សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកប្រ​ម៉ាញ់ ជាយ​ដែន​គ្រាប់​មីនតោន​ផ្តាច់​ជីវិត​កសិករ​នៅ​ស្រុក​រតនមណ្ឌល​

អ្នកប្រ​ម៉ាញ់ ជាយ​ដែន​គ្រាប់​មីនតោន​ផ្តាច់​ជីវិត​កសិករ​នៅ​ស្រុក​រតនមណ្ឌល​

ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​០១ ខែ កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង ៣០ នាទី​កន្លងទៅនេះ មាន​គ្រាប់​មីនតោន​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​រំពង​ព្រៃ​លាយឡំ​ដោយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់ គួរ​ឲ្យ​រ​ន្ឋ​ត់ ដែល​បណ្ដ​ល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​ជិន កំ​សាន អាយុ ៣៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង បាន​ខ្ទាត​ប៉ើង​ចេញ​ពី​តួ​ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​គាត់​កំពុង​បើកបរ​ភ្ជួរ​ដី​ចំការ​របស់​គាត់​នៅ​ទីនោះ បាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង រីឯ​ត្រាក់ទ័រ​របស់គាត់​ត្រូវ​រង​ការខូចខាត​ទាំងស្រុង ។

​សូម​បញ្ជាក់​ជូន​ថា ក្នុង​ភូមិសាស្ត្រ​ស្រុក​រតនមណ្ឌល​នេះ​ជា​អតីត​សមរភូមិ​ប្រយុទ្ឋ​ដ៏​ក្តៅគគុក​មួយ​កាលពី​អតីតកាល ហើយ​បច្ចុប្បន្ន​នៅ​មាន​យុទ្ឋភ័ណ្ឌ មិន​ទាន់​ផ្ទុះ​ជាច្រើន​នៅ​កប់​រាយប៉ាយ​ក្នុង​ដី​នៅ​ឡើយ បើទោះបីជា​មាន​ការ​រុក​រាវ​ដោះ​យក​គ្រឿងផ្ទុះ​ពី​សំណាក់​អាជ្ញាធរ​ជំនាញក្តី តែ​ជារឿយៗ​គ្រោះថ្នាក់​ដែល​បង្ករ​ឡើង​ដោយ (​យុទ្ឋភ័ណ្ឌ )​បែប​នេះ​តែងតែ​ឆក់​យក​អាយុជីវិត​ប្រជាកសិករ​ស្លូតត្រង់​ដោយ​ក្តីឈឺចាប់​យ៉ាង​អាណោចអាធ័ម ។

​ក្រោយ​កើតហេតុ សព​របស់​ជនរងគ្រោះ ជិន កំ​សាន ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព និង​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​មេត្តា​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​បំផុត​លើ​បញ្ហា​នេះ ចៀសវាង​កុំឲ្យ​កើត​មាន​ឧប្បត្តិហេតុ​ដូច​ករណី​នេះ​ទៀត ៕

 

IMG-20160902-WA0042 IMG-20160902-WA0044

Filed in: ព័ត៌មានជាតិ