សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខ្មែរ​ដាំដំឡូង​តែ​រក​ដើម​ដាំ​មិន​បាន​នាំចូល​ពី​ថៃ​គយ​គោះ​១​ឡាន​១០​ម៉ឺន​រៀល​

ខ្មែរ​ដាំដំឡូង​តែ​រក​ដើម​ដាំ​មិន​បាន​នាំចូល​ពី​ថៃ​គយ​គោះ​១​ឡាន​១០​ម៉ឺន​រៀល​

​បន្ទាយមានជ័យ ​៖​ អ្នក​នាំ​ដើម​ដំឡូង​មី​ចូល​ពី​ថៃ​យក​មក​ដាំ​នៅ​ខ្មែរ​១​រថយន្ត​ត្រូវ​បង់លុយ​ឲ្យ​គយ​១០​ម៉ឺន​រៀល​តាម​ច្រកល្បៀង​ព្រំដែន​ស្រុក​ស្វាយចេ​កនិងស្រុក​ថ្មរ​ពួកតា​ម​ផ្លូវជាតិ​៥៨​។​សព្វថ្ងៃ​បងប្អូន​ដែ​ជា​អ្នក​ដាំដំឡូង​បាន​ចូល​ទៅ​ទិញ​ដើម​ដំឡូង​មី​ពី​ថៃ​មក​កម្ពុជា​យក​មក​ដាំ​ខ្លួនឯង​ផង​ចែកចាយ​ដល់​ពលរដ្ឋ​ដែ​ខ្វះ​ពូជ​ដំឡូង​មី​ក្នុង​ការដាំដុះ​ផង​។

​សម្រាប់​ការទិញ​នាំចូល​ង​ប្អូន បាន​រអ៊ូរទាំ​ថា​មាន​មន្ត្រី​គយ​នៅតាម​ផ្លូវ​៥៨​ស្ថិតក្នុង​ស្រុក​ស្វាយចេក​ស្រុក​ថ្មរ​ពួក​បាន​ទា​លុយ​ពី​ពូក​គាត់​ក្នុង​១​ក្បាល​រថយន្ត​(១០០០០០​រៀល​)​ដប់​ម៉ឺន​រៀល​បាន​ធ្វើឲ្យ​ពួក​គត់​មិន​សប្បាយ​។​ទាក់ទង​ករណី​ក្រុម​គយ​គោះ​យក​លុយ​រថយន្ត​ដឹក​ដើម​ដំឡូង​រាល់ថ្ងៃនេះ​លោក​កែវ សារ៉ាត់​ប្រធាន​សាខាគយ​តំបន់​បឹង​ត្រគួន​បាន​ប្រាប់​អ្នកសារព័ត៌ថា លោក​មិន​បដិសេធ​នោះទេ​តែ​លោក​សូមឲ្យ​បងប្អូន​ពលរដ្ឋ​និង​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ជួយ​ប្រាប់​ឈ្មោះ​បុគ្គល​ជា​គយ​និង​ផ្តល់​អត្តលេខ​ឲ្យបាន​ច្បាស់លាស់​ងាយស្រួល​លោក ដើម្បី​ចាត់ការ​តាមច្បាប់​!!!?​។​ចម្លើយ​នេះ​លំបាក់​យល់​តិច​ដែល​មានន័យ​ថា​គយ​លោក​កែវ​សា​រ៉ា​តពិត​ជា​យក​មែន​តែ​មាន​វិធី​គោះ​យក​ដោយ​ឲ្យ​អុ្នក​ស៊ីពែរ​គយជា​អ្នក​យក​ឲ្យ​!​។​

​ទាក់ទង​បញ្ហា​ខ្វះខាត​ដើម​ដំ​ឡូងេះ​បងប្អូន​ពលរដ្ឋ​ខ្មែរ​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​ខាង​កសិកម្ម​មេត្តា​ជួយ​ចុះ​មើល​និង​ជួយ​បណ្តុះបណ្តាល​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​របៀប​រក្សា​ពូជ​ដំឡូង​មី​ឲ្យបាន​ទូរលំទូលាយ​និង​ច្បាស់លាស់​ផង ពីព្រោះ​បងប្អូន​ទៅ​ទិញ​ពូជ​ពី​គេ​គឺ​ថ្លៃ​ខ្លាំង​ណាស់​គឺ​១​បាច់​ឆ្នាំមុន​(៣៥​លុយ​បាត​)(​ឆ្នាំនេះ​៩០​លុយ​បាត​)​គឺ​ថ្វេ​ដង ហើយ​ខាង​ថៃ​គេ​សួ​ថា​ខាង​ខ្មែរ​យើង​ដាំដំឡូង​មី​ច្រើនតែ​ហេតុអ្វី​បាន​អត់​មាន​ដើម​ធ្វើ​ពូជ​?​។​នេះ​បើ​តាម​អ្នក​ទៅ​ទិញ​ដើម​ដំឡូង​បាន​ប្រាប់ ៕

Filed in: ព័ត៌មានជាតិ