សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទោះ​មាន​ទា​ហ៊ាន​ទៅ​ប្រចាំការ​ចាំ​បាញ់​ដ្រូ​ន​ក៏​មិន​បាន​រំខាន​ដល់​ឈ្មោះ រ័ត្ន ក្នុងការ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ ក្នុង​ដែន​អភិរក្ស​ស្រុក​កែវ​សីមា ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង ងាំ​006 ដែរ

​ទោះ​មាន​ទា​ហ៊ាន​ទៅ​ប្រចាំការ​ចាំ​បាញ់​ដ្រូ​ន​ក៏​មិន​បាន​រំខាន​ដល់​ឈ្មោះ រ័ត្ន ក្នុងការ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ ក្នុង​ដែន​អភិរក្ស​ស្រុក​កែវ​សីមា ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង ងាំ​006 ដែរ

​មណ្ឌលគិរី ៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជាក់​ឲ្យដឹងថា ឈ្មួញ​ឈើ​ចាស់វស្សា​ឈ្មោះ រ័ត្ន គ្រៀង​គរ​ប្រជាពលរដ្ឋ ឲ្យចូល​កាប់​ឈើប្រណិ​តដឹកជញ្ជូ​ន ចេញពី​ព្រៃ​បរិស្ថាន​ចំណុច ភូមិ​អូរច្រា ឃុំ​ស្រែ​ព្រះ ខេត្ត​មណ្ឌលគិរី យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ សមត្ថកិច្ច​ពាក់ព័​ន្ធ​រក្សា​ភាពស្ងៀមស្ងាត់​។​

​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣​ប្រជាពលរដ្ឋ​បាន ប្រទះ​ឃើញ​គំនរ​ឈើ​របស់​ឈ្មោះ រ័ត្ន​និង កំពុង​សម្រុក​ដឹក​តាម​រយៈ​គោយន្ត​កែឆ្នៃ​ប្រមាណ​០៣​គ្រឿង ទៅ​០៤​គ្រឿង យក​ឈើ​មក​ស្តុក​ទុក​មួយ​កន្លែង ។ ប្រជាពលរដ្ឋ​និយាយថា​ឈ្មោះ រ័ត្ន ដឹកជញ្ជូន​បន្ត​ចេញពី​ចំណុច ភូម​អូរច្រា ឃុំ​ស្រែ​ព្រះ ឆ្ពោះ​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង ងាំ 006 ដោយ​រលូន​។​

​ប្រជា​សហគមន៍ បាន​លេីក​ឡើងថា ឈើ​ទាំង​នេះ​ជា​ប្រភេទ​ឈើ​ស្រឡៅ មុខកាត់​ចាប់ពី​៤០​ឃ្លុំ រហូតដល់​៧០​ឃ្លុំ ប្រវែង ៣​ម៉ែត្រ​២​តឹក ដឹកជញ្ជូន​តាមរយៈរ​ថយ​ន្ត​ធុន​ត្រា យកទៅលក់​នៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​ដងផ្លូវ​ចាត់វិធានការ​បង្ក្រាប ។​

​មេ​ប៉េអឹម​ស្រុក​កែវ​សីមា និង​លោក អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​មិន​ត្រូវបាន​ឈ្មួញ​ឈើ​ឈ្មោះរ​ត្ន័​ខ្លាចរ​អាឡើយ ៕

Filed in: ព័ត៌មានជាតិ