ភ្នំពេញ ៖ ស្រីស្រស់រូបស្អាតម្នាក់ដែលជាអ្នកលក់ផលិតផលតាមអនឡាញទៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្តកិច្ចឃាត់ខ្លួនហើយបញ្ជូនទៅតុលាការ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
ចៅក្រមនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ខណៈមានអ្នកអន្តរាគមន៍រត់ការដោះលែងស្ត្រីរូបនោះនៅក្រៅឃុំ។
ប្រភពពីសាលាដបូងរាជធានីភ្នំពេញឲ្យដឹងថាស្រីស្អាតដែលចាប់ខ្លួនបញ្ជូនទៅតុលាការ មានឈ្មោះ ញឹម សុខឡេង អាយុ២៧ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈ បទហិង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាអ្នកដែលប្តឹងគឺជាអតីតម្តាយក្មេក ប្តឹងពីទជេរប្រមាថជាសាធារណៈ បទហឹង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន៕