សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​រំលោភ​ដីព្រៃ​លិច​ទឹក​គ្រាក់​២​រូប​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​ឃាត់ខ្លួន​បាន​ហើយ​!

​មន្ត្រី​រំលោភ​ដីព្រៃ​លិច​ទឹក​គ្រាក់​២​រូប​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​ឃាត់ខ្លួន​បាន​ហើយ​!

កំពង់ឆ្នាំង ៖ លោក ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងកា​រង​នគរបាល​ខេត្ត កំពង់ឆ្នាំង និង លោក​វរសេនីយ៍ឯក កែវ ណា រុន ប្រធានការិយាល័យ អន្តរាគមន៍ នៃ​ស្នងការដ្ឋាន ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ចាប់​ឃាត់ខ្លួន​ហើយ នៅវេលា​ម៉ោង ប្រមាណ​១០​ព្រឹក ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ ពាក់ ករណី​រំលោភ​យក​ដី ព្រៃ​លិច​ទឹក បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ។

​ក្រៅពីនេះ លំនៅដ្ឋាន​អតីត​អភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ចំនួន​២​ទីតាំង​នៅ​ឯ ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ដែរ​តែ​មិន​ទាន់​ឮ​ថា​ចាប់ខ្លួន​លោកឈួ​ចាន់ឌឿ​ន​បាន​នៅឡើយ​ទេ​តាំងពី​មាន​បទបញ្ជារ​នាយករដ្ឋមន្ត្រី​តាំអពិ​ថ្ងៃ​ទី​២៨​វិច្ឆិកា​។​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​ចំ​ថ្ងៃ​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​ដឹកនាំ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​ដែ​ល​បាន​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​អនុវត្ត​បទបញ្ជា​ការពា​រ​បឹង​ទន្លេសាប​របស់​សម្តេច​!​។

​សូមជម្រាបថា លោក​ផ្កាយ​១ ស៊ុំ សុជាតិ លោក​ស័ក្តិ​៥ កែវ ណា​រុន និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ត្រូវបាន​រក ឃើញថា បាន​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ឈូស ឆាយ​ដុត​បំផ្លាញ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ក្នុង​ចំណោម​មនុស្ស​១៣​នាក់​។ សេចក្តីរាយការណ៍​ឋ​ម លោក ឈួ​រ ច័ន្ទ​ឌឿ​ន ចាប់យក​ដី ជាង​២.០០០​ហិកតា លោក ស៊ុំ សុជាតិ យក​ដី ជិត​៧០០​ហិកតា លោក កែវ ណា​រុន យក​ប្រហែល​៤០០​ហិកតា ។

​សូម​រម្លឹកថា , សារ​ជា​សំឡេង របស់​សម្តេច​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បានដាក់ បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ បង្ក្រាប​និង​ដកហូត​ដី ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ដែល​រដ្ឋ​បាន​កំណត់ ជា តំបន់​១ តំបន់​២ និង​តំបន់​៣ ដែល​រដ្ឋ​កំណត់​រក្សា និង​ការពារ ត្រូវ​យក​មក​វិញ​ទាំងអស់ ។ សម្តេច​បាន សង្កត់ធ្ងន់ ទៅ​លើ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​រង​ការ កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម​សទ្ធិ​។ អ្នកពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត អំពើ​ខុស​ទៅនឹង​ច្បាប់​ទាំងនោះ ត្រូតែ​ចាប់ខ្លួនកសាង​បញ្ជូន​ទៅ​តុលាការ​។ សម្រាប់​ពលរដ្ឋ ត្រូវ​ដកខ្លួន​ជៀ​ស​ឱ្យ​ឆ្ងាយ បើ​នៅ​តែ តតាំង ក៏​ត្រូវ​ចាប់ខ្លួន​ដែរ ។​

​សម្តេច​ប្រកាស​ដល់​មន្ត្រី ខិលខូច​ពាក់ព័ន្ធ​ករណី​ខាងលើ បើ​ចង់ឱ្យ​មាន​ការ​បន្ធូរ បន្ថយ​ទោស ត្រូវ​ចេញ​មុខ​សារភាព​ដោយ​ខ្លួនឯង ជាបន្ទាន់ ប៉ុន្តែ​មិន​មានន័យថា រួចផុត​ទាំងស្រុង​នោះទេ អស់លោក​នៅ​តែ​ជាប់​ពិរុទ្ធភាព​ដដែល ។ សម្រាប់ មន្ត្រី​ដែល មិន​ចូល​សារភាព ត្រូវ​ចាប់ខ្លួន​កាត់ទោស តាម​ច្បាប់​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ ត្រួតពិនិត្យ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ​ពួកគេ​ទៀត ទើប សាក​សម ។​

​សូមបញ្ជាក់​ផងដែរ​ថា​បើ​តាម​លោក​ស៊ុន​សុវណ្ណរិទ្ធ​អភិបាលខេ​ត្ត​កំពង់ឆ្នាំង ជនសង្ស័យ​ទាំង​ពីរ​ខាងលើនេះ​(​ក្នុងចំណោម​១៣​នាក់​)​បាន​សារភាព និង​បាន​ប្រគល់​ដីព្រៃ​លិច​ទឹក​ដែល​ខ្លួន​រំលោភ​នោះ ប្រគល់ជូន​រដ្ឋ​វិញ ។ ប៉ុន្តែ​ចំពោះ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នៅតែ​មាន​ពិរុទ្ធភាព ក្នុង​ស្ថាន​ទំងន់ទោស ខណៈ​ជា​ថ្នាក់ដឹកនាំ ជា​អ្នកអនុវត្ត​ច្បាប់ បែរជា​យក​តួនាទី​ភារកិច្ច​ទៅ​ប្រព្រឹត្ត​បំពាន​ច្បាប់​ដែល​ការងារ​នេះ​ជា​ភារកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​អាវុធហត្ថ​។​

Filed in: ព័ត៌មានជាតិ