សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​មណ្ឌលគិរី​ចាប់​ម្ចាស់​ដី​ដែល​ទៅ​សួរនាំ​រឿង​គេ​កាប់​ទន្ទ្រាន​យក​ដី​!?

នគរបាល​មណ្ឌលគិរី​ចាប់​ម្ចាស់​ដី​ដែល​ទៅ​សួរនាំ​រឿង​គេ​កាប់​ទន្ទ្រាន​យក​ដី​!?

ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ចំនួន​៤​គ្រួសារ បាន​ចុះ​ទៅ​ហាមឃាត់​មិនឲ្យ​គេ​កាប់​ទន្ទ្រាន​រំលោភម​កលើ​ដី​របស់​ខ្លួន បែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នាំ​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ដី​ទំនាស់​មួយ​កន្លែង រវាង​គ្រួសារ​ជនជាតិដើម​ភាគតិច និង​ក្រុម​ឈ្មួញ​ស្ថិតនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។ មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ​ក្រើក ទ្រី ជា​ម្ចាស់​ដី​ទី​២-​ឈ្មោះ ព្រើ​ន ស្រី​នាង ត្រូវជា​ក្មួយ​ម្ចាស់​ដី ។

​ប្រភព​ពី​បងប្អូន​ជនជាតិដើម​ភាគតិច​ទាំងអស់ ប្រាប់​ដូចៗ​គ្នា​ថា បច្ចុប្បន្ន កំពុង​មាន​គេ​រៀបចំ​យក​ដី​របស់​គាត់​លក់​ឲ្យទៅ​បុគ្គល​ផ្សេង ហើយ​ទាំង​ខ្លួន​មិន​បានដឹង​សោះ​តែ​ម្តង ពី​ព្រោះ​ទីនោះ​ធ្លាប់​តែ​ចេញ​ចូល​ដាំ​ដំណាំ​អាស្រ័យ​ផល​រាល់ថ្ងៃ​រាល់​ឆ្នាំ​រហូត​មក ។ ស្រាប់តែ​មក​ដល់​ព្រឹក​ថ្ងៃទី​៤ មិថុនា នេះ ពួកគាត់​បាន​ឃើញ​មាន​មនុស្ស​ប្លែក​ចំនួន​៥​នាក់ មក​កាប់​ស្ការ​ព្រៃ​លើ​ដី​របស់​ខ្លួន​ទៅវិញ ហើយ​ក៏​ពួក​ខ្លួន​នាំ​បងប្អូន​ទាំង​បួន​គ្រួសារ​ចុះទៅ​សួរនាំ និង​ធ្វើ​ការហាមឃាត់​មិន​ឲ្យ​ពួក​គេ​កាប់​ឆ្កា​រលើ​ទីតាំង​ដី​របស់​ខ្លួន​នោះ ។​

​ពួក​គាត់​បន្ត​ថា ពួក​គាត់​កំពុងតែ​ហាមប្រាម​ឃាត់​មិនឲ្យ​កាប់​នោះ​មិន​បាន​ប៉ុន្មាន​ផង រយៈ​ប្រហែល​១៥​នាទី ក៏​ស្រាប់តែ​ឃើញ​មាន​កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ចុះ​មក​បំបែក​កម្លាំង​ពួកគាត់ ហើយ​ថែមទាំង​នាំ​ខ្លួន​មនុស្ស​ជា​សមាជិក​ក្រុមគ្រួសារ​ពួកគាត់​ចំនួន​ពីរ​នាក់​ទៅ​ស្នងការដ្ឋាន​ខេត្ត​បាត់​ភ្លាមៗ​ដែរ ។​

​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ពូ​នង (​ព្នង​)​ចំនួន​៤​គ្រួសារ នោះ​រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ហើយ​មាន​ដី​ចម្ការ​នៅ​ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ។ ពួក​គាត់​បន្ត​ថា បច្ចុប្បន្ន ពួកគាត់​កំពុងតែ​មាន​ការភ័យខ្លាច និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​គ្រប់​បញ្ហា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​កប់​ផ្នូរខ្មោច​បូរាណ និង​ជា​ដីព្រៃ​តំណម​ដី​ភូមិ​ចាស់ៗ​របស់​ពួកគាត់​នោះ​ប្រឈម​និង​បុគ្គល​អ្នកមានអំណាច​ចំនួន​ពីរ​នាក់​ជា​ឈ្មួញ​ដើរ​រៀប​ដី​លក់​បន្ត​ឲ្យ​ឈ្មួញ​ធំៗ និង​អង្កន់​ធ្វើ​ជា​ដី​ឡូត៍​លក់​ផង​រៀប​ឯកសារ​រំលោភ​យក​។​

​កន្លងមក ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ដីធ្លី​មិន​ត្រូវ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ ឬ​ជន​ណា​ម្នាក់​ជាប់គុក ដោយសារ​រឿង​ដីធ្លី​ឡើយ​។ តែ​ចម្លែក​អី នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ឲ្យតែ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី តែងតែ​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ កោះហៅ​ជនស្លូតត្រង់​យក​ទៅ​សាកសួរ​បំភិតបំភ័យ ឬ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។​បើ​និយាយ​រឿង​ផ្លូវ​ច្បាប់​វិញ​…​បើ​ដី​ដែល​កំពុងតែ​មាន​ទំនាស់​ភាគី​ទាំងសង់ខាង ឬ​ភាគី​ណាមួយ មិនអាច​ចូល​កាន់កាប់​ទន្ទ្រាន​បានទេ​..​រង់ចាំ​ការដោះស្រាយ​បញ្ចប់​សិន​..​។ បើ​តាម​សេចក្តីរាយការណ៍​មក​ថា នៅក្នុង​ខេត្ត​មណ្ឌលគិរី​ភាគច្រើន​ជនជាតិ​ព្នង​មាន​ដី ក៏ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យបាន​គ្រប់ៗ​គ្នា​នោះ​បាន​ទេ​..​ភាគច្រើន​ពួកគាត់​មិនសូវ​ចេះអក្សរ ។​

​នៅវេលា​ម៉ោង​៤ និង​៥១​នាទី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានឲ្យដឹងតា​មទូរស​ព្ទ​ដល់​ក្រុម​អ្នកយក​ព័ត៌មាន​ថា កម្លាំង​របស់​គាត់​ធ្វើ​យោងតាម​ពាក្យបណ្ដឹង​របស់​គេ ហើយក៏​បាន​ជូនដំណឹង​ទៅ​ខាង​តុលាការ​អស់ហើយ​ដែរ​។​តុលាការ​អនុញ្ញាត​ឲ្យ​ហៅ​មក​សួរនាំ​សិន តើ​មាន​ឯកសារ​អី​ខ្លះ​ដែល​ពាក់ព័ន្ធ ដើម្បី​យក​មក​ថ្លឹងថ្លែង​ទាំងសងខាង ទាំង​ដើមបណ្ដឹង​ទាំង​ចុង​បណ្ដឹង​។ ហើយ​លោកស្នងការ​បន្តទៀតថា ..​អត់​មាន​អ្នកណា​ឃាត់ខ្លួន​ទេ ដី​នឹង​ជាប់​នៅក្នុង​បណ្ដឹង ហើយ​គេ​ប្រាប់​គាត់​ថា កុំឲ្យ​ធ្វើ​គាត់​នៅ​តែ​ធ្វើ​លើ​ដី​ហ្នឹង​បន្តទៀត ។ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ មាន​ឯកសារ​អ្វី​ពាក់ព័ន្ធ យក​មក​បង្ហាញ​មក​តែ​គាត់ អត់​មាន​បាន​យក​ឯកសារ​អី​មក​បង្ហាញ​ទេ បែរ​ជា​គាត់​មក​ធ្វើ​លើ​ដី​នឹង​អញ្ចឹង​ខាង​ខ្ញុំ ត្រូវ​ហៅ​គាត់​មក​សួរនាំ ។ ហើយ​លោកស្នងការ​បន្តទៀតថា ការឃាត់​..​ការ​អី​..​លើ​ព្រះរាជអាជ្ញា​គេ​ទេ​) ។​តែ​ខាង​ប្រជាពលរដ្ឋ​ប្រាប់ថា​គាត់​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ដែរ​តើ​?៕

 

Filed in: ព័ត៌មានជាតិ