សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​ត្រៀប​ហូបបាយ​ជាមួយ​ឧកញ៉ា​ស្រុក​ខ្មែរ​ដើមខែ​មិថុនា​សម្តេច​ក្រឡាហោម​សម្រុក​បញ្ចប់​សេចក្តីព្រាង​រាជក្រិត្យ​បង្កើត​ឧកញ៉ា​!

​សម្តេច​តេជោ​ត្រៀប​ហូបបាយ​ជាមួយ​ឧកញ៉ា​ស្រុក​ខ្មែរ​ដើមខែ​មិថុនា​សម្តេច​ក្រឡាហោម​សម្រុក​បញ្ចប់​សេចក្តីព្រាង​រាជក្រិត្យ​បង្កើត​ឧកញ៉ា​!

​ភ្នំពេញ​៖ ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី គោរមងារ​ឧកញ៉ា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា តួនាទី​ឧកញ៉ា​ក្នុង​សង្គម​ខ្មែរ បាន​កើតមានឡើង​តាំងតែ​ពីមុន​សម័យ​អាណាព្យាបាល​បារាំង​មក​ម្លេះ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បង្ហាញថា នា​សម័យ​នោះ តម្លៃ ឬ​តួនាទី​ជា​ឧកញ៉ា មាន​ការ​ខុស​ប្លែក​ពី​សម័យ​បច្ចុប្បន្ន ដ្បិត​ឧកញ៉ា​នាពេល​នោះ​សំដៅលើ​តួនាទី​អ្នកដឹកនាំ មន្ត្រី ឬ​ឥស្សរជន​ជាន់ខ្ពស់​កាន់​កិច្ចការ​ជាតិ​(​ឧទាហរណ៍​៖ ឧកញ៉ា​ចតុស្ដម្ភ​ទាំង​៤​រូប​)​។​

​ទាក់ទង​កិច្ចប្រជុំ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ ជា​កិច្ចប្រជុំ​ចុងក្រោយ​ហើយ​សម្រាប់​ការពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី គោរមងារ​ឧកញ៉ា មុន​នឹង​ដាក់​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សម្រេច និង​ចុះហត្ថលេខា​ទូល​ថ្វាយ​ព្រះមហាក្សត្រ​។​សូមបញ្ជាក់​ថា​ការបង្កើត​ឧកញ៉ា​គឺមាន​ត្រឹម​អនុក្រឹត្យ​ប៉ុណ្ណោះ​តាំងពី​ឆ្នាំ​១៩៩៤​។​កាល​នោះ​កុដុម្ពី​ណា​ដែល​ចំណាយ​លុយ​ជួយ​សង្គម​ត្រឹម​១០​ម៉ឺ​ដុល្លា​រអាច​រត់​ការសុំ​គោ​រម្យ​ងារ​ឧកញ៉ា​បាន​។​ក្រោយមក​នៅ​ឆ្នាំ​២០១៧​មាន​អនុក្រឹត្យ​ថ្មី​ដោយ​តម្លើង​លុយ​ជួយ​សង្ក​ម​រហូតដល់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​ស្របតាម​កិច្ចខិតខំ​ប្រឹងប្រែង ក៏​ដូច​ជា​សកម្មភាព​ចួលរួម​ជួយ​សង្គម​ជាតិ​រៀងៗ​ខ្លួន មាន​បុគ្គល​ជាង ១ ០០០​នាក់​ហើយ ត្រូវ​បាន​ត្រាស់បង្គាប់​ងារ “​ឧកញ៉ា​” “​អ្នកឧកញ៉ា​” តាមរយៈ​ព្រះរាជក្រឹត្រ​ព្រះមហាក្សត្រ​រៀងខ្លួន ដែល​គិត​ត្រឹម​ឆ្នាំ ២០២០ កម្ពុជា​មាន​ឧកញ៉ា អ្នកឧកញ៉ា ចំនួន ១០៧០​នាក់​ហើយ​។ នេះ​បើ​តាម​បញ្ជីរាយនាម​ឧកញ៉ា​ស្រុក​ខ្មែរ​។​គេ​មិនដឹងថា​តើ​ឆ្នាំ​២០២៣​នេះ​ស្រុក​ខ្មែរ​មាន​ឧកញ៉ា​ប៉ុន្មាន​នាក់​ហើយ​នោះទេ​ព្រោះ​ឃើញ​មាន​អ្នកចម្រៀង​មួយចំនួន​ឡើង​ជា​ឧកញ៉ា​ព្រាត​តែ​មិនដឹងថា​លោក​ឧកញ៉ា​តារាចម្រៀង​ទាំងនោះ​បាន​ចំណាយ​លុយ​ដល់​៥០​ម៉ឺន​ដុល្លារ​ជួយ​សង្គម​ដែរ​ឬ​អត់​នោះទេ​។​ជាក់ស្តែង​មហាជន​មិនដែល​ឃើញ​ឬ​ឭ​សោះ​ថា​ឧកញ៉ា​ព្រៀប​សុវត្ថិ​ជួយឧបត្ថម្ភ​អ្នកណាម្នាក់​៥​រយ​ដ​ល្លារ​ម្តងនោះ​ឡើយ​។​

​សម្រាប់​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី គោរមងារ​ឧកញ៉ា សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ព្រះរាជក្រឹត្យ​នេះ បាន​កំណត់​អំពី​គោលការណ៍ លក្ខខណ្ឌ បែបបទ និង​នីតិវិធី​ក្នុង​ការផ្ដល់​គោរមងារ​ឧកញ៉ា ដើម្បី​ផ្ដល់​ការលើកទឹកចិត្ត​ដល់​រូបវន្តបុគ្គល​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​គុណបំណាច់​ផ្ទាល់ខ្លួន ចូលរួម​អភិវឌ្ឍន៍ និង​កសាង​ជាតិ​មាតុភូមិ​។ ព្រះរាជក្រឹត្យ​នេះ ក៏​បាន​កំណត់​អំពី​ការគ្រប់គ្រង និង​ការបញ្ចប់​គោរមងារ​ឧកញ៉ា ដើម្បី​ធានាបាន​នូវ​សេចក្ដីថ្លៃថ្នូរ ទំនៀម​ទំលាប់​ប្រពៃណី​ល្អ សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ហើយ​ព្រះ​ក្រឹត្យ​នេះ​ក៏​បាន​កំណត់​គោរមងារ​ឧកញ៉ា​ជា​៣​លំដាប់​ដែរ គឺ​លំដាប់​ទី​១. លោក​អ្នកឧកញ៉ា លំដាប់​ទី​២. អ្នកឧកញ៉ា និង​លំដាប់​ទី​៣.​ឧកញ៉ា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ទាញយក​ខ្លឹមសារ​ក្នុង​សៀវភៅ​របស់​លោកស្រី ត្រឹង ងា ដែល​បាន​បញ្ជាក់​អំពី​តួនាទី​ឧកញ៉ា​ចតុស្ដម្ភ​ទាំង​៤ រួមមាន ៖ ឧកញ៉ា​យមរាជ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​, ឧកញ៉ា​ក្រឡាហោម រដ្ឋ​មន្ត្រី​ខាង​ទ័ពជើងទឹក​, ឧកញ៉ា​វាំង រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ឧកញ៉ា​ចក្រី រដ្ឋមន្ត្រី​ខាង​កងទ័ពជើងគោក​។​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី គោរមងារ​ឧកញ៉ា មាន​១០​ជំពូក ចែង​អំពី​បទ​ប្បញ្ញត្តិ​ទូទៅ ស្ថាប័ន​មាន​សមត្ថកិច្ច លក្ខខណ្ឌ និង​លក្ខណៈសម្បត្តិ​ដែល​ត្រូវ​ផ្ដល់​គោរមងារ​ឧកញ៉ា យន្តការ​វាយតម្លៃ ឯកសណ្ឋាន​ផ្លូវការ​របស់​គោរម​ងារ សិទ្ធិ និង​កាតព្វកិច្ច ការបញ្ចប់​គោរមងារ អន្តរ​ប្បញ្ញត្តិ និង​អវសាន​ប្បញ្ញត្តិ​។​

​សូមបញ្ជាក់​ថា​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ ក្នុងឱកាស​អនុញ្ញាត​ឲ្យ​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ចូលជួប​សំដែង​ការគួរសម សម្តេច​តេជោ​បាន​ផ្តល់​អនុសាសន៍ និង​ការណែនាំ​មួយ​ចំនួន​ដល់​សមាគម​ឧកញ៉ា​កម្ពុជា ធ្វើយ៉ាងណា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។
​ជាមួយគ្នា​នេះ​សម្តេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ឲ្យ​ឧកញ៉ា​ទាំងអស់​ត្រូវ​ពង្រឹង​សាមគ្គីភាព រួម​គ្នា​ជួយ​ដល់​កិច្ចការ​សង្គម ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចេះ​ជួយ​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរស់នៅ​ក្នុង​សង្គម​មួយ​បាន មិន​អាច​កាត់ផ្តាច់​គ្នា​ឡើយ​រវាង​អ្នកមាន និង​អ្នក​ខ្សត់ខ្សោយ គឺ​ត្រូវ​ចេះ​យកអាសា​គ្នា ដូច​ពាក្យចាស់​បុរាណ​ទូន្មាន​ថា «​អ្នក​មាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​ពឹង​សំប៉ាន​»​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានប្រកាស​យល់ព្រម​ធ្វើ​ជា​ប្រធានកិត្តិយស​របស់​សមាគម​ឧកញ៉ា​តាម​ការគោរព​អញ្ជើញ​របស់​អ្នកឧកញ៉ា ប្រធាន​សមាគម និង​ទទួលស្គាល់ សមាគម​ឧកញ៉ា​កម្ពុជា ជា​ស្ថាប័នឯកជន​តែមួយគត់ ដែល​តំណាងឲ្យ​អ្នក​មាន​គោរមងារ​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា​។​

​ឧកញ៉ា អ្នកឧកញ៉ា សុទ្ធ​ជា​បុគ្គល​ដែល​មាន​ទ្រព្យធន​ស្តុកស្ដម្ភ ដែល​អាច​និយាយបាន​ថា ចង់​ទិញ​អ្វី ធ្វើ​អ្វី​ក៏បាន ក្នុង​នោះ​ម្នាក់ៗ​មាន​រថយន្ត​ថ្លៃៗ​រាប់​សិប​គ្រឿង​ម្នាក់ៗ​។ ប៉ុន្តែ​ក្នុង​ចំណោម លទ្ធភាព​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន មិន​ទាន់​ទូលំទូលាយ​នោះទេ​។​ដោយឡែក​ក្រៅពី​យន្តហោះ​ថ្លៃ​ហេតុផល​ផ្សេងទៀត អាច​ទាក់ទង​នឹង​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​ផងដែរ ដែល​ចំណុច​នេះ សូម្បីតែ​នៅ​បណ្ដា​ប្រទេស​ជឿនលឿន ក៏​មិន​ទូលំទូលាយ​ដែរ​។ ដូច្នេះហើយ បើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ ដែល​ជា​បុគ្គល​មាន​ភាព​ស្និទ្ធស្នាល​នឹង​សង្គម​របស់​ឧកញ៉ា អ្នកឧកញ៉ា​ស្រុក​ខ្មែរ បាន​បង្ហើប​ថា ឧកញ៉ា​ខ្មែរ​ដែល​មាន​ឧទ្ធម្ភាគចក្រ​ប្រើ គឺ​មិន​ដល់ ១០​រូប​ទេ​។ តាម​ប្រភព​ដដែល ឧកញ៉ា អ្នកឧកញ៉ា​ទាំងនោះ​មាន អ្នកឧកញ៉ា ហុង ពី​វ លោក​ឧកញ៉ា ថៃ ជា​ហួត អគ្គនាយក​ក្រុមហ៊ុន ប៉េង ហួត គ្រុប​។ បន្ត​មក​ទៀត​មាន អ្នកឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យា​ភូ អ្នកឧកញ៉ា ហៀក សុភាព ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លី យ៉ុង​ផាត់ និង​អ្នកឧកញ៉ា ចេ​ន ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីន​ស៍គ្រុប ជាដើម​៕

Filed in: ព័ត៌មានជាតិ