សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​វាសនា​អ្នក​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​តំបន់​ហាមឃាត់ នៅ​តំបន់​ខ្លាខាំ​គោ តំបន់​គំ​រា​ក ជាប់​ព្រំប្រទល់​តំបន់​យាយ​ភាច ខាងកើត​បឹង​កោះ​ចាប ព្រែក​សាយ និង​តំបន់​បាយ​ឆៅ តំបន់​តា​កឹង ខាងលិច​បឹង​កោះ​ចាប ព្រែក​សាយ ស្ថិតនៅក្នុង​ឃុំ​ផ្លូវ​ទូក​និង​ឃុំ​ច្រណូក ស្រុក​កំពង់លែង អាច​រួច​ពី​សំណាញ់​ច្បាប់​ដែរឬទេ ?

​តើ​វាសនា​អ្នក​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​តំបន់​ហាមឃាត់ នៅ​តំបន់​ខ្លាខាំ​គោ តំបន់​គំ​រា​ក ជាប់​ព្រំប្រទល់​តំបន់​យាយ​ភាច ខាងកើត​បឹង​កោះ​ចាប ព្រែក​សាយ និង​តំបន់​បាយ​ឆៅ តំបន់​តា​កឹង ខាងលិច​បឹង​កោះ​ចាប ព្រែក​សាយ ស្ថិតនៅក្នុង​ឃុំ​ផ្លូវ​ទូក​និង​ឃុំ​ច្រណូក ស្រុក​កំពង់លែង អាច​រួច​ពី​សំណាញ់​ច្បាប់​ដែរឬទេ ?

កំពង់ឆ្នាំង​៖​កាលពី​ថ្ងៃ​ទី 1​និង​ទី 2 ខែ​សីហា ឆ្នាំ 2023 ក្រុម​ការងារ​ជំនាញ​មន្ទីរ​កសិកម្ម ខេត្ត​កំពង់ឆ្នាំង រួម​មាន​មន្ត្រី​ជំនាញ​ជលផល​ដឹកនាំ​ដោយ​លោក​អនុប្រធាន​មន្ទីរ​ម្នាក់​ចុះ​ទៅ​ចុច gps ស្រាវជ្រាវ រក​ឃើញ​ដី​ដែល​ប៉ះពាល់​នៅ​ចំណុច 4 កន្លែង គឺ​ចំណុច​ខ្លាខាំ​គោ ចំណុច​គំ​រា​ក ក្នុង​ឃុំ​ច្រណូក និង​ចំណុច​បាយ​ឆៅ ចំណុច​តា​កឹង ក្នុង​ឃុំ​ផ្លូវ​ទូក មាន​ដី​ដែល​ត្រូវ​ឈូសឆាយ​ហើយ​ប៉ះពាល់​ដី​ព្រៃ​លិច​ទឹក​ដែលជា​តំបន់ហាមឃាត់​រហូតដល់​ទៅ​144 ហិច​តា​។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​ស្រាវជ្រាវ រក​ដី​ដែល​ប៉ះពាល់​នោះ បាន​បង្ហើប​ឲ្យដឹងថា​
​អ្នក​ដែល​ប្រព្រឹត្ត​យក​គ្រឿងចក្រ​ត្រាក់ទ័រ ចូល​ឈូសឆាយដី​ព្រេង​លិច​ទឹក​ទាំង​ពីរ​ឃុំ​គឺ​ឃុំ​ច្រណូក និង​ឃុំ​ផ្លូវ​ទូក​នោះ​គេ​បាន​កំណត់​មុខសញ្ញា​និង​ស្គាល់ឈ្មោះ​និង​តួនាទី​រួច​អស់ហើយ រង់ចាំតែ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​កោះហៅ​យក​ទៅ​ធ្វើ​ការឆ្លើយបំភ្លឺ​នៅ​មុខ​ច្បាប់​តែប៉ុណ្ណោះ​។​

​ដូចនេះ​អ្នក​ដែល​ដឹង​ខ្លួន​និង​មានខ្លួន​គួរ​ពិចារណា​ល្មម​ចូលខ្លួន​ដោះស្រាយ​។​
​សារព័ត៌មាន​យើង​នឹង​វែកមុខ​សញ្ញា​អ្នកពាក់ព័ន្ធ​ក្នុង​ការឈូសឆាយដី​ព្រេង​លិច​ទឹក​ដែល​ជា​តំបន់​ហាមឃាត់​ទាំង​មេការ​ធំៗ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ