សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ព្រួយ​រឿង​ក្រុមហ៊ុន​ដី​សប្បទាន​PNT​នៅ​ពីក្រោយ​ក្រុម​កាប់បំផ្លាញ​ព្រៃឈើ​

​ប្រជាពលរដ្ឋ​ព្រួយ​រឿង​ក្រុមហ៊ុន​ដី​សប្បទាន​PNT​នៅ​ពីក្រោយ​ក្រុម​កាប់បំផ្លាញ​ព្រៃឈើ​

ព្រះវិហារ ÷​តើ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ជាគ​ណះ​កម្មា​ធិ​ការ​ថ្នាក់ជាតិ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ​ដឹងថា​មាន​បទល្មើស​ព្រៃឈើ​នៅ​ត​បន់​ព្រៃ​ឡង់​ក្នុង​អាណាចក្រ​ខេត្ត​ព្រះវិហ៊ា​រអត់​?​។ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ បាន​បញ្ជាក់​ឲ្យដឹងថា ឈ្មួញ​ធំៗ កំពុង​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​អភិរក្ស​តំបន់​ព្រៃ​ឡង់ សារ​ជា​ថ្មី​ទៀត​ហេ​ី​យ​បង្កឡើង​ដោយ​ក្រុមហ៊ុន​។ កន្លង​ទៅ​ក្រុមហ៊ុន PNT ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ ជា​បន្តបន្ទាប់ បាន​ធ្វើ​ការផ្អាក​មួយរយៈ បច្ចុប្បន្ននេះ សម្រុក​កាប់​ដឹក​ជញ្ជូន​យកទៅលក់ តាម​បណ្តាល​ខេត្ត​នានា ទាំង​យប់​ទាំង​ថ្ងៃ ។

​សូម្បីតែ​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​និង​លោក កង សៅ គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​ហា​រ ព្រមទាំង​លោក សួស ដា​រា​៉ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​នោះដែរ​។​មជ្ឈដ្ឋាន​ខាងក្រៅ​! បាន​រិះគន់​ចំៗ​ថា បើ​ក្រុមហ៊ុន PNT​ហៅ​៩៧ ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​ឬ​មាន​ការ​ត្រូវរ៉ូវ ជាមួយ​ស្ថាប័ន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទេីប​មេការ​ហ៊ាន​គ្រៀង​គរ​ពលរដ្ឋ​ខ្មែរ ឲ្យចូល​កាប់​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ គ្មាន​ការទប់ស្កាត់​ពី​សំណាក់ លោក នួន សុខុម មេព្រៃ​ខេត្ត​ព្រះ​ហារ ទល់​តែ​សោះ​។​

​ក្រុម​ឈ្មួញ​ដែល​មក​សុ​ី​ស្នួល​ឲ្យ​ក្រុមហ៊ុន PNT ចូល​កាប់​ឈើ នា​ពេល​ថ្មីៗ​នេះ បាន​ប្រមូល​ឈើ​ដឹក​ជញ្ជាន​តាម​គោយន្ត​កន្ត្រៃ​យ៍ ជាច្រើន​គ្រឿង​រួចហើយ បន្ត​លើកដាក់​ក្នុង​រថយន្ត​វ៉េ​អ​ង ចេញ​តាម​ក្រុមហ៊ុន​ចំការកៅស៊ូ ជាប់​ខេត្តព្រះវិហារ ឆ្លងកាត់​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​មន្ត្រី​ជំនាញ​ហ៊ាន​ប៉ះពាល់​នោះទេ ។​ទីតាំង​ដែល​កម្មករ​ក្រុមហ៊ុន​ភី​អិន​ធី កាប់រំលំ​អារច្រៀក​ឈើ​យ៉ាង​ពេញបន្ទុក​នោះ ត្រូវបាន​គេ​រាយាក​រណ៍ថានៅ​ចំណុច​បុ​ស្សរាំង ជ្រាប់ ក្បាលដំរី ស្រែ​កណ្តាល អូរ​អាចម៍ដែក ភូមិ​ចាស់ ភ្នំ​ចោត ប្រាសាទ​គោល ព្រៃស្រឡៅ និង​ច​ណុ​ច​ស្រែ​តា​ង៉ុត​។ ក្រោយពេល​កាប់រំលំ និង​អារច្រៀក​រួច ឈើ​ទាំង​នោះ​ត្រូវបាន​ក្រុមហ៊ុន​ភី​អិន​ធី ដឹក​ចូល​ទៅកាន់​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​ដើម្បីឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់​។​

​ប្រជាពលរដ្ឋ​និយាយថា​ក្រុមហ៊ុន PNT Co.,ltd ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃ​ដី​សម្បទាន​ទំហំ ៧,៩០០ ហិកតា​នៅក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ហើយ​ក្រុមហ៊ុន​នេះ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ម៉ាឃ​ល ឡូ​ជី​ស្ទីក សហការ​ប្រមូល​ផល​អនុផល​ព្រៃឈើ ក្នុង​បរិវេណ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​របស់​ខ្លួន​ប៉ុន្តែ​តាម​ពិត​ជាក់ស្តែង​គឺ​ពួកគេ​បាន​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅ​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡ​ង់ រួច​ដឹក​ចូល​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដើម្បី​បន្លំ​ជា​ឈើ​មាន​ច្បាប់​ទៅ​វិញ​តែ​ប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ