សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ប្តេជ្ញា​ការពារ​បឹង​ទន្លេសាប​!

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ប្តេជ្ញា​ការពារ​បឹង​ទន្លេសាប​!

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្តូរផ្តាច់​ចំពោះ​យុទ្ធនាការ​ការពា​របឹង​ទន្លេសាប​ឱ្យបាន​ជា​ដាច់ខាត ដោយ​បន្ត​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​ចំពោះ​ការ​លួច​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​អានាធិបតេយ្យ​នៅ​តំបន់​ស្នូល​ផ្ទៃ​បឹង​ទន្លេសាប និង​ការ​វាទទី​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប ព្រមទាំង​ដកហូត​យក​មក​ប្រគល់ជូន​រដ្ឋ​វិញ​ជា​បន្តបន្ទាប់​នូវ​ដែន​ដី​ព្រៃ​លិច​ទឹក​ទាំងឡាយណា ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ដែល រួមមាន ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ​។

​នេះ​ជា​ការលើកឡើង​របស់​ស​ម្តេច​តេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ។​កិច្ចប្រជុំពេញអង្គ​គណរដ្ឋមន្ត្រី​បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣​រួមមាន​៖

១៖ សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​។​២៖ សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​។​៣៖ សេចក្តីព្រាង​របាយការណ៍​វាយតម្លៃ​ពាក់កណ្ដាល​អាណត្តិ នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥(IDP)​។​កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ មាន​ការស្នើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA)

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​ការកោតសរសើរ​នូវ​កិច្ចខិតខំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន និង​ផ្នែក​អធិការកិច្ច​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច អាជ្ញាធរ​ទន្លេសាប ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ចុះ​ដោះ​ស្រា យ​បញ្ហា​កាប់​ទន្ទ្រាន​ដែន​ដី​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប​។​

​សូមជម្រាបថា តាម​សារ​ជា​សំឡេង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​បញ្ជារ​បន្ទាន់​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ហើយ​បញ្ជូន​ទៅ​តុលាការ​ដោយ​គ្មាន​ការលើកលែង​។ ស្ថានភាព​ដែល​គួរឲ្យ​បារម្ភ និង​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ជាបន្ទាន់​ពី​សម្តេច​នាយករដ្ឋមន្ត្រី​នោះ​គឺ​ការកាប់​នៅ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​តំបន់​ស្នូល តំបន់​ការពារ យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្ត​មួយចំនួន ជា​ពិសេស​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​៕

Filed in: ព័ត៌មានជាតិ