សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ល្បិច​ឆ្ពិន​ភ្នេក​របស់​មេ​ឈ្មួញ​(​លៀ​ស​)​ដុះ​ស្លែ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុក​ទ្រូ ដែល​សុទ្ធសឹងតែ​ជា​មេ​ឈ្មួញ​ដោះស្រាយ​យូ​រឆ្នាំ​ណាស់​មកហើយ សង្ស័យ​មន្ត្រី​ជំនាញ​ជលផល​រាប់​ទាំង​ពីរ​ប្រធានៗ​រហូតដល់​ថ្នាក់​ក្រោម​ ​ជលផល​សើម​មាត់​សើម​ក៏​ជាមួយ​ឈ្មួញ​ទាំងនេះ​ហើយ​មើល​ទៅ​បាន​ជា​ដេក​លក់​ធ្វើ​មិនដឹង​អង្គុយចាំតែ​យក​លុយ​តុង​!

ល្បិច​ឆ្ពិន​ភ្នេក​របស់​មេ​ឈ្មួញ​(​លៀ​ស​)​ដុះ​ស្លែ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុក​ទ្រូ ដែល​សុទ្ធសឹងតែ​ជា​មេ​ឈ្មួញ​ដោះស្រាយ​យូ​រឆ្នាំ​ណាស់​មកហើយ សង្ស័យ​មន្ត្រី​ជំនាញ​ជលផល​រាប់​ទាំង​ពីរ​ប្រធានៗ​រហូតដល់​ថ្នាក់​ក្រោម​ ​ជលផល​សើម​មាត់​សើម​ក៏​ជាមួយ​ឈ្មួញ​ទាំងនេះ​ហើយ​មើល​ទៅ​បាន​ជា​ដេក​លក់​ធ្វើ​មិនដឹង​អង្គុយចាំតែ​យក​លុយ​តុង​!

​កំពង់ឆ្នាំង ៖ សេចក្ដីរាយការណ៍​ពី​តំបន់​បឹង​ទន្លេសាប​បាន​រាយការណ៍​មក​ថា​អស់លោក​មន្ត្រី​ជំនាញ​បាន​ឡើង​ធំ​ហើយ​តើ​មក​បម្រើ​រាស្ត្រ​ឬ​ក៏​មក​បំផ្លាញ​រាស្ត្រ​???

​នៅ​ល្ងាច​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ស្ថិតនៅក្នុង​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ចំណុច​មាត់ទឹក ផ្សារ​ជើង​កំពង់​ឆ្នុកទ្រូ​ មាន​សកម្មភាព​ឈ្មួញ​(​លៀ​ស​)​កំពង់តែ​សម្រុក​ដឹកយក​ទៅ​ប្រទេស​វៀតណាម គគ្រឹក​គ​គ្រែង​យ៉ាង​អាណាធិបតេយ្យ​ដឹក​តាម​រថយន្ត​វ៉េរ​អ​ង យី​ឌុប​ផ្លូវ 5 ខ្នាត​យក្ស ជ្រក​ក្រោម​លេស​(​លៀស​ប្រើប្រាស់​ទីផ្សារ​ក្នុងស្រុក​)​ធាតុ​ពិត​គឺ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​។​

​ករណី​នេះ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់ ហើយ​សង្កេតឃើញថា (​លៀ​ស​)​ទាំង​នោះ​ខុស​ប្រក្រតី ក៏​បាន​រាយការណ៍​ជូន ឯកឧត្តម ពុំ សុថា គណៈប្រតិភូ​ទទួល​បន្ទុក​ជលផល មួយសន្ទុះ​ក្រោយមក ក៏​បាន​ឃើញ​មន្ត្រីជលផល​សង្កាត់ និង​នាយរង​អធិការកិច្ច​បឹង​ទន្លេ​ង​សាប​ខាងត្បូង ចុះ​មក​ពិនិត្យ​នៅនឹងកន្លែង​ទីតាំង​ផ្ទាល់ ក៏​ពិនិត្យ​ឃើញថា​ពិតជា​មាន​(​លៀ​ស​)​តូច​ល្អិតៗ​មាន​ទាំង​សំបក ជា​ចើន​កន្លែង​ច្រកពេញៗ​កា​រ៉ុង​ដាក់​បង្កប់​ជាមួយ​(​លៀ​ស​)​ទីផ្សារ ខណៈពេល​នោះ​គេ​សង្កេតឃើញថា លោក​អ៊ូ ចាន់​ធា​ហៅ កែវ ធូ នាយ​សង្កាត់​ស្រុក​បរិបូណ៌ នៅតែ​ផ្គើន​នឹង​បទបញ្ជា របស់ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ហាម​ដាច់ខាត​មិន​អោយ​នេសាទ​(​លៀ​ស​)​តូចៗ​ដែលជា ប្រភេទ​(​លៀ​ស​)​ស្ងោរ​(​ដែល​ជា​លៀស​ចំណី​សទ្ទា​និង​ចំណី​សត្វ​ផ្សេងៗ​)​ដែល​ដឹក​យក​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​លោក កែវ ធូ មិន​ដែល​ខ្វល់​នៅតែ​បន្ត​ចេញ​ពាក់​មី​ជា​បន្តបន្ទាប់ ហើយ​ពុំ​ដែល​ចុះ​អនុវត្ត​ឬក៏​ទប់ស្កាត់បាន​ម្ដងណា​ឡើយ សម្រាប់​ខេត្ត​ពោធិ៍សាត់​វិញ​មិន​ថា​(​លៀ​ស​)​តូច​ឬ​ធំ​គេ​បង្ក្រាប​ទាំងអស់ មិន​អោយ​រក​ជាដាច់ខាត​។​

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​។​សំណូមពរ​ទៅ​ដល់​ឯកឧត្តម​ឌិ​ត ទីណា​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​ទុក្ខា​ប្រមាញ់​និង​នេសាទ​។ មេត្តា​ជួយ​ទប់ស្កាត់​អោយបាន​ទាន់​ពេលវេលា ព្រោះ​ករណី​កែវ​លៀស​នេះ​ក្រុម​អ្នកនេសាទ​កៅ​លាស​មិនបាន​គោរព​តាម​បុត្រ​បញ្ជា​ដែល​ក្រសួង​អនុញ្ញាតឲ្យ​ប្រើ​ត្រឹម​ម៉ាស៊ីន 24 សេះ​នោះទេ​។​គឺ​គេ​ប្រើ​សុទ្ធតែ​ម៉ាស៊ីន​ធុន​ធំ​ចាប់ពី mazda nissan highlander និង lexus អូស​កែវ​លៀស​កកូរ​បែក​ពពុះ​ពេញ​បឹង​ទន្លេសាប​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់ព​ពួក​មច្ឆាត​ជាតិ​ដែល​ជា​ចំណី​ត្រី​ពពួក​វា​រី​ជាតិ​ពពួក​ប៊ូឡុង​តុង​ដែល​ជា​ចំណី​ត្រី​នៅ​ក្នុង​បាត​ទន្លេ​។​

​បើ​មិន​វិធានការ​ទប់ស្កាត់​ទេនោះ​ច្បាស់​ជា​រលាយ​ហិនហោច ជាក់​ជាមិនខាន ម្យ៉ាងទៀត ប៉ះពាល់​ទៅដល់​ការនេសាទ​លក្ខណៈ​គ្រួសារ ដូចជា​(​សន្ទូច​)(​មង​)​ត្រូវបាន​ឈ្មួញ​លៀស​ទាំងនោះ​កាវ​ដាច់​ខ្ទិចខ្ទី​គ្មាន​សល់​៕

Filed in: ព័ត៌មានជាតិ