សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តើ​មេ​ឈ្មួញ​ប្រមូល​ទិញ​ធ្យូង​ដុះ​ស្លែ​នៅ​ស្រុក​ទឹកផុស​ឈ្មោះ លី ជា​ឈ្មួញ​ចាស់​វស្សា​មាន​មន្តអាគម​អី​បានជា​ជំនាញ​ពាក់ព័ន្ធ​មាន​បរិស្ថាន មេព្រៃ​មិន​បង្ក្រាប​?

តើ​មេ​ឈ្មួញ​ប្រមូល​ទិញ​ធ្យូង​ដុះ​ស្លែ​នៅ​ស្រុក​ទឹកផុស​ឈ្មោះ លី ជា​ឈ្មួញ​ចាស់​វស្សា​មាន​មន្តអាគម​អី​បានជា​ជំនាញ​ពាក់ព័ន្ធ​មាន​បរិស្ថាន មេព្រៃ​មិន​បង្ក្រាប​?

កំពង់ឆ្នាំង​៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទឹកផុស​បាន​រាយការណ៍​មក​ថា​: មេ​ឈ្មួញ​ប្រមូល​ទិញ​ធ្យូង​ដុះ​ស្លែ​ឈ្មោះ លី​រស់នៅ​ភូមិ​ក្បាល​ឡាន ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស បាន​គៀងគរ​ក្រុម​រកស៊ី​ដុត​ឡធ្យូង​ឱ្យ​ដឹក​ធ្យូង​យកទៅលក់​ឲ្យ​ខ្លួន​នៅ​ទីកន្លែង​តែម្តង​។

​កន្លង​មក​ដោយសារតែ​មាន​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ទើប​បុគ្គល​រូប​នេះ​មិន​ហ៊ាន​មក​ដឹក​ផ្ទាល់ខ្លួន​ទេ តែ​ទោះជា​យ៉ាងណា​បុគ្គល​ឈ្មោះ លី​នៅតែ​ឆ្លៀត​ពេល​ឆក់​ឱកាស​ដឹក​យ៉ាង​សកម្ម​ចេញពី​ចំណុច​ភូមិសាស្ត្រ​ភូមិ​កោះ​ខ្ពុម ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​យក​ទៅ​ស្តុប​នៅ​ទីកន្លែង​ផ្ទាល់​ខ្លួន​ហើយ​ចែកចាយ​បន្ត​តាម​គោយន្ត​ដូច​សត្វ​កណ្ដៀរ​។​
​តើ​ដូច​ពាក្យ​គេ​និយាយ​តៗ​គ្នា​ថា ឈើ​ឈរ​ជា​ឈើ​បរិស្ថាន​
​ឈើ​ឡើងលើ​ឡាន​ជា​ឈើ​មេព្រៃ​?​។​

​ក្រុម​អ្នកសារព័ត៌មាន​យើង​តាម​អង្គភាព​មួយ​ចំនួន​ដែល​បាន​ដឹង​រឿង​នៅ​តែ​ព្យាយាម​តាម​ស៊ើបអង្កេត​ស្រាវជ្រាវ​និង​ឃ្លាំចាំ​មើលថា​តើ​ជំនាញ​ពាក់ព័ន្ធ​ដែល​មាន​បរិស្ថាន មេព្រៃ ព្រមទាំង​ប៉េអឹម​និង​ប៉ូលីស​ស្រុក​ទឹកផុស​ហ៊ាន​បង្ក្រាប​បុគ្គល​រូបនេះ​បាន​ដែរឬទេ​?.​ឬមួយ​បាន​ទទួល​លាភសក្ការៈ​ពី​មេ​ឈ្មួញ​ធ្យូង​ដុះ​ស្លែ​រូបនេះ​?​។​គួរ​រំលឹក​ផងដែរ​ថា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​យក​ដុត​ឡធ្យូង​គឺជា​បទល្មើស​ជាក់ស្ដែង​និង​ជា​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ជាទីបំផុត ដោយសារ​ក្រុម​អ្នក​ដុត​ឡ​កាប់​យក​ឈឺ​យក​ទៅ​ដុត​ឡ​នោះ​គឺ​មិន​រើសមុខ​ឡើយ​..​។​

​អំណឹះតទៅ​ប្រសិនបើ​គ្មាន​ចំណាត់ការ​និង​មាន​វិធានការ​ទប់ស្កាត់​ឱ្យបាន​តឹងរឹង​ទេ​នោះ​ព្រៃឈើ​នៅ​តំបន់​ស្រុក​ទឹកផុស​តាម​បណ្ដា​ព្រៃ​សហគមន៍​ក៏ដូចជា​តាម​ព្រៃ​ជួរ​ភ្នំ​ទាំងនោះ​នឹង​រត់​លាយ​សាបសូន្យ​ជា​វាលរហោឋាន​ជាក់​ជាមិនខាន​។​

​កន្លង​ទៅ​មុន​យុទ្ធនាការ​បោះឆ្នោត អាជ្ញាធរ​បាន​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​បន្ធូរដៃ​សិន​រង់ចាំ​បោះឆ្នោត​ហើយ​។​
​ពេល​នេះ​យុទ្ធនាការ​បោះឆ្នោត​ក៏​បាន​រួចរាល់​អស់ហើយ​ដែរ​។​តើ​អស់លោក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​បញ្ហា​អ្វី​យកមក​ធ្វើ​ជា​លេស​ទៀត​?​។​

Filed in: ព័ត៌មានជាតិ