សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ជំនាញ​និង​ស្រុក​ព្រៃនប់​ចុះ​ចាប់​បាន​គ្រឿងចក្រ​២​គ្រឿង​ដែល​បំផ្លាញ​គម្រប​ព្រៃ​ឆ្នាំ​២០០២!

​អាជ្ញាធរ​ជំនាញ​និង​ស្រុក​ព្រៃនប់​ចុះ​ចាប់​បាន​គ្រឿងចក្រ​២​គ្រឿង​ដែល​បំផ្លាញ​គម្រប​ព្រៃ​ឆ្នាំ​២០០២!

ព្រះសីហនុ​៖ ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រៃនប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចុះ​ស្រាវជ្រាវ រុករក និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ជើងភ្នំ​ខាងក្រោយ​វត្ត​សំរុង ស្ថិតនៅ​ភូមិ​សំ​រុង ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ពេល​ក្រុម​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​ជាក់ស្តែង ពិនិត្យ​ឃើញ​មាន​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​ពីរ​គ្រឿង បានធ្វើ​សកម្មភាព​គាស់​កកាយ​ដី​ព្រៃ​របស់​រដ្ឋ​(​ដី​គម្រប​ព្រៃឈើ ឆ្នាំ​២០០២) នៅ​ជើងភ្នំ​ក្នុង​ភូមិសាស្ត្រ​ខាងលើ នៅលើ​ទីតាំង​ដី​ពីរ​កន្លែង​ផ្សេងគ្នា​។​

​តែ​ពេល​នោះ អ្នកបើកប​ង​គ្រឿងចក្រ​ទាំងពីរ​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​ពីរ​គ្រឿង​នៅ​កន្លែងកើតហេតុ​។
​បច្ចុប្បន្ន​គ្រឿងចក្រ​អេស្កាវ៉ាទ័​រទាំង​ពីរ​គ្រឿង ត្រូវបាន​ដឹក​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រៃនប់ និង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​គាស់កកាយ​ដី​ព្រៃ​របស់​រដ្ឋ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ឱ្យខាងតែបាន​។​មាន​ការកត់សម្គាល់ថា ទីតាំង​ខាងលើ​ជា​ដី​ជម្រាល​ភ្នំ ប្រសិនបើ​រង​ការគាស់​កកាយបំផ្លឹចបំផ្លា​ញ នឹង​ធ្វើឱ្យ​មាន​ការ​ជន់​លេច​ភូមិដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងក្រោម ហើយ​នឹង​បង្ក​វិនាសកម្ម​កាន់តែ​ធ្ងន់ធ្ងរ​នា​ពេល​ខាង​មុខ​ជាក់​ជាមិនខាន​។​គេ​មិនដឹងថា​តើ​ហេតុអ្វី​អាជ្ញា​បណ្តោយ​ឲ្យ​ឈ្មួញ​ដី​ជីក​កាយ​ដី​កំទេច​ព្រៃ​បានយូ​បែបនេះ​នោះ​ទេ​?៕

Filed in: ព័ត៌មានជាតិ