សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ បាន​ដង្ហែ​ត្រឡប់មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​តាម​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ត្រពាំង​គ្រៀល​-​ណង​ណុ​ក​ឃៀន ខេត្ត​ស្ទឹងត្រែង​

ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ បាន​ដង្ហែ​ត្រឡប់មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​តាម​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ត្រពាំង​គ្រៀល​-​ណង​ណុ​ក​ឃៀន ខេត្ត​ស្ទឹងត្រែង​

ព្រះ​អគ្គិ​ជ័យ​កីឡា​បាន​ធ្វើដំណើ​រគោល​ចរ​អស់​រយៈពេល ៣៧​ថ្ងៃ តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​ចំនួន ៩ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួម​មាន​វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័​រខាង​កើត ម៉ាឡេស៊ី សិង្ហ​បុរី ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ (​លើកលែង​ព្រុយ​ណេ ជាប់​បុណ្យ​រ៉ា​ម៉ា​ដន ពុំ​អាច​រៀបចំ​បាន​) ប្រកប​ដោយ​ភាពជោគជ័យ និង​ការ​សាទរ​ជាខ្លាំង​ពី​បណ្ដា​ប្រទេស​សមាជិក ។​

​បេសកជន​ពិសេស​លោក ហោ សារុន រដ្ឋលេខាធិក្រ​សួង​ទេសចរ​ណ៍ អម​ដោយ​ប្រតិភូ ៨​រូប​ផ្សេងទៀត​នេះ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ស្ទឹងត្រែង ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​រ៉ាប់​ពាន់​នាក់ ដែល​ឈរ​អបអរសាទរ​តាម​ដងផ្លូវ ។

​ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល ៣៧​ថ្ងៃនេះ​ដែរ ឯកឧត្តម ហោ សារុន បាន​រាយការណ៍​នូវ​សមិទ្ធផល ចំពោះ​ព្រះ​អគ្គិ​ជ័យ​កីឡា​ដែល​បាន​បំពេញ​តួនាទី​ដ៏​ឧត្ដុង្គឧត្តម និង​សម្រេចបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ នៅ ដោយ​បាន​នាំ​មក​ជាមួយ​នូវ​ជោគជ័យ​ត្រចះត្រចង់​ជូន​ជាតិ​មាតុភូមិ ក្នុងនាម​ម្ចាស់ផ្ទះ​លើកដំបូង នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ។​

​សូម​រំឭកថា ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ទៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ កើតឡើង​ក្រោយ​ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គិ​អាទិទេព និង​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា នៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២៣ មុន​ចាកចេញ​ពី​កម្ពុជា ។​

​ពេល​ត្រឡប់​មក​ដល់​កម្ពុជា ព្រះ​អគ្គិ​ជ័យ​កីឡា ត្រូវបាន​ដង្ហែ​ជុំវិញ​ក្រុង​ស្ទឹងត្រែង មុន​យកទៅ​តម្កល់ទុក​នៅ​វត្ត​ស្រះកែវ​មុន្នី​វណ្ណ (​វត្ត​លើ​) ១​យប់ មុន​បន្ដ​ពិធី​ដង្ហែ​ពី​ខេត្ត​ស្ទឹងត្រែង ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ។ ក្រោយ​ទៅដល់​រាជធានី​ភ្នំពេញ ១​យប់​ទៀត ពោល​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ព្រះ​អគ្គិ​ជ័យ​កីឡា នឹង​ត្រូវ​បន្ដ​ដំណើ​រគោល​ចរ​ជុំវិញ​បឹង​ទន្លេសាប​វិញ​ម្ដង ដោយ​ត្រូវ​ដង្ហែ​ឆ្លងកាត់​ខេត្ត​កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និង​ខេត្ត​កំពង់ចាម រហូត​ដង្ហែ​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​យប់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឲ្យ​ត្រូវ​នឹង​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ជា​ផ្លូវការ​តែម្ដង ៕

 

Filed in: ព័ត៌មានជាតិ