ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការលើរថយន្តពាក់ផ្លាកលេខ នគរបាល 2-2899 ដែលយកទៅបំពាក់លើរថយន្តទំនើបចំនួន ២គ្រឿង គឺរថយន្ត Ford RANGER ពណ៌ទឹកប៊ិច និងរថយន្ត EVEREST ពណ៌ស។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រាប់កាសែត។ ចាំមើលមើ តើជានគរបាលហ្ស៊ីនឬក្លែងក្លាយឬក៏បិទរឿងចោល?