សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើក​អ៊ី​ន​ធើ​ណិ​ត​បង្កប់​ល្បែងស៊ីសង​ប៉ូលីស​អូរ​ឬ​ស្ស៊ី​ទី​១​សម្ងំ​ចឺន​

​បើក​អ៊ី​ន​ធើ​ណិ​ត​បង្កប់​ល្បែងស៊ីសង​ប៉ូលីស​អូរ​ឬ​ស្ស៊ី​ទី​១​សម្ងំ​ចឺន​

ភ្នំពេញ​ ៖​ ទីតាំង​អី​ន​ធើ​ណេតមួយ​កន្លែង​យីហោ 63K​មាន​បើក​ដំណើរការ​ល្បែងស៊ីសង​យ៉ាង​រលូន​ដោយ​មិន​រំខាន​ដល់​លោក​ថោង ម៉ារ​ឌី មេ​ប៉ុស្តិ៍​អូរ​ឬ​ស្សីទី​១ និង​មិន​ខ្វល់​ពី​បទ​បញ្ជា​អភិបាល​រាជធានី​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យ​បង្ក្រា​បឡើយ​។ ទីតាំង​ល្បែងស៊ីសង​នេះ​ស្ថិតនៅ ផ្លូវ​លេខ​១០៧ ក្នុង​សង្កាត់​អូរ​ឬ​ស្សីទី​១ ខណ្ឌ​៧​មករា​។

​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​និង​ដាក់​ការសង្ស័យថា ការ​មិន​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​នេះ​តើ​”​លោក​ថោង ម៉ារ នាយ​ប៉ុស្តិ៍​នគរបាល​អូរ​ឬ​ស្សីទី​១” មក​ពី​មិនដឹង រឺ​មក​ពី​ម្ចាស់​ទីតាំង​ល្បែង​មាន​ខ្សែ​ធំ ទើប​មិន​ហ៊ាន​ប៉ះ រឺក៏​ម្ចាស់​ទីតាំង​ល្បែង​បង់លុយ​ប្រចាំ​ខែ​រួចហើយ ទើប​ធ្វើ​មិន​ដឹង​ឬ​ចេតនា​អនុវត្ត​ផ្ទុយ​ពី​យន្តការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​?​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​ល្បែងស៉ីសង សំនូមពរ​ដល់​លោក​នេត ស៊ីថុន អធិការ​នគរបាល​ខណ្ឌ​មករា និង​គណះបញ្ជាការ​ឯកភាព​ខណ្ឌ​៧​មករា​គួរ​មាន​វិធានការ​ចំពោះ​ទីតាំង​នេះ​ផង​បើ​មិន​ទទួល​លាភសក្ការៈ​ពិ​ល្បែង​នេះ​ទេ​។​

Filed in: ព័ត៌មានជាតិ