សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ដេច​តេជោ ហ៊ុន សែន ជំរុញ​ឲ្យមាន​ការគ្រប់​គ្រង​នយោបាយ​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​ឲ្យមាន​ភាពរឹងមាំ បន្ទាប់ពី​មាន​ចលនា​បះបោរ​ក្នុង​ប្រទេស​វៀតណាម និង នៅក្នុង​ប្រទេស​រុស្ស៊ី​

សម្ដេច​តេជោ ហ៊ុន សែន ជំរុញ​ឲ្យមាន​ការគ្រប់​គ្រង​នយោបាយ​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​ឲ្យមាន​ភាពរឹងមាំ បន្ទាប់ពី​មាន​ចលនា​បះបោរ​ក្នុង​ប្រទេស​វៀតណាម និង នៅក្នុង​ប្រទេស​រុស្ស៊ី​

ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៍​យកចិត្តទុកដាក់​ជាមួយនឹង​ស្ថានការណ៍​ពិភពលោក​និង​ជំរុញ​ឲ្យ​មាន​ការគ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​នៅក្នុង​ប្រទេស​ឲ្យមាន​ភាពរឹងមាំ​បន្ទាប់ពីមា​ន​ចលនា​បះបោរ​មួយ​នៅក្នុង​ប្រទេស​វៀតណាម​និង​ការ​ងើបឡើង​ប្រឆាំង​នឹង​រដ្ឋបាល​របស់​លោក​ពូ​ទីន​នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សាលា​យុត្តិធម្ម​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌ ថា​៖ «​ចំណុច​នេះ​មិន​ត្រូវ​មើលស្រាល​ទេ ហេតុ​អី​បាន​នៅ​ប្រទេសជិតខាង​យើង​សុខៗ​ផ្ទុះអាវុធ​។ ហេតុ​អី​បាន​រុស្ស៊ី​មាន​កម្លាំងប្រដាប់អាវុធ​បះបោរ​ដែល​នេះ​ជា​បញ្ហា​មួយ​ដែល​គួរ​ស្វែងយល់​នៅក្នុង​តំបន់​»​។ ដើម្បី​ធានា​នៅ​ស្ថេរភាព​សន្តិភាព និង​ស្ថេរភាព​នយោបាយ ការគ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​ត្រូវតែ​ជា​កាតព្វកិច្ច​ចាំបាច់​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សម្តែង​ភាព​រីករាយ​ជាមួយនឹង​សមិទ្ធផល អគារ​សាលា​យុត្តិធម្ម​” ដែល​សម្តេច​ចាត់ទុកថា នឹងចូលរួម​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ជា​ការរួមចំណែក ក្នុង​ការធានា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង ស្ថិរភាព​សង្គម​។​សម្តេច​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​, ខ្ញុំ​សូម​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស សមិទ្ធផល​នានា ដែល​សាលាជម្រះក្តី និង អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ សម្រេច​បាន​រហូត​មក​ទល់​ពេល​នេះ​»​។​

​សម្តេច​បាន​រំលឹកថា បន្ទាប់​ពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩, ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវបាន​បង្កើតឡើង​វិញ​នៅ​ឆ្នាំ​១៩៨០ ដោយ​ក្រឹត្យ​របស់​ក្រុមប្រឹក្សារដ្ឋ​។ នៅ​សម័យ​នោះ​, កម្ពុជា​បាន​បង្កើត​ឱ្យមាន «​តុលាការ​ប្រជាជន​បដិវត្ត​ខេត្ត​-​ក្រុង​» ដែល​មាន​តែ​មួយ​ថ្នាក់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ ១៩៨២ តុលាការ​នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា «​តុលាការ​ប្រជាជន​ខេត្ត​-​ក្រុង និង អយ្យការ​អម​តុលាការ​ប្រជាជន​ខេត្ត​-​ក្រុង​»​។ នៅ​ឆ្នាំ ១៩៨៥, «​តុលាការ​ប្រជាជន​កំពូល​» និង «​មហា​អយ្យការ​អម​តុលាការ​ប្រជាជន​កំពូល​» ត្រូវបាន​បង្កើតឡើង ដោយ​ក្រឹត្យ​ឆ្នាំ​១៩៨៥​។ នៅ​ឆ្នាំ ១៩៩២ «​សាលាឧទ្ធរណ៍​» ទើប​ត្រូវបាន​បង្កើតឡើង​។​សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​ពន្លឿន​ការកាត់ក្ដី​ជូន​ពលរដ្ឋ ព្រោះ​ការយឺតយ៉ាវ​មិន​ត្រឹមតែ​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​វា​អាច​អយុត្តិធម៌​សម្រាប់​ជនជាប់ចោទ​ផងដែរ ។

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា សំណុំរឿង​ខ្លះ​បាន​ធ្វើឲ្យ​គូ​ជម្លោះ​អស់ទ្រព្យ​ពី​ខ្លួន​ទាំង​សងខាង ដោយសារ​តែ​ប្រើ​រយៈពេល​យូរ ដូច្នេះហើយ សម្តេច​សូម​លើកទឹកចិត្ត​ឲ្យអស់​លោក លោកស្រី​ជា​ចៅក្រម រួម​ទាំង​អាជ្ញាធរ​ផង​នោះ​ដើរតួនាទី​ធ្វើ​ការផ្សះផ្សារ និង​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាពិសេស​ចំពោះ​សំណុំរឿង​ក្នុង​ក្រប​ខណ្ឌ​រដ្ឋប្បវេណី​។​ឮ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ថា តុលាការ​គឺ​ស្ថិតនៅ​ក្នុង​មាត់ដង្កាប់ ដោយ​អ្នក​ឈ្នះក្តី គេ​សរសើរ​តុលាការ​ថា កាត់ក្តី​យុត្តិធម៌ ខណៈ​អ្នកចាញ់​ថា​នឹង​គ្មាន​យុត្តិធម៌​សម្រាប់​ពួកគេ ដូច្នេះ​ហើយ​មាន​តែ​ដើរតួនាទី​ជា​អ្នកសម្របសម្រួល និង​ផ្សះផ្សារ​ក្រៅ​ប្រព័ន្ធ តុលាការ​ទេ​ទើប​ប្រសើរ ខណៈ​មធ្យោបាយ​នេះ គឺជា​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ​ទាំងអស់គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការកែទម្រង់​ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជា​កិច្ចការ​អាទិភាព នៅ​ក្នុង​របៀបវារៈ និង កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់ «​អភិបាលកិច្ច​ល្អ​» និង «​នីតិរដ្ឋ​» សម្រាប់​គ្រប់គ្រង និង ដឹកនាំ​រដ្ឋ ស្រប​-​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ។​សម្តេច​តេជោ ហ៊ុន សែន បន្តថា នៅក្នុង​សង្គម​នីតិរដ្ឋ អំណាចតុលាការ បាន​ដើរតួនាទី​សំខាន់ ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​, ការការពារ​ប្រឆាំង​ការបំពាន​ដោយ​អយុត្តិធម៌​ក្នុង​សង្គម​, ធានា​ថែរក្សា​នូវ​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង ស្ថិរភាព​សង្គម សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព​។​

​សម្តេច​បាន​រំលឹក​បន្ថែមថា ជា​បន្តបន្ទាប់​, ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវបាន​រៀបចំ​ចែកចេញជា «​ជាន់​» និង «​ថ្នាក់​» ពេញ​លក្ខណៈ​ឡើងវិញ តាមរយៈ​ច្បាប់​ស្តីពី​ការចាត់តាំង និង​សកម្មភាព​របស់​សាលាជំរះក្តី​នៃ​រដ្ឋ​កម្ពុជា​ឆ្នាំ ១៩៩៣ គឺមាន «​តុលាការ​ជាន់​ទាប​», «​សាលាឧទ្ធរណ៍​» និង «​តុលាការ​កំពូល​» និង អង្គការ​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​។ បច្ចុប្បន្ន​, សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​បាន​ដាក់​ឱ្យ​ដំណើការ​គ្រប់​រាជធានី​-​ខេត្ត នៅ​ទូទាំង​ប្រទេស​។ ចំណែក​សាលា​ឧទ្ធរណ៍​តំបន់​ចំនួន ៣ ទៀត គឺ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ​, បាត់ដំបង និង ត្បូងឃ្មុំ ក៏​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ