សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្ស័យ​ថា​មេ​ជលផល​ស្រុក​បាកាន​និង​នាយ​ផ្នែក​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​បន្ទាប់ពី​សមត្តកិច្ចប​ង្ក្រា​ប់​បាន​ករណីយ៍​

សង្ស័យ​ថា​មេ​ជលផល​ស្រុក​បាកាន​និង​នាយ​ផ្នែក​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​បន្ទាប់ពី​សមត្តកិច្ចប​ង្ក្រា​ប់​បាន​ករណីយ៍​

ពោធិសាត់ ៖ សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ជាតិរ​បួ​ច​បាន​ភស្តុតាង​បទល្មើស​នេសាទ​ជាក់ស្ដែង​សង្ស័យថា​លោក​លឹម​សុ​ក្រិត​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​បាកាន​និង​លោក​ជិន​ចាន់ថន​នាយ​ផ្នែក​បាកាន​មានការ​ជាប់​ពាក់ព័ន្ធ​បើកភ្លើង​ខៀវ​។​ព្រោះ​ថា​ប្រព្រឹត្ត​បទល្មើស​អូស​អួន​នៅក្នុង​ឡូត៍​អភិរក្ស ត្រូវបាន​កម្លាំង​ចម្រុះ​ថ្នាក់ជាតិ​ក្របួច​បាន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នាទី​ថ្ងៃ​ទី​០៣ ខែកក្កដា​ឆ្នាំ​២០២៣​។​

​កម្លាំងចម្រុះ ដឹកនាំ​ដោយ​លោក​ច្រឹង​តាំង​លី​នាយរង​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងត្បូង​បឹង​ទន្លេសាប​សហការ​និង​កម្លាំង​កងរាជអាវុធហត្ថ​ប៉ូលីស​និង​កម្លាំង​មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍សាត់ បាន​ឆ្មក់​ចូលចាប់​រឹបអូស​យក​ឧបករណ៍​បទល្មើស​នេសាទ ( អួន​ពីរ​វង់​របស់​ជនជាតិ​យួន​ក្នុង​រដូវ​បិទ​នេសាទ​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​ខ្នាតយ​ក្យ ) ដែល​បាន​ធ្វើ​សកម្មភាព​ល្មើស​នៅ​ចំណុច​ឡូ​តិ៍លេខ​១​ស្ថិតក្នុង ភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បាកាន​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​។​ប្រតិបត្តិការណ៌​នេះ​ធ្វើឡើង នៅ​ចំណុច​ឡូ​តិ៍លេខ​១​ស្ថិតក្នុង​ភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។​

​លោក ច្រឹង​តាំង​លី​នាយរង​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងត្បូង​បឹង​ទន្លេសាប ឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​និង​កម្លាំង​ប៉ូលីស​អគ្គស្នងការ​នគ​របាល​ជាតិ និង​ក្រុមមន្ត្រី​ជំនាញ​បាន​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​ដែល​ជា​ជនសង្ស័យ​ជនជាតិ​យួន​១២​នាក់​និង​វត្ថុតាង​ប្រគល់អោយ​ជំនាញ​សង្កាត់​រដ្ឋបាល​ជលផល​បាកាន​ខេត្ត​ពោធិ៍សាត់​ដើម្បី​បន្ត​និតិ​វិធី​។​ចំពោះ​វិធានការ​បន្ត គឺ​លោក​នឹង​ដឹកនាំ​កម្លាំង​របស់​លោក​ចុះ​ធ្វើការ​បង្ក្រាប​គ្រប់​ទីកន្លែង​ដែល​មាន​បទល្មើស​កើតមាន​បទល្មើស​នេសាទ​កើតឡើង​។​

​ប្រភព​ពី​សមត្ថកិច្ច​មួយ​ចំនួន​បានអោយដឹងថា ប្រតិបត្តិ​ការណ៍​នេះ បាន​ធ្វើឡើង​ក្នុងពេលដែល​ជនល្មើស​ជនជាតិ​យួន កំពុង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ឡូ​តិ៍លេខ​១​ស្ថិតក្នុង​ភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បាកាន​តែម្តង​។
​ម្ចាស់​អួន​ទាំងនោះ​បាន​និយាយថា ពួកគេ​ចំណាយលុយ​អស់​យ៉ាងច្រើន​ក្នុង​មួយ​វង់ៗ​ដើម្បី​រត់​ការ​អោយ​ទៅនា​យ​សង្កាត់​និង​ផ្នែក​បាកាន ។​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ បានដាក់​ការសង្ស័យ​ទៅលើ​នាយ​សង្កាត់ ហេតុអ្វី​បាន​ជា​បណ្ដោយអោយ​ជនសង្ស័យ​ទាំង​១២​នាក់​រត់​គេចខ្លួន​បាន​ដោយ​សុ​វត្ថ​ភាព ទាំង​ដែល​ជនសង្ស័យ​ត្រូវបាន កម្លាំងចម្រុះ​ចាប់​យក​មក​ប្រគល់​ឱ្យ​ស្នាក់ការ​សង្កាត់​ដើម្បី​កសាង​សំណុំរឿង​។​

​ប្រជាពលរដ្ឋ​សំដែង​នូវ​ការ​សាទរ ចំពោះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​និង​សុំអោយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ មេត្តា​ធ្វើ​ជា​ប្រចាំ ជាប់​រហូត​កុំ​អោយ​ធ្វើ​របៀប​គោះ​ទឹក​បង្អើល​ត្រី ។​
​ពាក់​ពន្ធ័​និង​បញ្ហា​នេះសារ​ព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ភុំ​វិម​លនាយ​ខ័ណ្ឌ​រដ្ឋបាលជ​ល​ផល​ខេត្ត​ពោធិ៍សាត់​បាន​នៅឡើយ​ទេ​នៅ​វេលា​ម៉ោង​២.០៥​នាទី​ថ្ងៃ​ទី​០៥​ខែ​០៦​ឆ្នាំ​២០២៣​នេះ​។​
​អង្គភាព​សារព័ត៌មាន​រង់ចាំ​ការបំភ្លឺ​និង​ការបកស្រាយ​រៀងរាល់​ម៉ោង​ធ្វើការ​ក្នុង​ពេល​សមត្ថកិច្ច​ជលផល​ទំនាក់ទំនង​មក​អង្គភាព​យើងខ្ញុំ​។​

 

Filed in: ព័ត៌មានជាតិ