សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្តសៀមរាប​៖​ផ្តូវ​ប្រវែង​ប្រហែល ២០ គីឡូម្រ៉ែត ខូច​ខ្ទេចខ្ទី​អភិបាល​ស្រុក​ថា​មក​ពី​ធ្វើ​មិន​ត្រូវ​ស្តង់ដា​!

ខេត្តសៀមរាប​៖​ផ្តូវ​ប្រវែង​ប្រហែល ២០ គីឡូម្រ៉ែត ខូច​ខ្ទេចខ្ទី​អភិបាល​ស្រុក​ថា​មក​ពី​ធ្វើ​មិន​ត្រូវ​ស្តង់ដា​!

ខេត្តសៀមរាប​ : ​អ្នកស្រី​ហប់​ផៃ អាយុ ៦០ ឆ្នាំ​រស់នៅ​ពាក់​ស្នែង​ថ្មី អ្នកស្រី​ស៊ឹម​សយ អាយុ ៥២ ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ឃុំ​ពាក់​ស្នែង ស្រុង​អង្គ​ធំ​ខេត្ត​សៀមរាប បាន​លើ​ដៃ​សំពះ តាមរយៈ​កាសែត​មាតុភូមិ សូម​សម្ដេច​មេត្តា​ជួយ​ធ្វើ​ផ្លូវ​ដើម្បី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ផង ។

​ជាក់ស្ដែង​រឿង​ផ្លូវ​នេះ​នៅ​ថ្ងៃ​ទី ១៣ ខែ​ធ្នូ ឆ្នាំ ២០២១ ភ្នាក់ងារ​អ្នកកាសែត​មាតុភូមិ បាន​ធ្វើដំណើរ​ចេញពី​ស្រុក​អង្គ​ធំ ឃុំ​ពាក់​ស្នែង ឃុំ​ជប់​តា​ត្រាវ​ទៅ ព្រុំប្រទល់​ស្រុក​អង្គ​ជុំ​ខេត្តសៀមរាប ប្រទះ​ឃើញ​ឡាន​ដឹក​ប្រភេទ​ធ្ងន់ ឡាន​តូចធំ គោយន្ដ​កន្ត្រៃ ម៉ូតូ បើ​ល្បឿន យើ​ត ៗ ដោយសារ​ផ្លូវ គ្រ​លុក ក្រហូ​ង តូច​ធំ​ដូច​រន្ធ​បាយ​ខុំ ។​ប្រជាពលរដ្ឋ​ជាច្រើន​ត្អូញ​ថា ផ្លូវ​ចំងាយ​ប៉ុណ្ណេះ​លំបា​កចឹង បើ​ក្មេងៗ គេ​ជិះ​ម៉ូតូ មួយ​ម៉ោង ចំណែក​មនុស្ស​ចាស់ ជិះ​បី​ម៉ោង បាន​ដល់ទី​រួម​ខេត្តសៀមរាប បញ្ហា​សំខាន់​នោះ ពេល​មាន​អ្នកជំងឺ សង្គ្រោះបន្ទាន់ ជា​ការបាក​ណាស់ ។​

​មាន​តុ​ភូមិ​សូម​ការពន្យល់ ពី​លោក​ឡុង រដ្ឋា​រក្ស អភិបាល​នៃ​គណៈ​បាល​ស្រុក​អង្គ​ធំ​តាម​ទូ​ស័ព្ទ លោក​ឲ្យដឹងថា កន្លង​ហើយ ក្រុមហ៊ុន​បាន​កែសំរួល​ផ្លូវ​បាន​ធ្វើ​ជា​បន្តបន្ទាប់ តែ​មិន​ត្រូវ​ស្ដង់ដា បានជា​ឆាប់​ខូច​។

លោក​បន្តថា ជាក់ស្ដែង​ចុងក្រោយ នេះ​ខែ ១១ ឆ្នាំ ២០២១ ខាង​ក្រសួង​ហិរញ្ញវត្ថុ នឹង​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ ចុះ​មក​ពិនិត្យ​តាម​ការ ស្នើសុំ របស់​ឯ​ឧត្ដ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរៀប ការត្រួត​ពិនិត​នោះ​បាន ការសិក្សា​រួច​ហើយ តែ​មិន​ទាន់​បាន​ចំឡើយ​ទេ ថា​តើ​គាត់​នឹង​ជួស​ជល់ នឹង​សាងសង់​ថ្មី​ថ្ងៃ​ណា​នោះ​ទេ ។​តែ​យ៉ាងណា​នេះ​ជា​ដំណឹង​ល្អ​របស់​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ ។​

Filed in: ព័ត៌មានជាតិ