សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្អូន​អតីត​អភិបាលខេត្ត​សៀមរាប ធ្វើ​របង​ថ្ម​កាត់​អូរ​ធម្មជាតិ​យក​ដី​នៅ​ភ្នំ​គូលែន​?

​ប្អូន​អតីត​អភិបាលខេត្ត​សៀមរាប ធ្វើ​របង​ថ្ម​កាត់​អូរ​ធម្មជាតិ​យក​ដី​នៅ​ភ្នំ​គូលែន​?

ខេត្តសៀមរាប​៖ បុគ្គល​មាន​ឥទ្ធិពល​ម្នាក់ នៅក្នុង​ខេត្ត​សៀមរាប​ត្រូវបាន​រកឃើញ​ថា បាន​ធ្វើ​របង​ថ្ម​កាត់​យក​អូរ​ធម្មជាតិ​មួយកន្លែង នៅ​ជើងភ្នំ​គូលែន​ដើម្បី​យក​ដី​ធ្វើ​កម្ម​សិទ្ធ​។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ទីតាំង​ដែល​បុគ្គល​មាន​អំណាច​នេះ ធ្វើ​របង​រំលោភ​យក​នោះ ជា​អូរ​ធម្មជាតិ ស្ថិតនៅក្នុង​ភូមិ​គូលែន​ថ្មី ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ម្ចាស់​របង​ថ្ម​នោះ មានឈ្មោះ ឃឹម ប៉ូ​សាយ​ដែល​គេ​ស្គាល់​ថា ជា​បងប្អូន​បង្កើត របស់​លោក​ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​អតីត​ជា​អភិបាលខេត្ត​សៀមរាប​។

​ប្រភពព័ត៌មាន បានឲ្យដឹងថា ទីតាំង​នេះ កាលពីដើម​ឡើយ ជា​ចម្កា​រព​នាចរ​របស់​ប្រជាពលរដ្ឋ លុះ​បន្ទាប់​ក៏​មាន​ឈ្មួញ​ចុះទៅ​ប្រមូល​ទិញ និង​លក់​បន្ត​មក​ឲ្យ​លោក ឃឹម ប៉ូ​សាយ​។​ចាប់តាំងពី​បាន​ទិញ​ដី​នោះមក លោក​ឃឹម ប៉ូ​សាយ បាន​ព្យាយាម​ធ្វើរ​បងកាត់​អូរ​នេះ តាំងពី​ជំនាន់ លោក​ឃឹម ហ្វីណង់ ដែលជា​ក្មួយ​ប្រុស​បង្កើត​របស់​លោក នៅ​ធ្វើជា​អភិបាល​ស្រុក​បន្ទាយស្រី​មកម្ល៉េះ ប៉ុន្តែ​មិន​អាច​ធ្វើបាន​ដោយ​រលូន​បាន​ទេ ដោយសារ​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ដោយ​ឃើញ​ឱកាសល្អ ក្នុងពេល​អាជ្ញាធរ មាន​សមត្ថកិច្ច​ជាប់រវល់​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​ការបោះឆ្នោត​ជាតិ​នេះ​ផង លោក​ឃឹម ប៉ូ​សាយ ក៏​បាន​លប​លួច​ធ្វើ​ម្តងទៀត​។​

​ករណីយ៍​នេះ​សារព័ត៌មាន​មិនអាច​ទាក់់ទង​សុំ​បំភ្លឺ​ពី​លោក ឃឹម ប៉ូ​សាយ បាន​នៅឡើយ​ទេ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។​ទោះបី​យ៉ាងណា​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ បាន​ចុះ​ទៅ​ទប់ស្កាត់​សំណង់​នេះ ហើយ​កោះហៅ ម្ចាស់​សំណង់​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ នៅ​សាលា​ស្រុក​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៣៕

Filed in: ព័ត៌មានជាតិ