សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​អាជីវកម្ម​មួយកន្លែង បាន​ប្រមែប្រមូល​កាក​អំពៅ កម្ទេចកម្ទី​ឈើ​អាច​ម៍រណា ត្រឡោក​ដូង គ្រាប់ត្នោត​ជាដើម មក​កែច្នៃ​ធ្វើ​ជា​អុស​បរិស្ថាន សម្រាប់​ជំនួស​អុស​ប្រពៃណី ដែល​ពលរដ្ឋ​តែង​ទៅ​កាប់​ពី​ព្រៃ​ធម្មជាតិ​

ទីតាំង​អាជីវកម្ម​មួយកន្លែង បាន​ប្រមែប្រមូល​កាក​អំពៅ កម្ទេចកម្ទី​ឈើ​អាច​ម៍រណា ត្រឡោក​ដូង គ្រាប់ត្នោត​ជាដើម មក​កែច្នៃ​ធ្វើ​ជា​អុស​បរិស្ថាន សម្រាប់​ជំនួស​អុស​ប្រពៃណី ដែល​ពលរដ្ឋ​តែង​ទៅ​កាប់​ពី​ព្រៃ​ធម្មជាតិ​

ប្រធាន​ផ្នែក​លក់​ប្រចាំ​ស្ថាប័ន​ចង្ក្រាន​បរិស្ថាន​ACE លោក សែម ចាន់​វាសនា បានឲ្យដឹង កាលពី​ថ្ងៃ​ទី​០៨ សែ​សីហា ឆ្នាំ​២០២៣​នេះ​ថា កាលពី​ឆ្នាំ​២០១៩ ដោយ​មើលឃើញ​ពី​ការបំពុល​បរិស្ថាន​ដែល​កើតចេញ​ពី​ការប្រើប្រាស់​អុស​ធម្មជាតិ ប្រើ​ធ្យូង​ដោយ​កាប់​ឈើ​ព្រៃ ក្នុងការ​ចម្អិនម្ហូប​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ កូន​ខ្មែរ​មួយ​ក្រុម​បាន​ផ្តួចផ្តើម​បង្កើត​ជា​ចង្ក្រាន​បរិស្ថាន​មួយ​ប្រភេទ ដែល​វា​បាន​ជួយ​កាត់បន្ថយ​ការបំភាយ​ផ្សែង​ពុល​ចេញពី​ផ្ទះបាយ​បាន​ប្រមាណ​ជា ៩០%​។ លោក​ថា “​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន គាត់​បាន​និយម​ប្រើប្រាស់​ចង្ក្រាន ដែល​ដុត​អុស ដុត​ធ្យូង និង​ខ្លះទៀត​ប្រើ​ចង្ក្រានហ្គាស ដែល​ការប្រើប្រាស់​វត្ថុធាតុដើម​ទាំងនេះ វា​បាន​ចំណាយ​ថវិកា​ច្រើន និង​ប៉ះពាល់​បរិស្ថាន​ខ្លាំង ដូចជា​អុស និង​ធ្យូង យើង​ត្រូវ​កាប់​ឈើ​ពី​ព្រៃ​ធម្មជាតិ ចំណែក​ហ្គាស​យើង​ត្រូវ​នាំចូល​ពី​ប្រទេស​ជិតខាង​។ អីចឹង​វា​ចំណាយលុយ​ច្រើន ហើយ​អុស ធ្យូង វា​បាន​បញ្ចេញ​ផ្សែង​ពុល​ទៅ​ក្នុង​បរិយាកាស​ជាច្រើន និង​ប៉ះពាល​សុខភាព​ផងដែរ​”​។​

​លោក​វាសនា លើកឡើងថា ស្របពេល​ដែល​បង្កើត​ចង្ក្រាន​បរិស្ថាន​នេះ ក្រុម​ការងារ​ក៏​បាន​មើលឃើញ​នូវ កាកសំណល់​មួយចំនួន​ដូចជា​កាក​អំពៅ កម្ទិចកម្ទី​ឈើ​អាចម៍រណា​ជាដើម ត្រូវបាន​គេ​យក​ទៅ​បោះចោល ដុតចោល រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង ដែល​អាច​យក​កែច្នៃ​ជា​អុស​ប្រើប្រាស់​ជាមួយ​ចង្ក្រាន​បរិស្ថាន​បាន​។ លោក​ថា អុស​បរិស្ថាន​នេះ​ដែរ ត្រូវបាន​ផលិត​ពី​សំណល់​កាក​អំពៅ ឬ​កម្ទេច​អាច​ម៍រណា មិន​ប៉ះពាល់​បរិស្ថាន ដូច​ការប្រើប្រាស់​ធ្យូង​ឬ​អុស​ធម្មតា ដែល​អាច​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។ ជាពិសេស​ការប្រើប្រាស់​អុស​នេះ​ជាមួយ​ចង្ក្រាន​បរិស្ថាន វា​កាន់តែ​ល្អប្រសើរ សន្សំ សំចៃ​ថវិកា កាត់បន្ថយ​ផ្សែង និង​ឧស្ម័ន មិន​ប៉ះពាល់​សុខភាព​ជា​ដើម​។​

​លោក​វាសនា បាន​ពន្យល់ថា ទោះបីជា​វា​មានឈ្មោះ​ជា​អុស​បរិស្ថាន​តែ​យើង​មិន​មាន​ទៅ​កាប់​ព្រៃ​មក​ធ្វើ​អុស​ទេ គឺ​យើង​យក​កាក​អំពៅ មែកឈើ​ដែល​បងប្អូន​យើង​កាប់​ចោល ស្លឹក​ឈើ កម្ទេចកម្ទី​អាចម៍រណា​អី យើង​ប្រមូល​ពី​សិប្បកម្ម​កែច្នៃ​មក​វិញ​យើង​អត់​កាប់​មែកឈើ​ធំៗ​មក​ធ្វើជា​អុស​នោះទេ ហើយ​បើ​យើង​ធ្វើ​អ៊ីចឹង​មិនមាន​ជា​ការជួយ​បរិស្ថាន​ទេ​។​

​សូមបញ្ជាក់​ថា ស្ថាប័ន​ចង្ក្រាន​បរិស្ថាន​ACE គឺ​មាន​ទីតាំង​ក្នុង​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដោយ​ក្នុង​មួយថ្ងៃ ស្ថាប័ន​ចង្ក្រាន​បរិស្ថាន មានលទ្ធភាព​ផលិត​ចង្ក្រាន បាន​ចំនួន​២០ ទៅ ៣០​ចង្ក្រាន ដោយ​ចង្ក្រាន​មួយឈុត មានតម្លៃ​១០៥​ដុល្លារ អាច​ប្រើប្រាស់​បាន​រហូត​ជិត​១០​ឆ្នាំ និង​ធានា​សេវាកម្ម​ជួសជុល​ជូន​អតិថិជន​នៅ​ពេល​ខូចខាត​ជា​ដើម​។ ចំណែក​អុស​បរិស្ថាន​វិញ អាច​ផលិត​បាន​ជិត​៥០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ដោយ​លក់​ចេញ​ក្នុងតម្លៃ ៨,០០០​រៀល​ក្នុង​១៥​គីឡូក្រាម​ឬ​ស្មើនឹង ១​គី​ឡូ ៥០០​រៀល​។​

Filed in: ព័ត៌មានជាតិ