សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​គយ​ធំ​ប្រាប់ថា​មាន​រថយន្ត​២៦០០​គ្រឿង​ហើយ​មក​បង់ពន្ធ​និង​អាករ​នាំ​ចូល​ហើយ​ខែមករា​នឹង​ចាត់ការ​ត្រួតពិនិត្យ​!

​មេ​គយ​ធំ​ប្រាប់ថា​មាន​រថយន្ត​២៦០០​គ្រឿង​ហើយ​មក​បង់ពន្ធ​និង​អាករ​នាំ​ចូល​ហើយ​ខែមករា​នឹង​ចាត់ការ​ត្រួតពិនិត្យ​!

​ភ្នំពេញ ៖ គិត​តាំងពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​អគ្គនាយដ្ឋាន​គយ ជូនដំណឹង​ឲ្យ​រថយន្ត​គ្មាន​ពន្ធ ចូល​មក​បង់ពន្ធ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១​ម្សិលមិញ មាន​ម្ចាស់​រថយន្ត​ទាំង​ចង្កូត​ឆ្វេង និង​ស្តាំ ដែល​គ្មាន​ពន្ធ និង​អាករ​នាំចូល ចំនួន​២,៦០០​គ្រឿង​ហើយ ដែល​បាន​ចូលខ្លួន​ទៅ​បង់ពន្ធ និង​ប្រាក់​កក់ ស្មើ​នឹង​ថវិកា​ជាង​២៧​លាន​ដុល្លារ​អាមេរិក​។

​នេះ​បើ​តាម​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែល​មាន​ស្រាប់​ក្នុងប្រទេស នា​រសៀល​នេះ តាម​ប្រព័ន្ធ​អន​ឡាញ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​។​

​ប្រធាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បន្ថែមថា “​ក្នុងចំណោម​នោះ មាន​រថយន្ត​ចង្កូត​ឆ្វេង​ចំនួន​១,៣៥៩​គ្រឿង ស្មើ​នឹង​ទឹកប្រាក់​១៧,៦​លាន​ដុល្លារ​។ ដោយឡែក ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​យក​ប្រាក់​ទៅ​កក់ បន្ទាប់មក​យក​រថយន្ត​ទៅ​កែ​ចង្កូត មាន​ចំនួន​១,៥០០​គ្រឿង ស្មើ​នឹង​ទឹកប្រាក់​១០,៨​លាន​ដុល្លារ​”​។​

​លោក បាន​វាយតម្លៃ​ថា ស្ថានភាព​នៃ​ការចូល​ទៅ​បង់ពន្ធ របស់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ មាន​ភាពល្អប្រសើរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ជា​ពិសេស​រថយន្ត​ចង្កូត​ឆ្វេង ហើយ​ម្យ៉ាង​ការ​អនុគ្រោះ​ពន្ធ​១០​ភាគរយ ក៏​ជិត​នឹង​ចប់​ផងដែរ​។​

​លោក គុណ ញឹម លើកឡើងថា តាម​ការប៉ាន់ស្មាន​មាន​ជិត​១​ម៉ឺន​គ្រឿង ដែល​គ្មាន​ពន្ធ​និង​អាករ​នាំចូល នៅក្នុង​ប្រទេស ហើយ​តាម​ការប៉ានស្មាន អាច​ប្រមូល​បាន​ប្រាក់​ពន្ធ បាន​ប្រមាណ​៧០​ទៅ​៨០​លាន​ដុល្លារ​។​ជាថ្មី​ម្តងទៀត លោក គុណ ញឹម បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង ដែល​ជ្រក​ក្រោម​ផ្លាក​លេខ​ផ្សេងៗ​គ្មាន​ពន្ធ បំពេញ​កាតព្វកិច្ច​ពន្ធ ឲ្យបាន​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ទទួលបាន​ការអនុគ្រោះ​បន្ធូរបន្ថយ​ពន្ធ និង​អាករ​ចំនួន​១០​ភាគរយ​។ ចំណែក​រថយន្ត​ចង្កូត​ស្តាំ ត្រូវ​មក​ប្រកាស​បង់ពន្ធ និង​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ឲ្យបាន​រួចរាល់​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក គុណ ញឹម បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចាប់ពី​ខែ​មករា ឆ្នាំ​២០២២​ទៅ យើង​នឹង​ចាប់​ចុះបង្ក្រាប ដែល​ជា​ឧបករណ៍​មួយ ជំរុញ​ដែល​អ្នក​មិនទាន់​បាន​ស្ម័គ្រចិត្ត ចូល​មក​បង់ពន្ធ​។ ការបង្ក្រាប​នេះ គឺ​បង្ក្រាប​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន​»​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​លើកឡើង​ថា ការបង្ក្រាប​ទាំង​នៅ​រា​ធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន​នេះ គឺជា​វិធានការ​មួយ ដើម្បី​ពញ្ញាក់​ស្មារតី​បន្ថែមទៀត ដល់​អ្នក​ដែល​មាន​កាតព្វកិច្ច ដែល​ត្រូវ​ចូល​មក​បង់ពន្ធ​។​

​លោក គុណ ញឹម បន្ដថា នៅពេល​បង្ក្រាបបាន នឹងរង​នូវ​ពន្ធអាករ និង​ការផាកពិន័យ ប៉ុន្ដែ​បើ​ស្ម័គ្រចិត្ត​ចូល​មក​បង់ពន្ធ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ គឺ​ផ្អាក​ពិន័យ​ត្រឹម​ពន្ធអាករ​តែប៉ុណ្ណោះ​។​

​លោក គុណ ញឹម បាន​លើកឡើង​ថា ការ​ពន្យា​ពេល​រយៈពេល​៣​ខែ ឬ​៤​ខែ​មកនេះ គឺជា​រយៈពេល​មួយ ទុក​ឲ្យ​អ្នក​ដែល​មាន​ស្មារតី ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ ស្របតាម​ច្បាប់​របស់​ប្រទេស ចូលខ្លួន​មក​ដោយ​ស្រួល ដោយ​មិន​មាន​ការបង្ខិតបង្ខំ​នោះទេ​។​លោក​បាន​សង្កត់ធ្ងន់ថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹង​ចាប់ផ្តើម​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​ឡើងវិញ យ៉ាង​តឹងរឹង ជា​ពិសេស​រថយន្ត​ចង្កូត​ស្តាំ ដែល​ជា​រថយន្ត​ខុសច្បាប់​។ ប្រសិន​បើ​ចាប់​បាន​រថយន្ត​ចង្កូត​ស្តាំ ជម្រើស​មាន​តែ​២​ប៉ុណ្ណោះ បើ​មិន​បំបែក​ជា​គ្រឿងបន្លាស់​នោះទេ គឺ​ត្រូវ​កម្ចេច​ចោល​តែ​ម្តង​.​។​

សម្រាប់​ការប្រមូល​ពន្ធ​រយៈពេល​១១​ខែ ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​សម្រាប់​ថវិកា​ជាតិ​បាន​ចំនួន ២០៦៥​លាន​ដុល្លារ​។ ទោះជា​យ៉ាងណា​លោក​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ទទួលស្គាល់ថា ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​ប្រមូល​ចំណូល​ឲ្យបាន​ចំនួន ២ ៣៦៣​លាន​ដុល្លារ​។ ប៉ុន្តែ​ការប្រមូល​ចំណូល​នេះ អាច​មិន​សម្រាប់​តាម​ផែនការ​។​លោក​គុណ​ញឹម​រំពឹងថា នៅ​ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ អាច​ប្រមូល​ចំណូល​បាន ៩៧​ភាគរយ​នៃ​ផែនការ ដែល​ស្មើនឹង​ទឹកប្រាក់ ២ ៣០០​លាន​ដុល្លារ​។​
1

Filed in: ព័ត៌មានជាតិ