សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អា​ក្របី​បាញ់បោះ​សេរី​ទៀត​ហើយ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​នៅ​ខេត្ត​មណ្ឌលគិរី​!

​អា​ក្របី​បាញ់បោះ​សេរី​ទៀត​ហើយ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​នៅ​ខេត្ត​មណ្ឌលគិរី​!

ខេត្ត​មណ្ឌលគិរី : តាម​ប្រភព បាន​ប្រាប់ថា កាលពី​វេលា​ម៉ោង​១​រំលង​អាធ្រា​ត្រ ថ្ងៃទី​២៤​មេសា​ឆ្នាំ ២០២៣ មាន​ករណី​បាញ់សម្លាប់ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ឈ្មោះ រស់​ពុទ្ឋា ហៅ​អា​ក្របី បាញ់​ទៅលើ​ស្ត្រី​ម្នាក់​ជា​អ្នក ធ្វើ​សាឡ​ន​ឈ្មោះ ច​ន សុ​វណ្ណេត ហៅ​សា​អាយុ ២៥​ឆ្នាំ បណ្តាលអោយ​រងរបួស​ធ្ងន់ នៅ​ចំណុច​អូ​ស្ពាន​សង្កាត់​ស្ពាន មានជ័យ​ក្រុង​សែន មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​ក្រោយ​កើតហេតុ​ជន​រង គ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយឡែក​ជនបង្ក​ររត់ គេចខ្លួន​បាត់​ស្រមោល​.​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ជនរងគ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​១​គ្រាប់​ដោយ​អាវុធខ្លី ចំ​ដើមទ្រូង​ខាងស្ដាំ ក្បាល​គ្រាប់​ចូល​បៀម​នៅក្រោម​ស្លាបប្រចៀវ និង​របួស​បញ្ឆឹត​ដើមដៃ ហើយ​ត្រូវ​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្កែក​ខេត្ត​មណ្ឌលគិរី ។​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ បាន​ប្រា​ឆប់​កាសែត​ថា ករណី​នេះ​ពិតជា​កើតមាន​មែន​ហើយ​រហូត​មកដល់​ពេល​នេះ​ជនរងគ្រោះ​កំពុង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​

​លោក​ស្នងការរង​បាន​ញ្ជក់​ថា ជនដៃដល់​ឈ្មោះ រស់ ពុទ្ធា (​ហៅ​ក្របី​) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​រកស៊ី មាន​ទីលំនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។
​លោក​ថា​ក្រោយ​កើតហេតុ​ជនដៃដល់​បាន​រត់គេចខ្លួន​ហើយ​កម្លាំង​របស់លោក​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​ជន​ស​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។​

​ក្រុម​គ្រួសារ​នារី​រងគ្រោះ​កំពុងតែ​ទទួច​អោយ​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ធ្វើ​យ៉ាងណា​តាម​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​ដែល​គេ​បាន​ប្រព្រឹតិផ​ង​ខណ​:​ជន​នេះ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ហើយ​។​

​សូមបញ្ជាក់​ថា​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ឈ្មោះ​រស់​វុទ្ធា​ហៅអា​ក្របី​បាញ់បោះ​សេរី​បង្ក​របួសស្នាម​។​ជាកស្តែង​កាល​ពិ​ឆ្នាំ​២០២២១​ជននេះ​បាន​បាញ់​បណ្តាល​ឲ្យ​នគរបាល​ម្នាក់​រងរបួស​តែ​សមត្តកិច្ច​មិន​ដែល​ហ៊ាន​ចាត់ការ​ច្បាប់​ន​លើ​ជន​រូប​នេះ​ឡើយ​។​

Filed in: ព័ត៌មានជាតិ