​ត ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នឹង​ក្លាយជា​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​”​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ប្រធានព្រឹទ្ធសភា​(​ឯកឧត្តម​សាយឈុំ​។​

​អនុប្រធាន​ព្រឹទ្ធសភា​ទី​១​ឯកឧត្តម​ស៊ី​មកា​(​សា​មាជិក​អចិន្ត្រៃយ៍​បក្ស​) ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ជំ​ទា​វី​ទី​បូ​រា​ស៊ី និង​បន្តបន្ទាប់​ដែល​មាន​អាយុ​ចាស់ និង​សុខភាព មិន​ល្អ​ក៏​នឹង​ត្រូវ​សុំ​ចាកចេញ​ដោយ​មិន​នៅ​ឈរ​ឈ្មោះ​ទៀត​ដែរ​។ ឯកឧត្តម ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល​ក៏​បាន​ដាក់ពាក្យ​លាឈប់​ពី​ការងារ​ព្រោះតែ​វ័យ​ច្រើន​ផង​ដែរ​។​តែ​សម្តេច​មិន​បង្ហើប​ថា​អ្នកណា​ជំនួស​លោកឌឹត​មន្ទី​ដែល​ជា​ឪពុក​លោកឌិត​ទីណា​រដ្ឋមន្ត្រីក្រសួងក​សិកម្ម​នោះទេ​។​ដោយឡែក​សមាសភាព​គ​ណ​រដ្ឋមន្ត្រី​ថ្មី​ថ្មី​របស់​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​វិញ​នឹង​បើកគ្រប​ជា​ផ្លូវការ​ឲ្យដឹង​ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​និង​មន្ត្រីជាន់ខ្ពស់​ចាស់​ថ្មី​នា​ព្រឹក​ថ្ងៃទី​៩​សីហា​នៅ​វិមាន​៧​មករា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ផង​ដែរ​។​នេះ​បើ​តាម​សារ​សម្លេង​៕

Filed in: ព័ត៌មានជាតិ