សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ​.​ជ​.​ប ប្រកាស​កែសម្រួល​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣

គ​.​ជ​.​ប ប្រកាស​កែសម្រួល​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣

ភ្នំពេញ​៖ បន្ទាប់​ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ប្រកាស​ដាក់​ឲ្យប្រើ​ច្បាប​វិសោធនកម្ម​ច្បាប់​ពើ​ឆ្នោត​ភ្លាម​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២៣​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏​បាន​ចេញ​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ផងដែរ​។

​សេចក្តីសម្រេច​នេះ​បានដាក់​បន្ថែម ស្រប​តាម​ខ្លឹមសារ​នៃ ពិសោធនកម្ម​ច្បាប់បោះឆ្នោត ពាក់ព័ន្ធ​ទៅនឹង​បុគ្គល​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត បន្ទាប់​ពី​វិសោធនកម្ម​នេះ ត្រូវបាន​ប្រកាស​ឲ្យប្រើ​ប្រា​ស់មាន​ដូចខាងក្រោម​។​’​បន្ទាប់​ពី​ចេញ​សេចក្តីប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គ​.​ជ​.​ប ក៏​បាន​ប្រើប្រាស់​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​រៀបចំ​ការបោះឆ្នោត ជា​សកល​ដែល​បានធ្វើ ៦ លើក​រួចមកហើយ ។ ករណី​នេះ​ប្រសិនបើ​មាន នោះ គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាមច្បាប់​។​

​បន្ទាប់​ពី​ឆ្លើយ​នឹង​សំណួរ​ចប់សព្វគ្រប់ គ​.​ជ​.​ប បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សាកល្បង ជ្រលក់​កូនដៃ​ទៅនឹង​ទឹកខ្មៅ​លុប​មិន​ជ្រះ​។ បន្ទាប់​ពី​ជ្រលក់​ម្រាមដៃ​ឆ្វេង​រួច​មក អ្នក​ដែល​បាន សាកល្បង​នោះ មាន​ចំនួន ២៥ នាក់ ហើយ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ទទួលស្គាល់​ថា ទឹកខ្មៅ ដែល​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ គឺ​នៅតែ មាន​គុណភាព ល្អ​ដូច​ការ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​កន្លងមក​ដែរ ហើយ​សរសើរ​ដល់ គ​.​ជ​.​ប ដែល​បាន​រៀបចំ ចាត់ចែង​ការបោះឆ្នោត​នេះ​ប្រកបដោយ​តម្លាភាព ក្នុង​ពិធី​បង្ហាញ​ទឹកខ្មៅ​លុប​មិន​ជ្រះ សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​នេះ​។​

Filed in: ព័ត៌មានជាតិ