សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ស្រុក​ថ្មគោល​បើក​យុទ្ធនាការ​បង្ក្រាប​សំបុក​គ្រឿងញៀន​ប្រើពេល​២១​ម៉ោង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២៩​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ​

នគរបាល​ស្រុក​ថ្មគោល​បើក​យុទ្ធនាការ​បង្ក្រាប​សំបុក​គ្រឿងញៀន​ប្រើពេល​២១​ម៉ោង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២៩​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ​

ខេត្ត​បាត់ដំបង​៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​២៩​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពី​កម្លាំង​នគរបាល​ស្រុក​ថ្មគោល ខណៈ​ដែល​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​យ៉ាង​គគ្រឹកគគ្រេង​បង្ក​ឱ្យ​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​នោះ​មានការ​ភាពភ័យខ្លាច​។​

​សូមបញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​សំបុក​គ្រឿងញៀន​នេះ គឺ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ធ្វើឡើង​ដោយ​យ​ប្រើ​ពេលវេលា​អស់​២១​ម៉ោង​និង​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​។ ចាប់ផ្តើម​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូតដល់​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។ កម្លាំង​នគរបាល​បាន​ធ្វើ​ការត្រួត​ព​និត្យ​ឆែកឆេរ​ដកហូត​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១៦​ថង់​ស្មើ​និង​ទម្ងន់ ១០៣.២៩​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង  ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម កាំភ្លើង​ខ្យល់​កែច្នៃ​បាញ់​គ្រាប់​កង់ អាច​បង្ក​ឱ្យ​មនុស្ស​ស្លាប់​១​ដើម កន្ត្រៃ​ចំនួន​២ ម៉ូតូ​១៦​គ្រឿង ស្លាក​លេខ​ម៉ូតូ​១ និង​ឧបករណ៍​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ផង​ដែរ​។​

​លោក​វរសេនីយ៍ត្រី  ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​ប្រាប់ឱ្យដឹង​ថា កម្លាំង នគរបាល​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ថ្នាំញៀន​ស្ថិតនៅ​ចំណុច​ខាងលើ​បាន​សម្រេច​នៅ​ពេល​នេះ ក្រោយពី​មាន​ការសហការ​ពី​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​មក​លោក​ផ្ទាល់​អំពី​សកម្មភាព​ក្រុម​ជនសង្ស័យ​គ្រឿងញៀន​បាន​និង​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​យ៉ាង​គគ្រឹក​គ្រេង ។ បន្ទាប់មក​លោក​ក៏​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ទាំង​នេះ​តែម្តង ពេល​ទៅ​ចុះ​ដល់​កន្លែង​មេខ្លោង​ធំ​ដែលជា​អ្នក​ផ្គត់ផ្គង់​គ្រឿងញៀន ផ្តល់​ទីតាំង​លក់​ចែកចាយ​និង​ប្រើប្រាស់ បាន​រត់គេចខ្លួន​បាត់​មេខ្លោង​ធំ​នោះ​មានឈ្មោះ សឿ​ម សីកូ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។​

​លោក​អធិការ​ប្រាប់​ឱ្យដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២៩​នាក់​នេះ គឺ​មាន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​ចំនួន​២៦​នាក់ ។​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ទាំង​៣​នាក់​មាន​ឈ្មោះ ១,​ឈុន សុផល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចបកាប់ ឃុំ​អន្លង់​រុណ ស្រុក​ថ្ម​ម​គោល  ២,​វិន វឌ្ឍនា ភេទ​ប្រុស​អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ៣,​តែ ប៊ុន លៀង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​អូរ​តា​គាំ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការសាកសួរ ក របស់​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​មុន នឹង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​។​

​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​ដែរ​កាលពី​កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ក៏​បាន​ធ្វើ​ការបង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​២​នាក់​ផង​ដែរ​ធ្វើឡើង​នៅ​ស្រុក​ភ្នំព្រឹក​និង​ក្រុង​នៅ​ក្រុង​បាត់ដំបង​ក្នុងនោះ​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ​។​

​គួរកត់សម្គាល់​ថា ខេត្ត​បាត់ដំបង​ត្រូវ​គេ​មើលឃើញថា បាន​ដាក់ចេញ​នូវ​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​ជា​ការអនុវត្ត​ដើម្បី រក្សា​ឱ្យបាន​សុវត្ថិភាព នៃ​ភូមិ​ឃុំ​សង្កាត់​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ក្នុងការ​ជម្រុញ និង​រិត​បន្តឹង​ទៅលើ​វិធានការ​បង្ការ​ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ គ្រឿងញៀន ត្រូវ​គេ​និយាយថា​ជា​ផ្នែក​មូយ​បង្ក​ឱ្យ​កើតមាន​បទល្មើស​លួច ឆក់ ប្លន់ ប្រើ​អំពើហិង្សា​ជា​ដើម​នោះ​៕

 

 

20160903dp (1) 20160903dp (2)

Filed in: គ្រឿងញៀន