សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ចេះ​សន្សំសំចៃ​ក្នុង​ការចំណាយ​ផ្សេងៗ និង​ត្រូវ​ចូលរួម លុបបំបាត់​ការរកស៊ី​គេចពន្ធ​

​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ចេះ​សន្សំសំចៃ​ក្នុង​ការចំណាយ​ផ្សេងៗ និង​ត្រូវ​ចូលរួម លុបបំបាត់​ការរកស៊ី​គេចពន្ធ​

ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ចេះ​សន្សំសំចៃ​ក្នុង​ការចំណាយ​ផ្សេងៗ និង​ត្រូវ​ចូលរួម​លុបបំបាត់​ការរកស៊ី​គេចពន្ធ ព្រមទាំង ត្រូវ​ខិតខំ​រក​ចំណូល​សម្រាប់​ជាតិ​ឱ្យបាន​ច្រើន​។

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​អបអរសាទរ​ខួប​អនុ​ស្សាវ​រី យ៍​លើកទី​១៣៧​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ឆ្នាំ​២០២៣ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​។ ជាមួយគ្នា​នោះ ក៏​ត្រូវ​ខិតខំ​ថែរក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទប់ស្កាត់​អ​តិ ផ​រណា​។ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​មាន​ការចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម បន្ត​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យបាន​ខ្ចាប់ខ្ជួន​ជានិច្ច ដូចជា​ទប់ស្កាត់ ការ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​រួម​គ្នា​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​បន្តយ​ក​ចិត្តទុកដា​ក់​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ខ្សត់ខ្សោយ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ ដូចជា​ពលរដ្ឋ​ដែល​រងគ្រោះ ក្នុង​វិបត្តិកូ​វីដ​១៩​ជាដើម​។ ទន្ទឹមនេះ ត្រូវ​ចូលរួម​ក្នុង​ការដោះស្រាយ​ការងារ​ជូន​ប្រជាពលរដ្ឋ ទាំង ការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ គឺ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ ជាពិសេស គោលនយោបាយ​គាំពារ​សង្គម​ដូច​ជា​ការអនុវត្ត​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​២​ឆ្នាំ​។​

​សម្តេច​តេជោក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ “​ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេសជាតិ គឺ​មិន​បណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ ណា​ម្នាក់ ស្លាប់ ដោយ​អត់បាយ ហើយ​ដោយ​យើង​មិន​បាន​ដឹង​នោះ​ទេ គឺ​យើង​ត្រូវតែ​យកចិត្តទុកដាក់​មើល​ឱ្យបាន គ្រប់​ជ្រុងជ្រោយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខលំបាក​»​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ទៀត​ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​មេសា នេះ គឺ​សល់​តែ​១២ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ យើង​នឹង​ដល់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រី​ហ្គេម ដែល​កម្ពុជា​ត្រូវ ធ្វើជា​ម្ចាស់ផ្ទះ​ហើយ ដូច្នេះ​សូម​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យបាន​ល្អ​ប្រសើរ និង​រលូន ដើម្បី​ឱ្យ​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ពេល​ដែល​មកដល់​កម្ពុជា​ម្ដង​ហើយ គេ​ចង់​មក​ម្ដង​ទៀត នៅពេល​ក្រោយ​។ សម្តេច​តេជោ​មានប្រសាស​ន៍​ដែរ​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​រួចហើយនោះ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោតជាតិ នឹង​ត្រូវ​ចូលមក​ដល់ ដូច្នេះ​សម្ដេច​តេ​ជោបាន​អំពាវនាវ ធ្វើយ៉ាងណា​ឱ្យ​ការបោះឆ្នោតជាតិ​នៅពេល​ខាងមុខ​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​ការគាបសង្កត់ ដោយ​សេរី និង​យុត្តិធម៌ ពោល​គឺ​ត្រូវ​ស្ថិត​ក្នុង​បរិយាកាស​ល្អ​បំផុត​៕
​ដោយ​៖ ប៊ុន​រិទ្ធ​(AKP)

 

Filed in: ព័ត៌មានជាតិ