សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត ខណៈ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​នឹង​ស្រាល​

យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត ខណៈ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​នឹង​ស្រាល​

ក្នុង​ហេតុ​ការណ៏​ប្រទូស្តរាយ គ្នា​មួយ​រវាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នឹង​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​(WCS)​ប៉ះ​ជាមួយ​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​ ។​ហេតុ​ការណ៏​ បង្ក​ឲ្យមាន​មនុស្ស​ស្លាប់ និង​របួស ​ធ្វើឲ្យ​មាន​មនុស្ស​ភ្ញាក់ផ្អើលស​ស្ទើរ​ពេញ​ខេត្ត​មណ្ឌលគិរី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​នឹង​៣០ ថ្ងៃទី​៩ កក្កដា ២០១៤ ស្ថិតនៅតាម​បណ្តោយ​​ផ្លូវជាតិ​លេខ​​៧៦​​ចំនុច​គីឡូម៉ែត្រ​១៧៤-១៧៥ កណ្តាល​ព្រៃ​ស្ងាត់​ផ្លូវ​ពី​ស្រុក​កែវ​សីមា​ឆ្ពោះ​ទៅ​ស្រុក​អូររាំង ក្នុង​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​

​ប្រភព​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ក្រុម​ជនរងគ្រោះ បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​គូថ​ស្វិត ពណ័​ខ្មៅ ពាក់​ស្លាក​លេខ​៣១ ៨៥ ភព​២ មាន​គ្នា​បី​នាក់​ឆ្ពោះទៅ​ស្រុក​អូររាំង​។​ប្រភព​បន្តថា នៅ​ពេល​រថយន្ត​ជនរងគ្រោះ​ធ្វើដំណើរ​មក​ចំនុច​ខាងលើ ក៏​ឈប់​អែប​ចិញ្ចើមផ្លូវ ។ ពេលនោះ ស្រាប់តែ​រថយន្ត របស់​ក្រុម​អភិរក្ស​ប្រមាណ​ជា​២ ទៅ​បី​គ្រឿង​មាន​ដូចជា ម៉ាក​កាមរី​ស្វិត ម៉ាក​មីតស៊ុយប៊ីស៊ី​ត្រាយ​តុ​ន ជិះ​ដោយ​មន្ត្រី​មេព្រៃ​នឹង​ប៉េអឹម ចុះ​មក​សួរនាំ​នឹង​ចាប់ រឹបអូស​យក​រថយន្ត​របស់​ជនរងគ្រោះ​។​តែ​ដោយ​ខ្លួន​(​ជនរងគ្រោះ​)​ពុំ​បាន​ដឹក​បទល្មើស​ព្រៃឈើ ក៏​ប្រកែក​មិន​ព្រម​ឲ្យ​មេព្រៃ នឹង​ប៉េអឹម អូស​យក​រថយន្ត​របស់​ខ្លួន​ទៅស្នាក់ការ​ទេ​។​ប្រភព​បញ្ជាក់ថា នៅ​គ្រា​កំពុង​ឈ្លោះប្រកែក​គ្នា​នោះ​ជនរងគ្រោះ​មិន បាន​ចុះ​ពី​រថយន្ត​ឡើយ នឹង​មាន​បំណង​បើករថយន្ត​រត់គេច ក៏​ត្រូវ​មន្ត្រី​ប៉េអឹម​ទាញ​កាំភ្លើង​អាកា​របាញ់​ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យ​តៃ​កុងស្លាប់​ភ្លាមៗ នឹង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​។​

​ក្រោយ​កើតហេតុ​ការណ៏​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម ហើយ​អ្នក​ស្លាប់​ត្រូវ​គេ​ដឹក​បញ្ជូន​ទៅឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​អ្នករងរបួស​ស្រាល​ដែល​រត់គេច​ខ្លួន​ពួន​ក្នុងព្រៃ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​យកទៅ​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូររាំង ។
​ករណីនេះ មន្ត្រី​ទាំងនោះ​អះអាងថា ជា​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ។ ប៉ុន្តែ​ត្រូវបាន​អង្គការ​អ្នកឃ្លាំមើល​និយាយថា អ្នក​ដែល​ស្លាប់​និង​រងរបួស​ទាំង​នោះ សុទ្ធតែ​ជា​អ្នក​រកស៊ី​បទល្មើស​ព្រៃឈើ ដែល​មិន​បង់​លុយ​កាក់​អោយ​ទើប​ពួកគេ​ធ្វើ​ទង្វើ​បែប​នេះ​។

​មជ្ឈដ្ឋាន​នានា​បាន​ចោទ​ជា​សំនួរ​សួរថា និតិ​វិធី​និង​កា​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​យក​អាវុធ​មក​បាញ់​មនុស្ស​និង​យក​រថយន្ត​មក​ដាក់​ទទិង​ផ្លូវ​ថា​ត្រិមត្រូវ​តាម​ច្បាប់​ដែរ​រឺទេ​? ហើយ​ទង្វើ​បែបនេះ លោក ម៉ែន សុរិ​យុន ប្រធាន​គំរោង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា ជា​អ្នកចេញ​ច្បាប់​ឬ​យ៉ាង​ណា​បាន​ជា​មនុស្ស​ស្លាប់​និង​របួស​កើតឡើង​ជា​ច្រើន​ករណី​បែប​នេះ​។​ទាក់ទង​ករណីនេះ​អ្នកឆ្លើយឆ្លង​ពត័មាន​យើង​មិនអាច​ទាក់ទង​ទៅ​លោក​សុំ​ការបំភ្លឺ​ពបាន​ទេ​ដោយ​ពុំ​ស្គាល​លេខ​ទូរ​សព្វ័​។

លោក ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត​មណ្ឌលគិរី ធ្លាប់បាន​ប្រាប់​ថា ការទប់ស្កាត់​និង​បង្ក្រាប​បែបនេះ​ពុំ​ត្រឹមត្រូវ​តាម​វិធី​នៃ​ច្បាប់​នោះទេ ។​

​លោក សុខ រដ្ឋា អ្នកសម្របសម្រួល​សមា​គ​មន៍​អាតហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ថ្លែងប្រាប់​ថា ការទប់ស្កាត់​និង​បង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ​ក្នុង​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​សីមា​គឺ​មិន​ត្រឹមត្រូវ​តាម​បាន​កំណត់​នោះ​ឡើយ ពោល​គឺ​ដូចជា​មន្ត្រី​យក​រថយន្ត​មក​ដាក់​ទទឹង​ថ្នល់​បិតផ្លូវ​សាធារណៈ​និង​ការប្រើប្រាស់​អាវុធ​បាញ់​មនុស្ស​សុទ្ធតែ​ជា​រឿង​ខុស​និង​ច្បាប់​ទាំងស្រុង លោក​បាន​បន្តទៀតថា អាជ្ញាធ័រ​ខេត្ត​គួរតែ​ចាប់អារម្មណ៍​រឿងនេះ​អោយបាន​ស៊ី​ជំរៅ​ជាទីបំផុត ។​

​មន្ត្រី​សាលា​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤​នេះ​ថា ខេត្ត​និង​ធ្វើ​ការប្រជុំ​និង​អញ្ចើញ​លោក ម៉ែន សុរិ​យុន និង​មន្ត្រី​ជាច្រើន​នាក់ ដើម្បី​ពិភាគ្សា​ឡើង​នៅ​ប៉​ញ្ហា​ពាក់ពន្ធ័​ករណី​មួយចំនួន​ដែល​កើតមាន​នៅក្នុង​ស្នាក់កា​រ​អភិរក្ស​ជីវៈចំរុះ​សីមា ប៉ុន្តែ​ការប្រជុំ​សំង៉ាត់​នេះ ត្រូវបាន​មន្ត្រី​សាលាខេត្ត​រូបនោះ​និយាយថា គេ​មិន​អនុញ្ញត​អោយ​អ្នកកាសែត​ចូលរួម​នោះឡើ​យ ។​
​គួរបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មក​កាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ដើម្បី​ធ្វើ​ការសួរនាំ ៕

 

2014_07_12dpn1 (1) 2014_07_12dpn1 (2) 2014_07_12dpn1

2014_07_12dpn1 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម