សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន ៖ អង្គភាព​យោធា​ណា​បាញ់​ទម្លាក់ដ្រូន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​មួយ​គ្រឿង​បាន​រង្វាន់​២០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​បាន​ដឹង​ថា​ដ្រូ​ន​នេះ​ផស់​ប្រទេស​ណា​?

​សម្តេច​តេជោ ហ៊ុន សែន ៖ អង្គភាព​យោធា​ណា​បាញ់​ទម្លាក់ដ្រូន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​មួយ​គ្រឿង​បាន​រង្វាន់​២០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​បាន​ដឹង​ថា​ដ្រូ​ន​នេះ​ផស់​ប្រទេស​ណា​?

អង្គភាព​យោធា​ណា​បាញ់​ទម្លាក់ដ្រូន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​មួយ​គ្រឿង​បាន​រង្វាន់​២០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​បាន​ដឹង​ថា​ដ្រូ​ន​នេះ​ផស់​ប្រទេស​ណា​? ។

​នេះ​ជា​ការប្រកាស​របស់​សម្តេច​តេជោ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,៣១៣​នាក់ នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៣​។​

​សម្តេច​តេជោ ហ៊ុន សែន ជឿជាក់ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ចូលមក​ឈ្លានពាន​ប្រទេស​កម្ពុជា គឺ​មក​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ក្រុម​ភេរ​វករ​បាក់ទ័ព​រត់​ចេញ​ពី​វៀតណាម​ចូល​មក​ដែនដី​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បានដាក់​ការសង្ស័យ​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដែល​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​នេះ គឺ​អាច​ចេញ​មក​ពី​នាវា ឬ​ចេញពី​ប្រទេស​មួយ​។​

​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រទេស​នានា ចំពោះ​ការ​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចូល​មក​ដែនដី​កម្ពុជា គឺជា​បំពាន​ដែនដី​របស់​កម្ពុជា ហើយ​ករណី​នេះ​មិនមែន​ជា​រឿង​សាមញ្ញ​នោះទេ គឺជា​រឿង​សុខ​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ