បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២១០៦ លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តំណាង ឯកឧត្ដម ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងយកអំណោយទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ មួយគ្រួសារដែលកំពុងរស់នៅមានជំងឺធ្ងន់ធ្ងរប្រចាំកាយទាំងពីរនាក់ប្តីប្រពន្ឋផងដែរ។
លោកតាមានឈ្មោះថា អ៊ិន ទៀក អាយុ៦៩ឆ្នាំ(ប្តី) និងលោកយាយមានឈ្មោះ កុយ ផុន អាយុ៧៧ឆ្នាំ(ប្រពន្ឋ) អ្នកទាំងពីររស់នៅ ក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អំណោយ រួមមានអង្ករ៥០គីឡូក្រាម និងថវិកាចំនួន១០.០០០០រៀល(ដប់ម៉ឺនរៀល) ហើយប្រជាពលរដ្ឋមួយគ្រួសារនេះផងដែរ។
លោក ឯកឧត្ដម ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នឹងជួយឧបត្ថម្ភជូនពួកគាត់ជារៀងរាល់ខែ រហូតអស់មួយជីវិតរបស់ពួកគាត់ទៀតផង៕