សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​យកឡាន​បង់ពន្ធបាន​អនុគ្រោះ​១០​ភាគរយ​

​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​យកឡាន​បង់ពន្ធបាន​អនុគ្រោះ​១០​ភាគរយ​

​ភ្នំពេញ​ ៖​ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​(​ដែល​ជ្រក​ក្រោម​ផ្លាក​ខម​,​នប​និង​រដ្ឋ​ក៏ដូចជា​ចង្គុត​ស្តាំ​)​ដែល​មិន​ទាន់​បាន​បង់ពន្ធ មក​បង់ពន្ធ​ដើម្បី​ទទួលបាន​ការអនុគ្រោះ​១០%​នៅ​មុន​ដំណាច​ឆ្នាំ​នេះ​។

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សណ្ឋាគារ ហា​យ៉ាត់ រី​ជិន​ស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅ​សង្កាត់​ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​ទិញ​ម៉ាក​យីហោ​មកពី​អាមេរិក​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា នៅ​ក្រោយ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ ម្ចាស់​រថយន្ត​ទាំងអស់​ដែល​ត្រូវ​បង់ពន្ធ ពុំ​អាច​ទទួលបាន​ការអនុគ្រោះ​១០%​បាន​នោះ​ទេ ហើយ​ការបង់ពន្ធ​នេះ​ក៏​ដើម្បី​នាំ​ចំណូល​ថវិកាជាតិ ហើយក៏​ជា​ការទប់ស្កាត់​ដើម្បី​កុំឱ្យ​មាន​ការ​យក​ឡាន​មក​ជិះ​ដោយ​អត់​បង់ពន្ធ​តទៅទៀត​។​

​សូម​បញ្ជាក់​ដែរ​ថា​សម្រាប់​ការប្រមូល​ពន្ធ​នេះ​ដែរ​លោក​គង់​វិបុល​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ពន្ធដា​ឲ្យ​កាសែតដឹងថា​ក្នុង​រយះពេល​១១​ខែ​ឆ្នាំ​២០២១​ពន្ធដា​ប្រមូល​ចំណូល​បាន​ជាង​២៥៦០​លាន​ដុល្លារ​អាមេរិក​គឺ​លើស​ផែនការ​ជាង​១៤​ភាគរយ​។​បញ្ហា​លុយ​នេះ​ដែរ​លោក​ផាន់​ផល្លា​រដ្ឋលេខាធិការ​ក្រស​សួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​អះអាង​ប្រាប់​កាសែត​ថា​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២២​មិន​ខ្វះ​ទេ​បើទោះបី​ប្រទេស​ជួប​បញ្ហា​កូ​វីត​ក៌ដោយ​។​

Filed in: ព័ត៌មានជាតិ