សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​រដ្ឋបាល​ជ​ល​ផល​ខេត្តព្រៃវែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុងស្រុក​បាភ្នំ​និង​ស្រុក​ពាម​រ​

សមត្ថកិច្ច​រដ្ឋបាល​ជ​ល​ផល​ខេត្តព្រៃវែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុងស្រុក​បាភ្នំ​និង​ស្រុក​ពាម​រ​

ខេត្ត​ព្រៃវែង ៖ ដោយ​នេះ​ជា​រដូវ​បិត​នេសាទ​ខណ្ឌ័​រដ្ឋបាល​ជលផល​ផង​នោះ ទើប​ក្រុម​មន្ត្រីជលផល​បាន​ចុះ​បង្ក្រាប​ ​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន​ដូច​ភ្លៀងរលឹម​ដើម្បី​ ទប់ស្កាត់​រាល់​បទល្មើស​នេសាទ​ខុសច្បាប់​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៩.៣០.​ខែ​សីហា​ឆ្នាំ​២០១៦​កន្លងទៅនេះ រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​ដឹកនាំ​លោក​
​ សេង​សំអឿន​នាយរង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​និង​លោក សឿ វិចិត្រ នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ស្ទឹង​ស្លូត​សហការ​ ជាមួយ​លោក ហ៊ុន សា​វី នាយ​សង្កាត់​រដ្ឋបាល​ជ​ផល​ពាមរ​និង​សហការី​បាន​ចុះ​បង្ក្រាប​ពីរ​ករណី ទី​១​នៅ​ឃុំ​ធា​យ​ ​ស្រុក​បាភ្នំ ហើយ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​រិបអូស​បាន រួម​មាន​លូ​ស្បៃ​មុង​០៣​មាត់​
​និង​របាំង​រាំង​ព្រួល​ស្បៃ​មុង​ចំនួន​១៥០​ម៉ែត្រ ចំរឹង​ឬ​បង្គោល​ចំនួន​៧០.​ដើម និង​កូន​ត្រី​ចំរុះ​ចំនួន​០២​គី​ឡូ​។​
​ទី​០២ នៅ​ចំណុច​ភូមិ​អង្គ​ង់ ឃុំ​អង្គង់​ស្រុក​ពាមជរ័ ដោយ​បង្ក្រាប​បាន​រួម​មាន​.​លប​៣០​គ្រឿង របាំង​
​ព្រួល​ស្បៃ​មុង​ប្រវែង ៤០០​ម៉ែត្រ បង្គោល​៥០០​ដើម និង​កូន​ត្រី​ចំរុះ​១០.​គី​ឡូ​។​

​នេះ​ស​បញ្ជាក់​ថា​រដ្ឋបាល​ជល​ផល​ខេត្តព្រៃវែង​បាន​ខិតខំ​យកចិត្តទុកដាក់​និង​រក្សា​នៅ​សម្បិត្ត​មច្ឆាជាតិ​បាន​សំបូរ​
​ទុក​សម្រាប់​នូវ​សេចក្តីត្រូវកា​របស់​ប្រជាពលរដ្ឋ​នា​រដូវ​បើក​នេសាទ​ខាងមុខ ពលរដ្ឋ​ធ្វើ​ប្រហុក ផ្អក​។​ល​។​
​ចំណែក​ឧបករណ៍​នេសាទ​ខុសច្បាប់​សមត្ថកិច្ច​ជលផល​យកទៅ​កំទេចចោល​៕​

 

IMG-20160902-WA0036 IMG-20160902-WA0039 IMG-20160902-WA0037

Filed in: ព័ត៌មានជាតិ