សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជន​ដឹកជញ្ជូន​ឈើប្រណិ​តាម​ឡានឡង់​គ្រិសរ័​ត្រូវ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក អ៊​ន ប៊ុនលី​ចោទ​ពីរ​ករណី ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ការប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ !

ជន​ដឹកជញ្ជូន​ឈើប្រណិ​តាម​ឡានឡង់​គ្រិសរ័​ត្រូវ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក អ៊​ន ប៊ុនលី​ចោទ​ពីរ​ករណី ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ការប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ !

លោក អ៊ុល សុខ​ឡា ម្ចាស់​ករណី​៤១​ឆ្នាំ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បុស្ស​លាវ ឃុំ​បុស្ស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ត្រូវបាន​តុលាការ​បញ្ជា​ឲ្យ​នាំ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​នោះ​ហើយ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​ចោល​ប្រពន្ធ​និង​កូន​២​នាក​។​

​ដីកា​សម្រេច​លេខ ៤១០ ចុះ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​បានបញ្ជាក់​ថា ជន​នេះ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ ពីបទ (​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ការប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​) ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៤​កក្កដា​២០២៣ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៩៦ កថាខណ្ឌ​ទី​១ ចំណុច​ទី​២ នៃ​ច្បាប់ ស្តីពី​ព្រៃឈើ និង​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤​កក្កដា​២០២៣ កន្លងទៅនេះ កម្លាំង​សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​រវៀង ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រីស័រ ១​គ្រឿង ផ្ទុក​ឈើប្រណិត​នាងនួន និង​ធ្នុង​រាប់សិប​ដុំ និង​សន្លឹក មាន​ទម្ងន់​ជាង ១​ពាន់​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ឈ្មួញ​ឈើ​ម្នាក់ ឈ្មោះ អ៊ុល សុខ​ឡា ហៅ ឡែន នៅលើ​ផ្លូវ​អូរ​គរ​គី ស្ថិតក្នុង​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

នៅ​ក្នុង​ប្រតិបត្តិការ​នោះ បាន​ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញារង​រថយន្ត​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅ​ពេល​នោះ ប្រភេទ​ឡង់​គ្រីស័រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-8538 ដឹក​ឈើប្រណិត​នាងនួន និង​ធ្នុង​មាន​រាប់​សិប​ដុំ និង​សន្លឹក​មាន​ទម្ងន់​ជាង ១​ពាន់​គីឡូក្រាម​(​ជាង​១​តោន​) និង​ឃាត់ខ្លួន​បុរស​ឈ្មួញ​ឈើ​ម្នាក់ ដែល​គេ​ស្គាល់ ឈ្មោះ អ៊ុល សុខ​ឡា ហៅ ឡែន ហើយ​នរណា​ក៏​ដឹង​ថា គឺជា​ឈ្មួញ​ឈើ​ចាស់វស្សា ប្រចាំ​នៅ​ទឹកដី​ភាគ​ឦសាន​(​ក្រចេះ​-​ស្ទឹងត្រែង​) នោះដែរ​។​

ក្រោយ​ការបង្ក្រាប វត្ថុតាង​រថយន្ត​ឡង់​គ្រឿង​ស័រ ១​គ្រឿង ឈើប្រណិត​ទាំងពីរ​ប្រភេទ និង​បុរស​ឈ្មួញ​ឈើ អ៊ុល សុខ​ឡា ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​តាមច្បាប់​។​

​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា រថយន្ត​ឡង់​គ្រីស័រ ១​គ្រឿង​នេះ ពណ៌​ពិតប្រាកដ គឺ​ពណ៌​ស ត្រូវ​បាន​បិទ​ស្កុត​ក្លែង​ជា​ពណ៌​ទឹកប្រាក់ ។​ចំណែក ស្លាក​លេខ ដែល​ពាក់​ជាប់​នឹង​រថយន្ត ភ្នំពេញ 2AC-8538 គឺជា​ស្លាក​លេខ​ក្លែងក្លាយ​៕

Filed in: ព័ត៌មានជាតិ