សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហេតុ​អី​បានជា​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​មួយ​មាន​អធិការរង​រហូតដល់​២២​រូប​?

ហេតុ​អី​បានជា​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​មួយ​មាន​អធិការរង​រហូតដល់​២២​រូប​?

បន្ទាយមានជ័យ ៖ តើ​ក្រុង​ប៌ោយ​ប៌ែត​ជា​តំបន់អ​សន្តិសុខឬ​ក៏​ជា​ប្រភព​រកលុយ​បានជា​អគ្គស្នងការ​នគរបាល​ជាតិ​តែងតាំង​អធិការរង​រហូតដល់​២២​នាក់​ក្នុង​ចំណោម​កម្លាំង​នគរបាល​សរុប​តែ​ជាង​១៧០​រូប​?​។​

​បើ​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា​ក្បាលម៉ាស៊ីន​ដឹកនាំ​នៃក​ម្លាំង​នគរបាល​អធិការ​ក្រុង​ប៉ោយប៉ែ​ត​ដ៏​ច្រើន​លើសលប់​ជាង​បណ្តា​ខេត្ត​ក្រុង​នានា​នៅ​កម្ពុជា ដែល​រួមមាន​:
១ លោក វរសេនីយ៍ឯក សៅ​សារឿន ជា​អធិការ​ក្រុង​ទទួល​បន្ទុក​ដឹកនាំ​រួម ។​
២ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង​
៣ លោក​វរសេនីយ៍ទោ លីវ យ៉​ន អធិការរង​។​
៤ លោក​វរសេនីយ៍ទោ ញាណ អ៊ុយ​អ៊ាង អធិការរង ។​
៥ លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ។​
៦ លោក​វរសេនីយ៍ទោ បោ​ន ចាន់ថា អធិការរង​។​
៧ លោក​វរសេនីយ៍ទោ នី វិបុល អធិការរង ។​
៨ លោក វរសេនីយ៍ទោ វិជ្ជា វឌ្ឍនា អធិការរង ។​
៩ លោក វរសេនីយ៍ទោ តិ​ប ប៊ុនធឿន អធិការរង​
១០ លោក វរសេនីយ៍ទោ អ៊ុយ ផល្លី អធិការរង​
១១ លោក​វរសេនីយ៍ទោ អ​ង កុសល អធិការរង​
១២ លោក​វរសេនីយ៍ទោ ព្រហ្ម ឧត្តម អធិការរង​
១៣ លោក វរសេនីយ៍ទោ ចាន់ សុ​ភី អធិការរង ។​
១៤ លោក វរសេនីយ៍ទោ នូ ឧ​ត្ថា អធិការរង​។​
១៥ លោក វរសេនីយ៍ទោ សាង សុខុម អធិការរង​
១៦ លោក វរសេនីយ៍ទោ កែវ ដូល អធិការរង​។​
១៧ លោក វរសេនីយ៍ទោ ម៉ៅ ឈូ​ន អធិការរង​។​
១៨ លោក វរសេនីយ៍ទោ ទៀ ឆាយ​ហាក់ អធិការរង​
១៩ លោក វរសេនីយ៍ទោ រ៉ែ​ន សុភ​ក្រ័ អធិការរង​។​
២០ លោក វរសេនីយ៍ទោ ហេង សេងហុង អធិការរង ។​
២១ លោក វរសេនីយ៍ទោ ស៊ិម រុំ អធិការរង
២២ លោក វរសេនីយ៍ទោ អុឹម សុភារ​: អធិការរង ។​

​ដោយឡែក នាយ​ផ្នែក​ចំនួន​សរុប​១០​រូប និង​នាយរង​ផ្នែក​នីមួយៗ ចំនួន​សរុប​៣០​រូប កម្លាំង​សរុប​ទាំង​មន្ត្រី និង​ថ្នាក់ដឹកនាំ​ទាំង​៣​ប៉ុស្តិ៍​រដ្ឋា​បាល​សរុប​ចំនួន​១៧៨​រូប​ប៉ុណ្ណោះ ។​

​បើ​តាម​ការពិនិត្យ​ភូមិសាស្ត្រ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ជា​ក្រុង​មួយ​ស្ថិតក្នុង​ខេត្ត​បន្ទាយមានជ័យ​មាន​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។ ចឹង​ក្រុង​នេះ​សំបូរ​ទៅដោយ​ប្រជាជន ដែល​ធ្វើការ​ចំណាកស្រុក​មកពី​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដែល​នៅ​ជិត​ខាង​តែ​ការងារ​ទប់ស្កាត់​វា​ជា​ភារកិច្ច​នគរបាល​វរៈ​ព្រុំដែន​ទេតើ​!​។​

​ប្រជាជន​នៅ​ទី​នោះ​ភាគច្រើន​ប្រកប​របរ​ជា​អ្នក​ដឹកជញ្ជូន​ទំនិញ ឆ្លង​ព្រំដែន និង ធ្វើជា​កម្មករ​នៅក្នុង​ប្រទេស​ថៃ​។ មិនតែប៉ុណ្ណោះ​នៅ​ទីនោះ​មាន​បើក កាស៊ីណូ​ល្បែងស៊ីសង​និង​មាន ចោរកម្ម​ផ្សេងៗ​ដែរ ។ តើ​នេះ​ជា​មូលហេតុ​ដែល​ត្រូវ​តែងតាំង​អធិការរង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​រហូតដល់​២២​នាក់​?​។​

​របាយការណ៍​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែ​ត​មាន​ផ្ទៃដី​ចំនួន​២ ៧៣១ ៣៤២ ហិកតា​។​ដី​លំនៅឋាន ១ ៣៣៤ ០៦៦ ហិកតា​។​ដី​កសិកម្ម ១២ ៦០៤ ហិកតា ដី​តំបន់​សេដ្ឋកិច្ច​ពិសេស ៧១៨ ហិកតា និង​ដី​បឹងបួ ៦៥០ ហិកតា​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ដល់ ២៤ ២៥៨ គ្រួសារ​នៃ​មនុស្ស​សរុប ១០១ ២០២ នាក់ ស្រី ៥០ ៦៥៤ នាក់​។ ពលរដ្ឋ ១៨ ឆ្នាំ​ឡើង​ចំនួន ៦១ ៥២៧ នាក់ ស្រី ៣១ ៧៦៥ នាក់​។​

​ក្រុង​ប៉ោយប៉ែត​មាន​សង្កាត់​ចំនួន​៣ ភូមិ​សរុប​៣១​ភូមិ ។ សង្កាត់​ប៉ោយប៉ែត​ត្រូវ​ពុះ​ចែកជា​២​ផ្នែក ១​ផ្នែក​ទៅ​ជា​សង្កាត់​អូរជ្រៅ​ចំណែក​សង្កាត់​ផ្សារកណ្តាល​ពុះ​ជា​២​ផ្នែក​១​ផ្នែក​ទៅ​ជា សង្កាត់​អូរឫស្សី ដោយឡែក​សង្កាត់​និមិត្ត​ត្រូវ​ពុះ​ជា​២​ផ្នែក​១​ផ្នែក​ជា សង្កាត់​កូនដំរី ។​ភូមិ​សរុប​ចំនួន​៣១​ភូមិ បំបែក​ទៅជា​៦៩​ភូមិ ។​

​គេ​មិនដឹងថា តើ​ការតែងតាំង​មន្ត្រី​ជា​អធិការរង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​រហូតដល់​២២​រូប​វា​មាន​ប្រសិទ្ធិភាព​ការងារ​ដល់​ក​ម្រឹត​ណា​នោះ​ទេ​បើ​បទល្មើស​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ដដែល​ចឹង​នោះ​?​។​

Filed in: ព័ត៌មានជាតិ