សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ការងារ​ស្ដារ​បូម​លូ នៅ​ភូមិសាស្ដ្រ សង្កាត់​បឹងទំពុន តែ​គួ​ជួយ​មើល​មាត់​លូ​បង្ហូរ​ចូល​ផង​!

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ការងារ​ស្ដារ​បូម​លូ នៅ​ភូមិសាស្ដ្រ សង្កាត់​បឹងទំពុន តែ​គួ​ជួយ​មើល​មាត់​លូ​បង្ហូរ​ចូល​ផង​!

​ភ្នំពេញ​៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បន្ទោស​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​៣​កក្កដា​ថា​មក​ពី​ភ្លៀង​ខ្លាំង​ពេក​វា​ចឹង​ហើយ​។​លោក​សាំ​ពិសិដ្ឋ​ប្រាប់ថា ៖​កាលពី​ព្រលប់​និង​យប់​ថ្ងៃទី​០៣​ខែកក្កដា ម្សិលម៉ិញ​ភ្លៀង​បាន​បង្អុល​ឡើង​យ៉ាង​ខ្លាំង ដែល​ជា​កម្ពស់​ទឹកភ្លៀង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​កំពស់​ទឹក​មាន​រហូត​ដល់​១៥៣​មី​លី​ម៉ែត្រ​(​វាស់​នៅ​ស្ថានីយ៍​បឹងត្របែក​) ដែល​បាន​ធ្វើឲ្យ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការលិចលង់​?​។

​បន្ទាប់​ពី​ការលិចលង់​ទឹកភ្លៀង​បង្ក​ការខូចខាត​ផលប្រយោជន៍​ប្រជាពលរដ្ឋ​លក​អភិបាលក្រុងឃួង​ស្រេង​នៅព្រឹក​ថ្ងៃទី​៤​ក្កដា​បាន​ដឹកនាំ​កម្លាំង​ចុះ​លាង​ផ្លូវ​ដោយ​ខ្លួនឯង​។​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​០៦ កក្កដា ឆ្នាំ​២០២៣​នេះ អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​សហការ​ជាមួយ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​ស្តារ និង​បូម​លូ​នៅតាម​ដងផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ដើម្បី​កាត់បន្ថយ​អោយបាន នូវ​ភាព​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​ថែមទៀត ។​

​លោក សៅ សា​រុំ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បឹងទំពុន​ទី​១​និង​លោក​ទឹម ម៉ន មេ​ភូមិ​សន្សំ​កុសល​ទី​៤ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ មានជ័យ បានអោយដឹង ថា​៖ ប្រព័ន្ធ​លូ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​លេខ ៣១BT, ១២BT, ១៦BT​ក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ទឹក​មិន​អាច​ហូរ​នោះទេ ពោល​គឺ​នៅ​ពេល​ភ្លៀង​ម្តងៗ តែងតែ​លិចលង់​។ ជាក់ស្តែង​នា​ប៉​ន្មា​ន​ថ្ងៃ​កន្លងមកនេះ ភ្លៀង​បាន​បង្អុ​ល​ឡើង​យ៉ាង​ខ្លាំង​បណ្តាលអោយ​តំបន់​បឹងទំពុន​នេះ​ទទួលរង​ការលិចលង់​យ៉ាងខ្លាំង ។ តែ​ដោយ​មាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​បូមទឹក​ចេញ​ភ្លាមៗ រហូត​ស្រក​អស់​ពី​ក្នុង​មូលដ្ឋាន ។​

​ដោយឡែក​សម្រាប់​ប្រព័ន្ធ​លូ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​៣១BT, ១២BT, ១៦BT​ក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន​ទី​១​នេះ បើទោះបី​ទឹក​ហូរ​អស់ពី​ផ្លូវ​និង​ពីក្នុងផ្ទះ​ក្តី ក៏​បណ្តាញ​លូ​ខាងលើ​នៅ​ស្ទះ​ដែរ​។ រដ្ឋបាល​ខណ្ឌមានជ័យ អនុវត្ត បាន​ធ្វើ​សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្តារ​និង​បូម​លូ​នៅតាម​ដងផ្លូវ​ជា​ច្រើន​ខ្សែ​និង​ក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន​ទី​១​និង​ទី​២ តែម្តង​។​

​សូមបញ្ជាក់​ថា​៖ អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​សហការ​ជាមួយ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​ស្តារ​និង​បូម​លូ​នៅតាម​ដងផ្លូវ ក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន​ទី​១ និង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ​មានជ័យ​នេះ ចំនួន​២​ថ្ងៃ​មក​ហើយ ដោយ​ប្រើប្រាស់​រថយន្ត​បូម​លូ ៣​គ្រឿង ជាមួយ​និង​ការបុក​ស្តារ ដោយ​កម្លាំង​ដៃ​ផងដែរ ។​ដោយឡែក​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២៣ ក្រុមការងារ​ខណ្ឌ​សែន​សុខ បាន​សហការណ៍​ជាមួយ ក្រុមហ៊ុន ៨០០ super gaea បាន​ដាក់​កំលាំង​បោសសំអាត​រើស​សំរាម​លើ​ចិញ្ចើមផ្លូវ និង​ឡាន​លាង​បាញ់​ទឹក​បោសសំអាត​ដី នៅ​ផ្លូវ​១០១៩​ចាប់ពី​ច​ណុ​ច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​រហូត​ដល់​ស្តុប​ឱកាស​ខ្ញុំ និង​តាម​វិថី ឌី ប៉ុក​ផងដែរ ។​ប៉ុន្តែ​ប្រជាពលរដ្ឋ​និយាយ​ថា​ធើ​ប៉ុណ្ណឹង​ល្អ​ហើយ​តែ​មិន​គ្រប់គ្រាន់​ទេ​គួរ​ចុះ​មើល​តាម​បណ្តាញ​គម្រប​លូ​បង្ហូ​ទឹក​ចូល​តាម​ផ្លូវ​ដែល​កន្លែង​ខ្លះ​ស្ទើ​ចិនរ​ន្ធ​ទៅហើយ​។​បើ​អាច​គួរ​ពង្រីក​វា​ឲ្យបាន​ធំ​ដើម្បី​ទឹកហូ​របាន​ច្រើន​និង​លឿន​ព្រោះ​ប្រពន្ធ័​លូ​បាន​កែសម្រួលស​ច្រើន​ដែរ​ហើយ​៕

Filed in: ព័ត៌មានជាតិ