សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នករកស៊ី​ថា​លោក ញិ​ប ផល្លិក ប្រធាន​ក្រុម​គយ​ចល័ត​តំបន់​៥​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ភូមិ​ជើងភ្នំ និង​បក្សពួក​ប្រើ​អំណាច​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​

អ្នករកស៊ី​ថា​លោក ញិ​ប ផល្លិក ប្រធាន​ក្រុម​គយ​ចល័ត​តំបន់​៥​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ភូមិ​ជើងភ្នំ និង​បក្សពួក​ប្រើ​អំណាច​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​

ឧត្តរមានជ័យ​៖​លោក ញឹប ផល្លិក ប្រធាន​ក្រុម​គយ​ចល័ត​តំបន់​៥​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ក្នុងភូមិ​ជើងភ្នំ ប្រើ​អំណាច​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ពួក​អ្នក​ដឹកទំនិញ​…​យ៉ាង​ខ្លាំង​ជា​រៀងរាល់ថ្ងៃ​..​។​នេះ​បើ​តាម​ប្រភព​ពី​អ្នករកស៊ី​។​មន្ត្រី​នៅ​សមត្តកិច្ច​ផ្សេង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ យ៉ាង​ពេញបន្ទុក​។​

​សូម្បី​តែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​ខូចគុណភាព និង​មាន​លាយ​សារធាតុ​គីមី​ដូចជា​ជើងមាន់ ជើង​ទា ស្លាបមាន់ ជង្គង់​មាន់ គ្រឿង​ក្នុង​មាន់ គ្រឿង​ក្នុង​ជ្រូក គ្រឿង​ក្នុង​គោ ក៏ លោក ឆ ណាក់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​តាម​អំពើ​ចិត្ត​ដែរ​ដើម្បី​ផ្តូ​និង​លាភសក្ការៈ​។​សកម្មភាព​នេះ​ពួគគេ​ឃុប​ឃឹត​គ្នា​ជាមួយគយច​លត័​ដើម្បី​បន្ត​កៀបសង្កត់​អ្នករ​ក​ស៊ី​។

​ករណីយ៍​ចឹងគេ​ជឿថា​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ច្បាស់​ជា​ដឹង​តែ​លោក​បាន​បណ្ដោយ​ឲ្យ​លោក ឆ ណា​ក់មេ​គយ​ច្រក​និង​លោក​ញឹប​ផល្លា ប្រមូល​លុយ យ៉ាង​ត្រជាក់ចិត្ត ។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ស្រុក​អន្លង់វែង បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទាំង​តាម​រថយន្ត​ធុន​ធំ និង​រថយន្ត​ធុន​តូច​ពី​ប្រទេស​សៀម យក​មក​រក្សាទុក​តាម​ឃ្លាំង​ច្រើន​កន្លែង​នៅក្បែរៗ​ច្រកទ្វារ​អន្តរជាតិ​ជាំ ។ បន្ទាប់​មក​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ឲ្យតែ​បង់លុយ​តាម​ការកំណត់​របស់​មន្ត្រី​គយ​ចល័ត​តំបន់​5​ប្រចាំ​កុងត្រូលជជុះ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។

​ក្រុម​ឈ្មួញ​បានបញ្ជាក់​ថា លោក ញិ​ប ផល្លិក ប្រធាន​ក្រុម​គយ​ចល័ត​តំបន់​5​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ មាន​ចរិត​ក្រអឺតក្រទម​ខ្លាំងណាស់ ហើយ​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​យ៉ាង​កំរោល​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​បានឲ្យដឹង​ទៀត​ថា ករណី​លោក ញិ​ប ផល្លិក គាប​យក​លុយ​ពី​ពួកគាត់​គឺ​ពុំ​មាន​ការ​ចេញ​បង្កាន់ដៃ ឬ​វិក្កយបត្រ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ដែរ ព្រោះ​ខ្លាច​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​។​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច តេ​ជោ ហ៊ុន សែន បាន​ប្រមាន​ធ្ងន់ៗ​និង​ប្រើ​វិធានការ​ក្ដៅ​តាម​អភិក្រម​ទី ៥ វះកាត់​មន្ត្រី ពុករលួយ សម្ដេច នឹង សហការ​ជាមួយ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ត្រង់ៗ​តែ​ម្ដង​បើ​មន្ត្រី​ណា​ដែរ​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ធ្វើអោយ​សង្គម​ជាតិ​បាត់​ប្រាក់​ចំណូល​ដែល​បានមក​ពី​ការប្រមូល​ពន្ធ​។​តែ​សម្រាប់​លោក​ឈុន​សុភមង្គល​មេ​គយ​ខេត្ត​លោ​កញិប ផល្លិក គយ​ចល័ត​និង​លោក​ឆ​ណា​ក់មេ​គយ​ច្រក​ហាក់បីដូចជា​មិន​ញញើត​ខ្លាចរអា​ថែមទាំង​បាន​ផ្គើន​ថែម​ទៀត​។​

​នៅ​ថ្ងៃ​ទី​២ ខែ សីហា ឆ្នាំ​២០២៣​អ្នកាសែ​ត​បាន​ធ្វើ​បទសម្ភាស​តាមរយៈ​ទូរ​សព្ទ័​ទៅ លោក រ៉ែ​ម ផល្លា​វី​ប្រធាន​ស្នាក់ការ​ច្រកទ្វា​អន្តរជាតិ​ជាំ​អំពី​ទំនិញ​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ចេញពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា​និង​អាហារ​កាកសំណល សល់​ពី​ប្រទេស​ថៃ​មិន​បរិភោគ​នាំ​ចូល​មក​ស្រុក​អន្លង់វែង​នោះ លោក រ៉ែ​ម ផល្លា​វី​បានបញ្ជាក់​ថា​បើ​ចង់ដឹង ចង់​សួរ​មក​សួរ​នៅ​មាត់ច្រក​មក ។​រីឯ​លោក ញិ​ប ផល្លិក​គយ​ចល័ត​ក្រសួង​វិញ​ក្រុម​ការងា​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បំភ្លឺ​បាន​នៅឡើយ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​។​

​សា​រពត៍​មាន​យើង​រងចាំ​បកស្រាយ​បំភ្លឹ​ឡើងវិញ​រាងរាល់​ម៉ោង​ធ្វើការ​ពី​អ្នក​ពាក់​ពន្ធ័ជុំវិញ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​អ្នករកស៊ី​។​សូម​បញ្ចាក់​ថា ខេត្ត​ឧត្តរមានជ័យ​មាន​ច្រ​ក​ព្រំដែន​អន្តរជាតិ​សំខាន់ៗ​ចំនួន​៣​។ ក្នុងនោះ​រួមមាន​៖ ច្រក​ព្រំដែន​អន្តរជាតិ​ជប់​គគីរ ស្ថិតក្នុង​ស្រុក​បន្ទាយ​អំពិល ជាប់​នឹង​ខេត្ត​បុរី​រាំ​ប្រទេស​ថៃ​។ ច្រក​ព្រំដែន​អន្តរជាតិ​ជាំ ស្ថិតក្នុង​ស្រុក​អន្លង់វែង ជាប់​នឹង​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ និង​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​ស្រុក​សំរោង​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​សុរិន្ទ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គយ​លោក​ឈុន​សុភមង្គល​៕

Filed in: ព័ត៌មានជាតិ