សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថេក​

គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថេក​

ខេត្ត​ក្រចេះ ​៖ ​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​គេ​ឃើញ​មាន​គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត ​២០០ ​គ្រឿង ចូល​ទៅ​ដឹកឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ឡង់​យក លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក (Think-Biotech;Co.ltd) ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។

​សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃឈើ ស្ថិត​តំបន់​ការពារ​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ ត្រូវបាន​គេ​សង្ស័យថា​មាន​ការឃុបឃិត​ជា​បណ្តាញ​ជា​មន្ត្រី​អនុរក្ស​បរិស្ថាន ដែល​មាន​ភារកិច្ច​គ្រប់​គ្រង និង​ការពារ​តំបន់​ព្រៃ​ឡង់​នេះ​តែម្តង​។​សេចក្តីរាយការណ៍​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ គេ​បាន​សង្កេតឃើញ​សកម្មភាព​នៃ​ការកាប់​អា​ឈើ​ចេញពី​ក្នុង​ព្រៃ​ក្បែរ​ស្នាក់ការ​បរិស្ថាន​”​ត្រពាំង​សង្កែ​” កើតមាន​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់​។ ក្រុម​ឈ្មួញ​បាន​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ប្រភេទ​ឈើ​ឈ្លិ​ក ចំណុច​ទីតាំង​មួយចំនួន​ដូចជា​(​អូរ​កំបោរ ,​កំបោរ​ជ្រោង ,​ចែ​ម៉ែ ,​ត្រពាំង​ទា និង​ត្រពាំង​សង្កែរ ភូមិសាស្ត្រ​ទាំង​នេះ ស្ថិត​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ ប្រហែលជា​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​)​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង មួយ ម៉ែត្រគូប ៤០​ទៅ​៥០​ម៉ឺន​រៀល​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​បាន​សង្កេតឃើញ​មាន​ជំរុំ​ជាច្រើន​ត្រូវ​បោះ​ក្នុង​តំបន់​អូរ​កំបោរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​របស់​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​ព្រៃ​ឡ​ង់ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​អារ​ផ្តូលរំលំ​ដើមឈើ​ធំ​ពុះ​ច្រៀក​ជា​ជ្រុង​រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ ឬ​គោយន្ត​កែឆ្នៃ​ផ្សេងទៀត ចូល​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដោយ​គ្មាន​ច្បាប់​អនុញាតិ​តែ​មន្ត្រី​បរិស្ថាន​ទាំងនោះ​គ្មាន​ការទប់ស្កាត់​ឡើយ​។​
​សកម្មជន​ការពារ​ព្រៃឈើ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់ ជាមួយ​តំបន់​ព្រៃ​ឡង់ កំពុងតែ​មមាញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ព្រៃ​ការពារ​ចូលទៅក្នុង​ក្រុមហ៊ុន​របស់ ខ្លួន បន្ទាប់មក បាន​លក់​ឈើ​បន្ត​ឱ្យ​ក្រុមហ៊ុន អង្គ​រផ្លាយ​វូត ដែលជា​ក្រុមហ៊ុន​ធំ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

​សកម្មជន​ការពារ​ព្រៃឈើ​វិញ បាន​និយាយថា នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ឃើញ​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃ​មុខកាត់​ធំៗ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ ពិសេស​គឺ​នៅក្បែរ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ មាន​សំឡេងរ​ណា​យន្ត​បំពង ទ្រហឹង​ពេញ​ព្រៃ ។​ករណីយ៍​នេះ​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់ ឆ្លើយតប​យ៉ាងខ្លី​ប្រាប់ថា លោក​មិន​បានដឹង​អំពី​សកម្មភាព​ការ​កាត់ឈើ​លក់​នៅ​ចំណុច​ទាំង​ប៉ុន្មាន​នោះ​ឡើយ លោក​ថា​ចាំ​ឱ្យ​កូនចៅ​ទៅ​ត្រួតពិនិត្យ​?​។​

​ពលរដ្ឋ​និយាយថា មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ​ការពារ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ហាក់​មាន​ការ​តឹងរឹង​ចំពោះ​ប្រជាពលរដ្ឋ​ធម្មតា​និង​មិនឱ្យ​មាន​ការចូល​កាប់​ឈើ ឬ​កាប់ឆ្ការ​វៀត​យក​ដីធ្លីរ​បស់​រដ្ឋ នោះទេ តែ​ចំណែក​ឈ្មួញ​ឈើ​ធំៗ​ដែល​មាន​ឥទ្ធិពល និង​មាន​លុយ​អាច​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​។​សូមបញ្ជាក់​ថា​កន្លងមក​ជារឿយៗ​លោកនេតរ​ភក​ក្តិត្រា​រដ្ឋលេាធិការ​និង​ជា​ង្ន​ក​នាំពាក្យ​ក្រសួង​បរិស្ថាន​តែងតែ​បដិសេធថា​គ្មាន​ទេ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡ​ង់​?​។​

Filed in: ព័ត៌មានជាតិ