សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្តឹង​អនុប្រធាន​គុក​បាត់ដំបង​រឿង​បោក​លុយ​ចូល​ក្រប​ខណ្ឌ័​គរបាល​

ប្តឹង​អនុប្រធាន​គុក​បាត់ដំបង​រឿង​បោក​លុយ​ចូល​ក្រប​ខណ្ឌ័​គរបាល​

​បាត់ដំបង ៖ លោកស្រី​ឧត្តមសេនីយ៍ត្រី ស៉ឹម សុខុន មន្ដ្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ ១១​គ្រួសារ រស់នៅ​ភូមិ​ឆករ​កា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ដាក់ពាក្យ ទៅ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ រឿង​បោក​លុយ​ជាង​៩​ម៉ឺន​ដុល្លារ ដើម្បី​រត់​ការ​ចូល​ក្របខ័ណ្ឌ​មន្ដ្រីនគរបាល​ជាតិ​។​

​ជនរងគ្រោះ​ស​សេ​រថា​៖​សូម​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១ យើងខ្ញុំ​ទាំង​១១​នាក់ បាន​យក​ថវិកា​ទៅ​ប្រគល់ជូន​លោកស្រី ស៊ឹម សុខុន នៅ​គេហដ្ឋាន​របស់​លោកស្រី​ផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោក​ប្រាជ្ញ សុវណ្ណ​មន្នី និង​លោក ម៉ៅ សំរេច ជា​អ្នក​បាន​ឃើញ យើងខ្ញុំ​ទាំង​១១​នាក់ ជួប​ប្រគល់​ថវិកា​ទៅ​លោក​ស្រី​ពិតប្រាកដ​មែន ដោយ​គាត់​សន្យា និង​ជួយ​រត់​ការប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ ប្រសិនបើ​មិន​បាន គាត់​និង​ប្រគល់​ថវិកា​ជូន​វិញ​គ្រប់​ចំនួន ដោយ​គាត់​អះអាង​ថា​គេ និង​រើស​ចេញ​ពី​ជួរ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្រោយពេល ដល់​ថ្ងៃ​កំណត់​ប្រឡង​រួច​តែ​លទ្ធផល មិន​បាន​ជាប់​ដូច​ការ​សន្យា ទើប​យើងខ្ញុំ​ទាំងអស់គ្នា​សម្រេចចិត្ត សុំ​ដក​យក​ថវិកា​មកវិញ តែ​រយ​:​ពេល​មួយ​ឆ្នាំ​ហើយ​មិន​ព្រមឲ្យ យើងខ្ញុំ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ សាលាខេត្ត​បាត់ដំបង ហើយ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ព្យាយាម​ដោះស្រាយ​ចំនួន​៣​លើក តែ​មិន​បាន​ថវិកា​មក​វិញ​ទើប យើងខ្ញុំ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជួយ​ដោះស្រាយ និង​រក​យុត្តិធម៌ ជូន​យើងខ្ញុំ​ឲ្យបាន​ថវិកា​គ្រប់ចំនួន​៩៤,៧០០​ដុល្លា​អាមេរិក មក​វិញ​ផង​តាម​ឈ្មោះ និង​ចំនួន​ថវិកា​ដូច​តារាង​ជូន​ភ្ជាប់​។​មិនទាន់​ដឹង​ថា​តើ​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​យ៉ាងណា​ចំពោះ​ករណី​យោ៍ះ​នៅឡើយ​ទេ​?​។​

 

Filed in: ព័ត៌មានជាតិ