សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​កម្ពុជា​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​កន្លែង​ដែល​ខ្លួន​ស្នាក់នៅ ដោយ​គ្រាន់តែ​ធ្វើ​លិខិត​បញ្ជាក់​ស្នាក់នៅ​ពី​អាជ្ញាធរ​ជា​ការ​ស្រេច​

​ពលរដ្ឋ​កម្ពុជា​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​កន្លែង​ដែល​ខ្លួន​ស្នាក់នៅ ដោយ​គ្រាន់តែ​ធ្វើ​លិខិត​បញ្ជាក់​ស្នាក់នៅ​ពី​អាជ្ញាធរ​ជា​ការ​ស្រេច​

​ក្រចេះ​៖ យោង​តាម​ការអះអាង​ពី​សំណាក់​លោក អ៊ុង ស៊ី​យឿ​ង ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី ០២ ខែ កញ្ញា ឆ្នាំ ២០១៦ បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា អាច​ចុះ​ឈ្មោះ​បោះឆ្នោត តាម​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ ដោយ​គ្រាន់តែ​ធ្វើ​លិខិត​បញ្ជាក់​ការ​ស្នាក់នៅ​ពី​អាជ្ញាធរ​នៅ​មូលដ្ឋាន​នោះ​ជា​ការ​ស្រេច​។​

​លោក​ប្រធាន​លេខាធិការដ្ឋាន​បានបញ្ជាក់​បន្តថា ជាក់ស្តែង​ចាប់ពី​ថ្ងៃ​ទី​០១​ខែ​កញ្ញា​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយឡែក​ក្នុង​ខេត្ត​ក្រចេះ ក៏​មាន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ សម្រុក​នាំគ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត តាម​បណ្តា​សាលាឃុំ សង្កាត់ យ៉ាងច្រើន​កុះករ រហូតដល់​មន្ត្រី​ដែល​បំរើ​ការងារ​ធ្វើ​មិនទាន់ និង​មន្ត្រី​ខ្លះ​ខ្សល់គរ ហើយ​បញ្ហា​សុខភាព​ចំនួន​២​នាក់​បន្ថែមទៀត​។​

​ពាក់ព័ន្ធ​និង​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​ទៀតសោត លោក អ៊ុង ស៊ី​យឿ​ង មាន​លើក​ឡើង​បន្ថែមថា តាម​គោលការណ៍​ច្បាប់​ណែនាំ​ពី​ថ្នាក់លើ​តម្រូវ​ឲ្យ​សាលាឃុំ សង្កាត់ និង​មន្ត្រី​បំរើ​ការងារ​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំការ និង​បោះ​ស្នាក់ការ​អចិន្ត្រៃយ៍​២៥​ថ្ងៃ​តាម​ទីតាំង​មូលដ្ឋាន​សាលា ឃុំ សង្កាត់​នីមួយៗ​គ្រប់​ទាំងអស់ ប៉ុន្តែ​តាម​ស្ថានភាព​ភូមិសាស្ត្រ​នៅតាម​បណ្តា​ឃុំ ស្រុក មួយចំនួន មាន​ភាពស្មុគ្រស្មាញ ចាំបាច់​ត្រូវឲ្យមាន​ការចល័ត​ស្នាក់ការ​ចុះ​ឈ្មោះ​បោះឆ្នោត ទៅ​តាម​ភូមិ ដើម្បី​សម្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​គ្រប់ៗ​គ្នាៗ​

​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលាឃុំ សង្កាត់ បាន​សម្តែង​ការពេញចិត្ត​ពេល​ដែល​បាន​បំពេញ​កាតព្វកិច្ច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​និយាយថា ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​វា​ជា​តួនាទី និង​កាតព្វកិច្ច​របស់​ពលរដ្ឋ ដែល​ជា​ម្ចាស់​សន្លឹកឆ្នោត ហេតុ​នេះ​ពលរដ្ឋ​ចាំបាច់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​កុំបី​ខាន់​។​

​ម្យ៉ាងវិញទៀត រយ​:​ពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ខែ​កញ្ញា​ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៦ អីចឹង​យើង​ជា​ប្រជាពលរដ្ឋ​ត្រូវ​ប្រ​ញ៉ាប់​ប្រ​ញ៉ាល​ទៅ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​មាន​ឈ្មោះ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨​នាពេលខាងមុខ ក្នុង​ការជ្រើសរើស​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ទៀត​។​

​គួរ​បញ្ជាក់​បន្ថែម​ផងដែរ​ថា រហូតមក​ទល់​ថ្ងៃ​ទី​០២ ខែ កញ្ញា ឆ្នាំ​២០១៦ ស្ថិតិ​នៃ​ការចូលរួម​ចុះឈ្មោះ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ មិនទាន់​មាន​ចំនួន​ពិតប្រាកដ​ប៉ុន្មាន​នាក់​នៅ​ឡើយ ប៉ុន្តែ​អត្រា​នៃ​អ្នក​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ច្រើន​កុះករ​តាម​បណ្តា​ភូមិ ឃុំ សង្កាត់ ទូទាំង​ខេត្ត​ក្រចេះ​៕
​កិះ ខន​

 

 

 

 IMG-20160903-WA0010 IMG-20160903-WA0007

 

 

Filed in: ព័ត៌មានជាតិ