សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីបំផុត​កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី ៣៩ ឆ្នាំ ២០២៦ របស់​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក (39th WAGGGS Conference)

ទីបំផុត​កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី ៣៩ ឆ្នាំ ២០២៦ របស់​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក (39th WAGGGS Conference)

ទីបំផុត​កម្ពុជា​ទទួល​បាន​លទ្ធផល​ប្រវត្តិសាស្ត្រ និង​មហា​កិត្តិយស​ដ៏ ខ្ពង់ខ្ពស់​បំផុត កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី ៣៩ ឆ្នាំ ២០២៦ របស់​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក (39th WAGGGS Conference)​។​
​នេះ​បើ​យើង​តាម​សេចក្តីជូនដំណឹង​របស់​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​។

​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សមាជិកា សមាជិក ព្រមទាំង​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ ទាំង​កម្លាំងចិត្ត និង​ថាមពល​នានា ដើម្បី​ដាក់​បេក្ខភាព កម្ពុជា សម្រាប់​ធ្វើ​ការជ្រើសរើស ដែល​សកម្មភាព​ទាំងនេះ​បាន​ឆ្លុះ​បង្ហាញ​អំពី​សាមគ្គីភាព​ជា​ធ្លុង​មួយ របស់​ជនរួមជាតិ​យើង ក្នុង​ការលើកស្ទួយ​កិត្តិនាម​ប្រទេសជាតិ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រហូត​សម្រេច​បាន​សមិទ្ធផល​ល្អប្រសើរ​ត្រចះត្រចង់​នាពេលនេះ ហើយ​សមាគម​សូម​លើកទឹកចិត្ត​ដល់ គ្រប់​សមាជិកា សមាជិក​ទាំងអស់ រក្សា​ស្មារតី​ដ៏​ប្រពៃ​នេះ​ទៅ​ថ្ងៃ​អនាគត​ទៀត​។​

​សូមបញ្ជាក់​ថា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ ចូលរួម​អង្គសន្និបាត​លើក​ទី ៣៨ របស់​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក (38th WAGGGS Conference) កាលពី​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅ​សាធារណរដ្ឋ Cyprus និង​បាន​ព្យាយាម​យ៉ាង​ស្វិតស្វាញ និង សកម្ម ដើម្បី​ស្មើ​បេក្ខភាព​កម្ពុជា​ឱ្យបាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់ រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី ៣៩ ឆ្នាំ ២០២៦​។​

Filed in: ព័ត៌មានជាតិ