សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើការបង្ក្រាប​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​ជួញដូរ​គឿង​ញៀន​

​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើការបង្ក្រាប​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​ជួញដូរ​គឿង​ញៀន​

​ខេត្ត​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ ដើម្បីការ​ពារ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​ម្នាក់​និង​ដកហូត​វត្ថុតាង​រួម​មាន​គឿង​ញៀន​ប្រភេទ ម៉ា​ទឹកកក​ក្នុង​ហោប៉ៅ​ពី​ជនសង្ស័យ​ចំនួន​២​ថង់​តូច ហី​េ​យក៏​បាន​កម្លាំង​អាវុធ​ហត្ថ​ធ្វី​េ​ការសាកសួរ​ពី​ជនសង្ស័យ​ភ្លាមៗ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ កម្លាំង​អាវុធហត្ថ​ឈាន​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​ម្នាក់ទៀត ជា​អ្នកលក់​គឿង​ញៀន​។
​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ក្រោយពីរ​អាវុធហត្ថ​ធ្វើ​ឃាត់ខ្លួន​រួ​ចហើយ ក៏​បាន​បញ្ជូន​មក​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បីធ្វើ​ការសាកសួរ​បន្ត​។

​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​លើ​ការងា​បទល្មើស​គឿង​ញៀន បានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១/​ឈ្មោះ ងិះ ហ៊ីង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​២/​ឈ្មោះ រិទ្ធ រុស្សី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់ រស់នៅ​បណ្តោះអាសន្ន ម្តុំ​មាត់​អូរ​ព្រំដែន ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា បើតាម​ចម្លើយសារភាព​របស់​ឈ្មោះ ងិះ ហ៊ីង បាន​ឆ្លើយ​សារភាពថា គឿង​ញៀន​នេះ​ពិតជា​បាន​ទិញ ពី​ឈ្មោះ រិទ្ធ រុស្សី ចំនួន​១​ថង់​មែន ក្នុងតម្លៃ​១៤០.០០០​រៀល ដើម្បី​យក​មក​រំលែក​ជា​២​ថង់ ១​ថង់​សំរាប់​ទុក​ប្រើប្រាស់​និង​១​ថង់​ទៀត សំរាប់​ទុក​ចែកចាយ​។​

​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា ផ្អែក​តាម​ចម្លីេយសារភាព​រប​ស់​ជនសង្ស័យ​ទាំង​២​នាក់​រួច​មក កម្លាំង​អាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

 

IMG-20160903-WA0005

Filed in: គ្រឿងញៀន