សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណី​មាន​មនុស្ស​ស្រែក​ឆោឡោ​សុំ​ជួយ​ពី ក្រុមហ៊ុន​កាស៊ីណូ​បារី​ស​បូ​ព៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ថា​ជា​ជនជាតិ​វៀតណាម​តវ៉ា​រឿង​ការងារ

ករណី​មាន​មនុស្ស​ស្រែក​ឆោឡោ​សុំ​ជួយ​ពី ក្រុមហ៊ុន​កាស៊ីណូ​បារី​ស​បូ​ព៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ថា​ជា​ជនជាតិ​វៀតណាម​តវ៉ា​រឿង​ការងារ

ខេត្ដ​ស្វាយរៀង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មាន​កិត្តិយស​សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណជន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​មេត្តា​ជ្រាប​ថា​៖ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា កាស៊ីណូ​នៅ​ក្រុង​បាវិត​មួយកន្លែង មាន​មនុស្ស​ជា​ច្រើន​ស្រែក​ឲ្យ​ជាជួយ មិនទាន់​ដឹង​មានរឿង​អ្វី​នោះទេ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​

​ករណីយ៍​នេះ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តស្វាយរៀង សូម​ធ្វើការ​បញ្ជាក់ជូន​ដូចខាងក្រោម​៖ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៥ និង​៣០​នាទី​ល្ងាច មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង​ថា​៖ បានឃើញ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​បារី​ស​បូព៌ា វាយ​កញ្ចក់​អាគារ​ជាន់​ទី​៦ ផ្នែក​ខាងក្រោយ ហើយ​ស្រែក​ស្នើ​សុំ​អន្តរាគមន៍ ។​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម និង​ដោយ​មាន​ការសម្របសម្រួល​ពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិច្ច​យើង និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ​ឃើញ​មាន​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ជា​ជនជាតិ​វៀតណាម សរុប​ចំនួន ៣៥​នាក់ (​ស្រី ១០ នាក់​) ប្រមូលផ្តុំ​គ្នា​មិន​ធ្វើការ នៅ​អាគារ​ជាន់​ទី​៦ និង​ឃើញ​មាន​ការខូចខាត សម្ភារ​តុ​កៅអី និង​កុំព្យូទ័រ របស់​ក្រុមហ៊ុន​មួយចំនួន​ផង​ដែរ​។​

​សមត្ថកិច្ច​យើង​បាន​អញ្ជើញ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម ទាំង​៣៥​នាក់ ខាងលើ ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​ធ្វើ​ការសាកសួរ ។ ក្រោយពី​សមត្ថកិច្ច បាន​ធ្វើ​ការសាកសួរ​ជាបឋម បុគ្គលិក​ទាំង​៣៥​នាក់​ខាងលើ ពួកគាត់​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​យើង​ថា​៖ ពួកគេ​តវ៉ា​សុំ​អន្តរាគមន៍ ពាក់ព័ន្ធ​ទៅនឹង​លក្ខខណ្ឌ​ការងារ​មួយចំនួន ។​បច្ចុប្បន្ន​បុគ្គលិក​ទាំង ៣៥​នាក់ រួមជាមួយ រដ្ឋបាល​ក្រុមហ៊ុន ០១​នាក់ និង​អ្នកគ្រប់គ្រង ០១​នាក់ កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការសាកសួរ និង​បន្ត​នីតិវិធី នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។​គេ​មិនដឹង​ថា​សកម្មភាព​តវ៉ា​ពី​បុគ្គ​លឹក​ជនជាតិ​វៀតណាម​ខាងលើ​ជាការ​តវ៉ា​រឿង​បង្ខាំង​មនុស្ស​ឲ្យធ្វើ​ការខុសច្បាប់ឬ​យ៉ាងណា​នោះ​ទេ​ព្រោះ​សមត្តកិច្ច​ខាង​នគរបាល​ហាក់មា​ន​ការលាក់លៀម​ក្នុង​រឿង​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ